បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា អ្នកនយោបាយជនជាតិរុស្សីម្នាក់ដែលបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌាក្នងនាមជាអ្នកទេសចរនោះ បានធ្លាក់ចុះពីអគារសណ្ឋាគារជាន់ទី៣ ស្លាប់បាត់បង់ជីវិត។ សមាជិកសភាដែលមានឈ្មោះថាលោក Pavel Antov បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌាហើយមកដល់ពេលនេះ ករណីនេះត្រូវបានក្រុមការងារស៊ើបអង្កេត របស់ឥណ្ឌាកំពុងបន្តការតាមដាន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្សី ប៉ុន្តែដោយមិនបានលំអិតអំពី ហេតុការណ៍នោះឡើយនិងបានហៅជាសោកនាដកម្មដ៏រន្ធត់ មួយប៉ុណ្ណោះពីព្រោះថាលោក Antov មិនត្រឹមតែជាសមាជិកសភានោះទេ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានបើកការវាយលុក ដោយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយបានបាញ់ព្រមាននៅថ្ងៃចន្ទនេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង បានហោះរំលោភលើដែនអាកាសរបស់ខ្លួន ។ កូរ៉េខាងត្បូង បានតាមដានយន្តហោះគ្មានមនុស្សបើក ឆ្លងកាត់ពីប្រទេសកូរ៉េខាងជើង លើអ្វីដែលត្រូវបានគេស្គាល់ថា ជាខ្សែបន្ទាត់ព្រំដែន...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្រិលបានធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ដ៏ធំនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សអស់ចំនួន ១៧នាក់ និងរបួសជាង៩០នាក់ និងធ្វើឱ្យផ្ទះរាប់រយខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។ ផ្នែកខាងមុខនៃរដូវរងាដ៏មាន ឥទ្ធិពលបានធ្វើឱ្យព្រិលធ្លាក់ចុះខ្លាំង នៅក្នុងតំបន់ភាគខាងជើង ចាប់តាំងពីសប្តាហ៍មុន...
កណ្ដាល៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ-ក្រសួងមហាផ្ទៃ,...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ តុលាការរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងបើកសវនាការបិទទឡ្ហីករណ៍ សម្រាប់ការចោទប្រកាន់ចុងក្រោយ ដែលនៅសេសសល់ប្រឆាំងនឹង មេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ ក្រោយពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការដោះលែង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី៣ មករា ឆ្នាំ២០២៣ តំបន់មួយចំនួននឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ធ្នូ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ធ្នូដល់ថ្ងៃទី៣ មករាបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុង នៃសម្ពាធខ្ពស់ (ចិន)...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីការពារជនស៊ីវិលបានឲ្យដឹង នៅថ្ងៃចន្ទថា គ្រោះទឹកជំនន់នៅចំថ្ងៃបុណ្យណូអ៊ែល នៅក្នុងប្រទេសហ្វីលីពីនបាន បង្ខំឱ្យមានការជម្លៀសមនុស្សជិត ៤៦.០០០នាក់ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។ ក្រុមមន្ត្រីបានឲ្យដឹងទៀតថា មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង តាមរដូវកាលដែលបានជន់លិច ផ្នែកខ្លះនៃតំបន់ភាគខាងត្បូង...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនរុស្ស៊ី ៩៩.៩ ភាគរយនឹងសុខចិត្តលះបង់ជីវិត ដើម្បីប្រយោជន៍ប្រទេស ចំពេលមានការឈ្លានពាន បន្តរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន អូសបន្លាយរហូតដល់ខែទី១០។ លោក ពូទីន បានឲ្យដឹងពីបញ្ហានេះក្នុងអំឡុងពេល សម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin ក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល Rossiya-1 ផ្សាយពីទីក្រុងម៉ូស្គូ។...
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដោយពង្រីកភាពជាដៃគូ នៃប្រទេសសេដ្ឋកិច្ចសំខាន់ៗ ចំនួនពីររបស់ពិភពលោក ខណៈដែលពួកគេបន្តផ្តោតលើវិស័យនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះផ្តោតជាចម្បង លើផ្នែកនៃសេដ្ឋកិច្ចកាបូនរាងជារង្វង់ និងការកែច្នៃកាបូន ក៏ដូចជាអ៊ីដ្រូសែនពណ៌បៃតង អាម៉ូញាក់ឥន្ធនៈ និងនិស្សន្ទវត្ថុ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការធានាទីផ្សារ ប្រេងពិភពលោកនៅតែមាន ស្ថិរភាពតាមរយៈការបន្តកិច្ចសហប្រតិបត្តិការ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានផ្តល់សុន្ទរកថានៅថ្ងៃបុណ្យណូអែល ដោយអំពាវនាវដល់ពិភពលោកឱ្យ “យល់ពីអ្វី ដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់” ក្នុងរយៈពេល ១០ខែនៃសង្រ្គាមដ៏ឃោរឃៅ ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេឡិនស្គី ដែលបានថ្លែងទៅកាន់ប្រជាជាតិមួយថ្ងៃមុនថ្ងៃឈប់សម្រាកជាសាធារណៈបុណ្យណូអែលរបស់ប្រទេសអ៊ុយក្រែន និងនៅមុនថ្ងៃប្រារព្ធពិធីថ្ងៃទី០៦ ខែមករា ដែលត្រូវបានសម្គាល់ដោយគ្រិស្តបរិស័ទគ្រិស្តអូស្សូដក់អ៊ុយក្រែនជាច្រើននាក់នោះ បានធ្វើសុន្ទរកថាបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីលើទីក្រុង Kherson ភាគខាងត្បូងប្រទេស។ មនុស្ស ១០នាក់ត្រូវបានសម្លាប់ និង ៥៨...