បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងជួយអ៊ុយក្រែន “គ្រប់គ្រងទឹកដីរបស់ខ្លួនឡើងវិញ” ដោយកម្លាំងប្រសិនបើចាំបាច់។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយម្តងហើយម្តងទៀតថា គោលដៅរបស់លោក គឺរឹបអូសទឹកដីទាំងអស់ ដែលរុស្ស៊ីទាមទារ...
បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យរដ្ឋសហភាព អឺរ៉ុបរួមគ្នា ផ្គូរផ្គងជាសមូហភាពនូវទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារ ដែលខ្លួនកំពុងខំប្រឹងជួយ អ៊ុយក្រែន ជារៀងរាល់ខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយ អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរក្រុងកំពង់ចាម និងសមត្ថកិច្ចកងកម្លាំង នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំង ដើម្បីសម្រួលដល់ការកំសាន្ត របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាពិធីប្រណាំងទូក « ង...
គៀវ៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃអាទិត្យ បានព្រមានថា សកម្មភាព របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន កំពុងបង្កើនហានិភ័យ នៃការវាយប្រហារនុយក្លេអ៊ែរ ។ លោក ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់លោកនៅលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយបង្កើនការព្រួយបារម្ភភ្លាមៗថា លោកអាចបញ្ជាឱ្យប្រើប្រាស់...
បរទេស៖ ប្រធានាធិបតីនៃប្រទេសចំនួន៩ ក្នុងអង្គការណាតូ បានមកជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការប៉ុនប៉ងរបស់ប្រទេសអ៊ុយក្រែន ចូលសមាជិកភាពណាតូ ហើយថែមទាំងជំរុញឱ្យសម្ព័ន្ធមិត្តទាំងអស់ “បង្កើនឱ្យបានខ្លាំង” គាំទ្រផ្នែកយោធារបស់ ពួកគេចំពោះទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky...
បរទេស៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍គឺលោក David Petraeus ដែលបម្រើការជានាយក CIA មួយរយៈពេលខ្លី បន្ទាប់ពីយុទ្ធសាស្រ្តប្រឆាំង ការបះបោររបស់លោកបានបរាជ័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងដឹកនាំ ការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការវាយប្រហារ នុយក្លេអ៊ែររបស់រុស្ស៊ីណាមួយនៅអ៊ុយក្រែន ដោយវានឹងបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់ របស់ទីក្រុងម៉ូស្គូនៅក្នុង តំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់ អភិបាលរងក្រុងស្វាយរៀង ដែលទើបប្រកាសថ្មីត្រូវ ចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ការថ្លែងបែបនេះរបស់ លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោក តំណាងលោកម៉ែន...
គៀវ៖ អ៊ុយក្រែន បានវាយដណ្តើមយកទីក្រុង Lyman មកវិញនៅក្នុងការវាយលុកដ៏ខ្លាំងក្លា ដោយព្រមានថា ទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹង “ស្ថានភាពធ្ងន់ធ្ងរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។ លោក Boris Rozhin ដែលជាអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ បានបង្ហោះព័ត៌មានថ្មីៗ ស្តីពីកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីទៅកាន់គណនី Telegram របស់លោកកាលពីថ្ងៃអាទិត្យ។...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុង ប្រទេសប៊ូគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ ប្រធានាធិបតីលោក Paul-Henri Sandaogo Damiba ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ “ថ្កោលទោសយ៉ាងដាច់អហង្ការ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តសេរីទំនើប ដែលជាជំនួយឥតសំណង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជារួចត្រូវប្រគល់ឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ រក្សាទុក និងគ្រប់គ្រង ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានអញ្ជើញពិនិត្យមើលក្រុមអ្នកជំនាញបច្ចេកទេសនៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការបណ្តុះបណ្តាលដល់យោធិនចំនួន១៤៥នាក់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ អំពីការប្រើប្រាស់រថយន្តសេរីទំនើបដែលភាគីចិនបានផ្តល់ឲ្យកម្ពុជា ដោយផ្តោតសំខាន់៣ចំណុចធំៗ គឺទី១-Options រថយន្តសេរីថ្មីទាំងនេះ, ទី២-ការថែទាំរថយន្ត និងទី៣-ការជួសជុលរថយន្ត៕