នៅថ្ងៃទី ១៣ ខែតុលា លោកTokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជួបពិភាក្សាជាមួយលោក Wang Qishan អនុប្រធានរដ្ឋចិននៅក្រុង Astana ។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Qishan បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokaev...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៦ ខែតុលាក្នុងវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានជូនដំណឹងដូចពោលខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៃសមាជបក្សកុម្មុយនីស្តចិនលើកទី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារដែលបានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះដីស្រែរបស់បងប្អូន បានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។ ដោយមើលឃើញពីការលំបាក, លោកបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាព ដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែម សម្រាប់យកមកប្រើប្រាស់ នៅពេលទឹកស្រកចុះវិញ។ ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន លើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទាន ក្នុងអត្រាការប្រាក់ទាប ដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ លោកបណ្ឌិតបានធ្វើការណែនាំ បន្ថែមដល់ម្ចាស់កសិដ្ឋាន គួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់ បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែង របស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ។ លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕
បរទេស៖ អ្នកនាំពាក្យសេតវិមាន បាននិយាយថា មន្ទីរបញ្ចកោណ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកជម្រើសទាំងអស់ដើម្បីរក្សាសេវាកម្មផ្កាយរណប Starlink សម្រាប់អ៊ុយក្រែនបន្តទៀត បន្ទាប់ពីមហាសេដ្ឋីគឺលោក Elon Musk បាននិយាយថា លោកលែងមានឆន្ទៈ ក្នុងការផ្តល់ការទំនាក់ទំនង ផ្កាយរណបដោយឥតគិតថ្លៃ ដល់អ៊ុយក្រែនទៀតហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា រដ្ឋាភិបាលលោកខាងលិច កំពុងរៀបចំផែនការដើម្បីបញ្ចៀសការភ័យស្លន់ស្លោ ក្នុងចំណោមពលរដ្ឋរបស់ពួកគេ ប្រសិនបើអាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។ ការត្រៀមលក្ខណៈដែលបានអះអាងនេះ បានកើតឡើងនៅពេលដែលមន្ត្រីណាតូ ជំរុញការរំពឹងទុកអំពីលទ្ធភាព ហើយចេញការព្រមានម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប្រឈមមុខនឹង “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើខ្លួនដាក់ពង្រាយគ្រាប់បែកនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យថា នៅពេលសួរថាតើជម្រើស...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ មានចំនួនជាង ៦០ ០០០ នាក់។ កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់...
ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ ម្នាក់ ដែលប្រើពាក្យសម្ដីនិងកាយវិកា រមិនសមរម្យ ទៅលើប្រជាពលរដ្ឋ បើកបរល្មើសច្បាប់ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការកោះហៅ មកណែនាំ អប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង ព្រមទាំងដកបញ្ឈរជើងរយៈពេល៣ខែ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញឃ្លឹបវីដេអូ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹង មន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានបញ្ជាឱ្យ បញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយ ជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល-រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនង ដោយផ្ទាល់ជាមួយ កងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅ ដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២...