ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន បញ្ជាក់កម្ពុជា បានជាប់ចំណាត់លេខ១០៧នៃការប្រើ ប្រាស់ប្រេងឥន្ធនៈ ខណៈសហរដ្ឋអាមេរិកបានប្រើ ប្រាស់ប្រេងច្រើនជាងគេក្នុងមួយថ្ងៃ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ប្រេងឥន្ធនៈ នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១០៧ ហើយនៅលើពិភពលោកអ្នកដែលប្រើ ប្រាស់ប្រេងឥន្ធនៈច្រើនជាងគេ គឺសហរដ្ឋអាមេរិក។ មិនមានន័យថា...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិការ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទុករយៈ ពេល២សប្តាហ៍ឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិនដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឲ្យបានចប់ បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។ សម្តេចតេជោបានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២២ថា ៖«ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិ បាលខេត្តប៉ៃលិនឲ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឲ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។ សម្តេចបានលើកឡើងទៀតថា រឿងព្រំប្រទល់រដ្ឋបាលខេត្តនេះបានធ្វើជាច្រើនជំនាន់«ខ្ញុំបាននិយាយអភិបាលបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឲ្យបរទេសឯណា...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២២នៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។លោក Xi Jinping បានតាំងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ ខាងក្រោមនេះជាពាក្យសម្ដីមាសរបស់លោក។ ១.ប្រទេសគឺជាប្រជាជនហើយប្រជាជនគឺជាប្រទេស។បក្សកុម្មុយ-នីស្តចិនដឹកនាំប្រជាជនប្រយុទ្ធជាមួយសត្រូវ ការពារប្រទេស គឺការពារបេះដូងប្រជាជន។២.សមិទ្ធផលដ៏អស្ចារ្យនៃយុគសម័យថ្មីគឺធ្វើឡើងដោយបក្សនិងប្រជាជនតាមរយៈការខិតខំប្រឹងប្រែងនិងការតស៊ូ!៣.គណបក្សយើងមានឆន្ទៈបំពេញបុព្វហេតុដ៏ធំធេងរបស់ប្រជាជាតិចិនក្នុងរយៈពេលយូរអង្វែង ហើយប្តេជ្ញាចិត្តធ្វើបុព្វហេតុដ៏ថ្លៃថ្លាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍របស់មនុស្សជាតិ ដែលជាទំនួលខុសត្រូវដ៏ធំធេង និងមានបេសកកម្មដ៏ខ្ពង់ខ្ពស់បំផុត។៤.លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជននៅក្នុងដំណើរការទាំងមូលគឺជាលក្ខណៈសំខាន់នៃនយោបាយប្រជាធិបតេយ្យបែបផែនសង្គមនិយម គឺជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដ...
អ្វីដែលគួររំលឹកគឺ បន្ទាប់ពីដាក់ចេញ«គោលដៅតស៊ូមួយរយឆ្នាំទាំងពីរ»នៅក្នុងសមាជបក្សលើកទី ១៥ មក ការងារសំខាន់របស់បក្សកុម្មុយនីស្តចិនបានផ្តោតលើគោលដៅទាំងពីរនេះ ដើម្បីសម្រេចការកសាងប្រទេសសង្គមនិយមទំនើបនិងស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដែលជាគោលដៅធំនិងវែងឆ្ងាយ ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជាបានត្រូវពង្រឹងនិងពង្រីកថែមទៀត ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសកសិផលស្រស់របស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានអនុញ្ញាតឱ្យចូលទីផ្សារចិន ។ ទោះស្ថិតក្នុងបរិបទកូវីដក្តី តែសមិទ្ធផលនានា ដែលជាគម្រោងជំនួយរបស់ចិន បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។ បច្ចុប្បន្ន ប្រទេសទាំងពីរកម្ពុជានិងចិនបា...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Cartrack ដែលជាក្រុមហ៊ុនផ្តល់នូវប្រព័ន្ធគ្រប់គ្រង យានជំនិះឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកប្រព័ន្ធគ្រប់គ្រងយានជំនិះ “លំដាប់ពិភពលោកដំបូងបំផុត” នៃសេវាគ្រប់គ្រងយានជំនិះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Cartrack ដែលជាភ្លែតហ្វមផ្តល់សេវាកម្មសូហ្វវែរចល័ត ឈានមុខគេលើពិភពលោក ផ្តល់ជូននូវដំណោះស្រាយវិភាគទិន្នន័យភ្លាមៗ សម្រាប់ប្រព័ន្ទដឹកជញ្ជូន ឆ្លាតវៃដល់អតិថិជនជាង ១,៦លាននាក់ និងដៃគូអាជីវកម្ម...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការគោរពធម្មជាតិ ដើរស្របនឹងធម្មជាតិនិងការពារធម្មជាតិ ជាតម្រូវការក្នុងស្រុកចិនដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ និងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ។ ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រើពាក្យធ្ងន់ៗម្តងទៀតហើយ រហូតដល់ ហៅលោក សម រង្ស៊ីថា ជាត្រកូលក្បត់ជាតិ៣ជំនាន់ ។ ការលើកឡើងរបស់សម្តេចតេជោនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ីបានចេញសេចក្តីអំពាវនាវមួយឲ្យប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ “ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣”។ ស្របជាមួយហៅលោក សម...
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏អស្ចារ្យ WURKZ MOUNTAIN BIKE SERIES ២០២២ ជុំទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ដែលបានធ្វើឲ្យកក្រើកអ្នកទស្សនា នៅទីលានប្រណាំងកង់ភ្នំនៅជើងភ្នំគូលែន និងបន្សល់ទុក នូវភាពរីករាយ អនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗ ដល់កីឡាករកីឡាការិនីជាតិអន្តរជាតិ និងអ្នកគាំទ្រជាច្រើនរយនាក់។ អ្នករៀបចំកម្មវិធី លោក Pierre...