ពេលលោកស្រី Peng Liyuan អញ្ជើញទៅដល់ លោកស្រី Iriana Jokovi បានឈររង់ចាំទទួលនៅមាត់ទ្វារយ៉ាងរាក់ទាក់កក់ក្តៅហើយបានថតរូបជាមួយគ្នា។ បន្ទាប់មក លោកស្រី Peng Liyuan និងស្វាមីឬភរិយានៃមេដឹកនាំនៃក្រុមប្រទេសG20 បានថតរូបអនុស្សាវរីយ៍ជាមួយគ្នា។ លោកស្រី Iriana Jokovi បាននាំលោកស្រី Peng Liyuan ដើរទស្សនាការតាំងបង្ហាញឧបករណ៍តន្ត្រី សម្លៀកបំពាក់...
ឥណ្ឌូណេស៊ី៖ ប្រភពរដ្ឋាភិបាលជប៉ុនមួយបានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេសចំនួន៧ កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីមានរបាយការណ៍អំពីការបាញ់ទម្លាក់មីស៊ីលនៅក្នុងប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា មីស៊ីលរបស់រុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ និងបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុកកន្លែងថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងការពារមីស៊ីលដ៏ធំបំផុតរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមប្រទេស G-7 រួមមាន អង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានចេញមុខ បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយសារជាថ្មី ដើម្បីបញ្ជាក់ការពិត រឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង។ ការចេញមុខបបួលភ្នាល់នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនៃមន្ទីរសេតវិមានលោក Patrick Ryder កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលដំណឹងអំពីរបាយការណ៍ដែល មីស៊ីលជាច្រើនគ្រាប់បាន ហោះធ្លាក់នៅក្នុងដែនដីរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្ស២នាក់ផងប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ សេតវិមាននៅមិនទាន់បានទទួល បានភស្តុតាងច្បាស់ លាស់នៅឡើយទេ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាបណ្តាញសារព័ត៌មាននៅលោកខាងលិច មួយចំនួននិងអ្នកនយោបាយបាននាំគ្នាអះអាងថារុស្សី គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយមីស៊ីល លើកនេះទោះបីជាយ៉ាងណាក្តីមិនមាន អ្នកណាម្នាក់អាចផ្តល់ភស្តុតាងលំអិតអំពី ការចោទប្រកាន់នេះនោះទេ។ លោក Ryder...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសបេឡារូស កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមកធ្វើការអះអាងថារដ្ឋាភិបាលទីក្រុងមីងស៍គឺមិនមាន សេចក្តីព្រាងឬការអនុញ្ញាតិឲ្យមានការធ្វើការ ត្រៀមរៀបចំខ្លួននិងការចល័តទ័ពដោយការលើកឡើងរបស់សារព័ត៌មាន នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ ថ្មីៗចុងក្រោយនេះប្រទេសបេឡារូស ត្រូវបានបណ្តាញសារព័ត៌មានរបស់អ៊ុយក្រែន ចោទប្រកាន់ថាបានធ្វើការពង្រាយកងកម្លាំងប៉ូលីស នៅតាមតំបន់ព្រំដែនជាមួយនឹងអ៊ុយក្រែន ដែលវាបានក្លាយទៅជាការគម្រាម កំហែងមួយផ្សេងទៀតស្ថិតនៅភាគខាងត្បូងរបស់ប្រទេស។ ក្រសួងការពារបានថ្លែងឆ្លើយតបទៅ នឹងក្រដាសព្រីនសខ្មៅមួយចំនួនដែលត្រូវបាន បកប្រែនិងអះអាងថាគឺជាសេចក្តីព្រាងរបស់បេឡារូស ក្នុងការធ្វើការចល័ត កងកម្លាំងនោះគឺមិនមែនជាការពិតឡើយ។ នៅក្នុងឯកសារដែលបានបែកធ្លាយនោះផងដែរអ៊ុយក្រែន បានបញ្ជាក់ទៀតថាបេឡារូសនឹងធ្វើការ ចល័តកងកម្លាំងឲ្យបានមុនថ្ងៃទី៣១ខែធ្នូខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមហ៊ុនប្រេងរបស់ប្រទេសហុងគ្រី MOL កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា ប្រេងឆៅរបស់ប្រទេសរុស្សីត្រូវបានកាត់ផ្តាច់ការបង្ហូរមកកាន់ប្រទេស របស់ខ្លួនដោយសារអ៊ុយក្រែន បានសម្រេចចិត្តបិទដំណើរការបំពង់បង្ហូរត្រង់ចំណុច Druzhba ដែលជាកន្លែងស្តុកទុកប្រេងឆៅបណ្តោះអាសន្នមុន ចែកចាយទៅកាន់ប្រទេសផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវបានធ្វើសេចក្តីប្រកាសប្រាប់ពីមូលហេតុជាផ្លូវការ ដែរថាដោយសារតែមានការវាយប្រហារដោយមីស៊ីល ជាច្រើនពីសំណាក់រុស្សីបានធ្វើឲ្យស្ថានីយ អគ្គិសនីក្បែរទៅនឹងព្រំដែនបេឡារូសត្រូវបានផ្អាក ដំណើរការហើយវាគឺជាកន្លែងដែលផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ស្ថានីយបំពង់បង្ហូរប្រេង Druzhba នេះ។ ក្រុមហ៊ុន MOL បានបញ្ជាក់ដែរថាមិនត្រឹមតែប្រទេសហុងគ្រីប៉ុណ្ណោះទេ ដែលត្រូវបានបិទដំណើរការ ទទួលប្រេងឆៅពីរុស្សីក្នុងនោះប្រទេសឆេកនិងប្រទេសស្លូវ៉ាគីក៏កំពុងស្ថិតនៅក្នុងស្ថានភាព ដូចគ្នាផងដែរ។...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង (តម្លៃស្រូវធ្លាក់ចុះ) ឱ្យទាក់ទងផ្ទាល់ទៅក្រុមការងារ របស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ប្រទេសរុស្សីបានបើកការវាយប្រហារតាមរយៈ គ្រាប់មីស៊ីលដល់ទៅ ៨៥ដង ដែលជាលទ្ធផលបានបំផ្លិចបំផ្លាញ នូវប្រព័ន្ធបណ្តាញថាមពលរបស់ ក្រុមហ៊ុនជាច្រើនកន្លែង។ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃអង្គារយប់មិញនេះ បានអះអាងថារុស្សីបានបើកការវាយប្រហារ តាមមីស៊ីលសំដៅសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន និងក្នុងទ្រង់ទ្រាយធំហើយការ វាយប្រហារនេះបានធ្វើឡើង ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំអ៊ុយក្រែន...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការកែប្រែដែលអាចកើតមាន នៃយន្តហោះគ្មានមនុស្សបើកទំនើបរបស់ខ្លួន ដើម្បីឱ្យយន្តហោះទាំងនោះអាច បញ្ជូនទៅឱ្យអ៊ុយក្រែនបាន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះគ្មានមនុស្សបើក (UAV) នេះបានទេ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាការភ័យខ្លាចថា ការផ្តល់នេះអាចបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន...
រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០ នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជា ដែលបានចូលរួមរួមមាន៖...