ភ្នំពេញ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរំលឹកដាស់តឿន ដល់អ្នកបើកបរ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឱ្យប្រកាន់តាមគន្លងផ្លូវ ដែលបានកំណត់។ ការចេញសារ ក្រើនរំលឹកដាស់តឿន ពីសំណាក់ក្រសួងបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមាន អ្នកបើកបរមួយចំនួនតូច នៅមិនទាន់យល់ឬប្រកាន់ខ្ជាប់ នៅលើគន្លងផ្លូវ ដែលខ្លួនត្រូវប្រើប្រាស់នៅឡើយ។ តាមរយៈគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបានក្រើនរំលឹកដល់បងប្អូនអ្នកបើកបរលើផ្លូវល្បឿនលឿនមេត្តាជ្រាបថា៖...
បរទេស៖ អភិបាលខេត្ត Vyacheslav Gladkov បានអះអាងកាលពីថ្ងៃសៅរ៍ថា ឃ្លាំងស្តុកប្រេង និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមួយកន្លែង ត្រូវបានរងការបាញ់ផ្លោងនៅក្នុងតំបន់ Belgorod ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ ឧបទ្ទវហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីល បានវាយប្រហារស្ថានីយថាមពលមួយកន្លែង ក្នុងទីក្រុង Belgorod បណ្តាលឲ្យមានការឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅកន្លែងនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែត្លា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការពារជាតិរុស្សី បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និង ១៥នាក់បានរងរបួសនៅក្នុងការវាយប្រហារ លើកន្លែងហ្វឹកហាត់មួយ នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអ៊ុយក្រែន។ ក្រសួងបានបន្ថែមថា ឧបទ្ទវហេតុនេះគឺជា «អំពើភេរវកម្ម»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២...
សមាជជាតិលើកទី២0 របស់គណបក្សកុម្មុយនិស្តចិន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាននឹងចាប់ផ្តើម នាថ្ងៃ(ទី១៦)នេះ នៅទីក្រុងប៉េកាំង។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រតិភូសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ចំនួន ២ ២៩២នាក់ នឹងធ្វើការបូកសរុប អំពីសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ដ៏មានតម្លៃ របស់គណបក្សដែលទទួលបាន ក្នុងរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ ។ ទន្ទឹមនឹងនេះ ក៏នឹងរៀបចំដាក់ចេញនូវ គោលនយោបាយ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានព្រមានថា ខ្លួនអាចដាក់ទណ្ឌកម្មលើ ប្រជាជន ប្រទេស និងក្រុមហ៊ុន ដែលផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ឬគាំទ្រអគារឧស្សាហកម្ម យោធារបស់ខ្លួន ខណៈដែលក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។ លោក...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការធ្វើការបិទសេវាកម្ម ផ្កាយរណប Starlink របស់លោក ដែលកងកម្លាំងអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំង នៅក្នុងជម្លោះរវាង ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ ផ្កាយរណបយោធា ដែលបានចាត់ថ្នាក់មួយ ដែលមានឈ្មោះថា Kosmos-2560 ត្រូវបានបាញ់បង្ហោះពី Plesetsk Military Cosmodrome ក្នុងតំបន់ Arkhangelsk ភាគខាងជើង នៃប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃសៅរ៍ វេលាម៉ោង 10:55 នាទីយប់ ម៉ោងនៅទីក្រុងម៉ូស្គូ (7:55 GMT) ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ប្រជាកសិករ ចំនួន១ ៤២៦ គ្រួសារ នៅក្នុងខេត្តកំពង់ធំ ដែលរងការខូតខាតដំណាំស្រូវ ដោយសារតែគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង បានទទួលពូជស្រូវស្រាលមិនប្រកាន់រដូវពីរាជរដ្ឋាភិបាល ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់ស្រក។ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញការឆ្លើយតប ចំពោះការបោះឆ្នោតរបស់គណៈកម្មាធិការកាលពីថ្ងៃទី០៦ ខែមករា ដើម្បីកោះហៅលោក ជុំវិញកុបកម្ម នៅវិមានកាពីតូល កាលពីឆ្នាំមុន។ លោក ត្រាំ បានសរសេរនៅក្នុងលិខិតមួយទៅកាន់សមាជិកសភាប្រជាធិបតេយ្យ Bennie Thompson ប្រធានគណៈកម្មាធិការជ្រើសរើសសភា ដែលកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះថា “អនុស្សរណៈនេះកំពុងត្រូវបានសរសេរ ដើម្បីបង្ហាញពីកំហឹង ការខកចិត្ត និងពាក្យបណ្តឹងរបស់យើង”...
បឺលីន៖ ទីភ្នាក់ងារបណ្តាញសហព័ន្ធ (BNetzA) បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានឈានដល់គោលដៅរបស់ខ្លួន ក្នុងការបំពេញស្ដុកឧស្ម័ របស់ប្រទេសដល់ទៅ ៩៥ភាគរយច្រើនជាងពីរសប្តាហ៍មុនកការកំណត់។ អ្នកនាំពាក្យរបស់ BNetzA បានប្រាប់កសែតស៊ិនហួឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ នេះ មិនគ្រប់គ្រាន់នោះទេ។ ជាការឆ្លើយតបទៅនឹងការរំខាន ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ បានសាងសង់ស្ថានីយសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) យ៉ាងឆាប់រហ័ស និងបានណែនាំវិធានការសន្សំសំចៃថាមពល។...