ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ខែមករា ឆ្នាំ២០២២ កម្ពុជា សម្រេចការនាំចេញអង្ករ ចំនួន៥៣ ០៣៦តោន គិតជាទឹកប្រាក់ ចំនួន៣៥.៧២ លានដុល្លារ ទៅកាន់គោលដៅទីផ្សារ ចំនួន៣៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា គោលដៅទីផ្សារ ទាំង៣៤នោះ រួមមាន ៖...
រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានស្បថចូលកាន់តំណែង ដោយសម្ពោធអាណត្តិទីពីររយៈពេល ៧ឆ្នាំរបស់លោកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបោះឆ្នោតឡើងវិញរបស់លោក ដែលសភាបានបោះឆ្នោតដោយសំឡេងភាគច្រើន យ៉ាងទូលំទូលាយនៅថ្ងៃទី២៩ ខែមករាបានកើតឡើងបន្ទាប់ពី កងកម្លាំងនយោបាយសំខាន់ៗរបស់ប្រទេសនេះបរាជ័យ ក្នុងការស្វែងរកកិច្ចព្រមព្រៀង ស្តីពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន។ ទោះបីជាមានការស្ទាក់ស្ទើរ ដំបូងក៏ដោយលោក Mattarella បានទទួលយក ដើម្បីបម្រើអាណត្តិទីពីរ ដោយលើកឡើងពី”អារម្មណ៍នៃការ ទទួលខុសត្រូវក្នុងអំឡុងពេល (បច្ចុប្បន្ន) សុខភាព និងគ្រាអាសន្នសេដ្ឋកិច្ច” ដែលភ្ជាប់ទៅនឹងជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់វាម្តងទៀត នៅពេលបើកសុន្ទរកថារបស់លោកនៅថ្ងៃព្រហស្បតិ៍ថា “សភា និងតំណាងប្រចាំតំបន់បានធ្វើការជ្រើសរើសរបស់ពួកគេ វាគឺជាការហៅកាតព្វកិច្ចថ្មី និងមិននឹកស្មានដល់សម្រាប់ខ្ញុំ ដែលខ្ញុំមិនអាច និងខ្ញុំមិនចង់ជៀសវាង” ។ សុន្ទរកថាស្បថចូលកាន់តំណែង របស់លោកនៅចំពោះមុខសភាត្រូវបានស្វាគមន៍ ដោយសំឡេងទះដៃយ៉ាងយូរ និងការឈរបញ្ចេញមតិជាវិជ្ជមាន។ ថ្លែងទៅកាន់សមាជិកសភា លោក Mattarella បានសង្កត់ធ្ងន់លើ តម្រូវការឯកភាពរបស់ប្រទេសក្នុងដំណាក់កាល នៃការស្តារឡើងវិញពីជំងឺរាតត្បាត ហើយបានគូសបញ្ជាក់ពី អាទិភាពមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ រួមទាំងកំណែទម្រង់ទូលំទូលាយនៃប្រព័ន្ធតុលាការផងដែរ៕ ដោយ ឈូក បូរ៉ា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានដោយជោគជ័យ ដោយយកក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Ibrahim al-Hashimi al-Qurayshi “ចេញពីសមរភូមិ” ។ របាយការណ៍ក៏បង្ហាញថា ជនស៊ីវិលជាច្រើននាក់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះសម្រេចបាននូវការកាត់បន្ថយបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី ឲ្យនៅកម្រិតសូន្យ ក្នុងឆ្នាំ២០៥០។ ក្នុងជំនួបពិភាក្សាការងារជាមួយ តំណាងស្ថានីយប្រេងឥន្ធនៈ អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសថៃ គឺ លោក Supattanapong Punmeechaow បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ គឺមិនបានប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលនោះទេ ដោយសារវាជាកត្តាខាងក្រៅដែលអាចកើតឡើងនៅគ្រប់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Supattanapong Punmeechaowថា រដ្ឋាភិបាលមិនមានបញ្ហាពីខាងក្នុងទេ។...
បរទេស៖ កងទ័ពអាកាសរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រញាប់ប្រញាល់ ចេញយន្តហោះចម្បាំង ជាការឆ្លើយតបទៅនឹងយន្តហោះយោធារុស្ស៊ីចំនួ៤គ្រឿង ដែលហោះចូលមកជិតចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់កងកម្លាំងអង់គ្លេស ថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររុស្ស៊ី ៤គ្រឿង ត្រូវបាន “ស្ទាក់ចាប់ និងអមដំណើរឱ្យចេញ” ដោយបន្ថែមថា យន្តហោះទាំង៤គ្រឿងនោះ មិនបានចូលទៅក្នុង...
បរទេស៖ ភាពតានតឹងអន្តរជាតិមានកម្រិតខ្ពស់ នៅពេលដែលទាហាន និងឧបករណ៍យោធា របស់រុស្ស៊ីបន្តប្រមូលផ្តុំនៅព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលបង្កើតអនាគតមិនច្បាស់លាស់ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីនឹងបណ្តាលឱ្យមានសង្គ្រាម “ពេញលក្ខណៈ” នៅលើទឹកដីអឺរ៉ុប។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ចេញយុទ្ធសាស្ត្រការពារអវកាសរបស់ខ្លួន ដែលបង្កើនការប្រកាសអាសន្ននៃ “ការវាយប្រហារនុយក្លេអ៊ែរបរិយាកាសខាងក្រៅ” ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះផ្តល់នូវសំណើជាក់ស្តែងមួយចំនួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារ ឯកសារ ‘យុទ្ធសាស្រ្តការពារអវកាស’ របស់ចក្រភពអង់គ្លេសពណ៌នាលំហថា ជាសមរភូមិអនាគតដ៏មានសក្តានុពល ដែលសម្បូរទៅដោយការគំរាមកំហែង រាប់ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត...
ហាប៊ីន៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបានឲ្យដឹងថាខេត្ត Heilongjiang បានប្រកាសក្នុងការសាងសង់ស្ថានីយ 5G ប្រមាណជា ១៤០០០កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះសង្ឃឹមក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល។ គួរឲ្យដឹងដែរថាខេត្តមួយនេះគឺជាខេត្តដ៏មានសក្តានុពលទៅលើវិស័យ ធ្វើពាណិជ្ជកម្មនិងឧស្សាហកម្មបែបប្រពៃណីដ៏មានប្រជាប្រិយភាពដែលក្នងនោះមានដូចជា ផលិតកម្មផលិតឧបករណ៍ប្រើប្រាស់ វិស្វកម្មផលិតផលគិមីនិងដំណើរការផលិតអាហារ។ ខេត្តក៏មានផែនការក្នុងការកសាងសួនឧស្សាហកម្មបែបឌីជីថល នៅតាមខេត្តសំខាន់ជាច្រើនដូចជា Harbin និងរដ្ឋធានី Daqingខណៈដែលកន្លងមកគិត ត្រឹមឆ្នាំ២០២១ស្ថានី៍យ5Gសរុបនៅទូទាំង ខេត្តមានទៅដល់ ១៨០០០កន្លែង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕