ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ បើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ សូមបញ្ជាក់ថា មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ លើសពីនេះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកញ្ជូន បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១៤ ៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងក្រសួងសាធារណការ នាថ្ងៃទី៣ តុលា បានបញ្ជាក់ថា «តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើន នៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៨០នាក់ បានស្លាប់នៅក្នុងរដ្ឋ ផ្លរីដា និងរដ្ឋ North Caroline របស់សហរដ្ឋអាមេរិក ដោយព្យុះសារព្យុះសង្ឃរា Ian ដែលបានបោកបក់នៅភាគនិរតីនៃរដ្ឋ ផ្លរីដា ជាប្រភេទទី៤កាលពីសប្តាហ៍មុន ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៧៦នាក់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងម៉ូសុងរដូវនេះ និងគ្រោះទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកបានកើនឡើងដល់ប្រហែល១.៦៩៥នាក់រួមជាមួយនេះដែរមានអ្នករបួស១២.៨៦៥នាក់ផ្សេងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កុមារចំនួន៦៣០និងស្ត្រី៣៤០នាក់ស្ថិតក្នុងចំណោមអ្នកដែល បានបាត់បង់ជីវិតក្នុងភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នា ឬគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់នៅក្នុងប្រទេសនេះ ។ ខេត្ត Sindh ស្ថិតនៅភាគខាងត្បូងរបស់ប្រទេស គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែលមានមនុស្ស៧៥៩នាក់បានបាត់បង់ជីវិត...
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ជាង១៦០ខ្នង ស្ថិតនៅឃុំចំនួន២ ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវរងផលប៉ះពាល់ ដែលបណ្ដាលមកពីខ្យល់កន្ត្រាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីវេលាពីម៉ោង៤៖០០នាទី ដល់ម៉ោង ៥៖៣០នាទីល្ងាច ។ យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ រងការខូចខាតទាំងនោះរួមមាន៖១- ឃុំត្រពាំងព្រីង...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែតុលា ខាងមុខនេះ តំបន់មួយចំនួនរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំនឹងបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៥ ខែតុលាដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២បានលើកឡើងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជា ជាមួយនិងខ្យល់មូសុងនិរតីខ្សោយ...
ម៉ាឡាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ក្នុងចំណោមកុមារ បន្ទាប់ពីការរត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍ បានកើនដល់៣២នាក់ ដែលពីមុនមានចំនួន ១៧នាក់ ។ អាយុរបស់កុមារ មានចាប់ពី៣ទៅ១៧ឆ្នាំ Nahar មន្ត្រីនៅក្រសួងផ្តល់សិទ្ធិអំណាចស្ត្រី...
ម៉ូស្គូ៖ វាងាយស្រួលណាស់ ក្នុងការមើលថាអ្នកណា ទទួលបានផលប្រយោជន៍ ពីការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ហើយវាមិនមែនជាក្រុមហ៊ុន ថាមពល របស់រដ្ឋរុស្ស៊ី Gazprom នោះទេ។ ជាច្រើនថ្ងៃបន្ទាប់ពីព័ត៌មាន នៃការផ្ទុះ ព័ត៌មានលម្អិតជុំវិញការបំផ្លិចបំផ្លាញ ដោយចេតនានៃបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរនៅតែមានភាពស្រអាប់ និងមានភាពមិនច្បាស់លាស់ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចប្រាកដ ក្នុងរឿងមួយក៏ដោយ...
ភ្នំពេញ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មាន តាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញ ជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦និង២០១៧ កំពុង នៅក្នុងបរិវេណស្ថានីយ៍ ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ...
ព្រុចសែល៖ អង្គការ OPEC និងសម្ព័ន្ធមិត្តត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតកម្មនៅឯកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃពុធ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ ធនាគារដូចជា JPMorgan Chase បានប្រាប់ Bloomberg ឲ្យដឹងថា អង្គការត្រូវការកាត់បន្ថយទិន្នផលយ៉ាងហោចណាស់ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម Reuters ក្រុមនេះអាចប្រើវិធីសាស្រ្តកាន់តែលើសនេះ និងកាត់បន្ថយទិន្នផលលើសពី ១...