ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ២១-២៣ កញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបបន្តបន្ទាប់ជាមួយ ថ្នាក់ដឹកនាំកំពូលរបស់ អង្គការសហប្រជាជាតិ(UN) EU នាយករដ្ឋមន្រ្តីបង់ក្លាដែស និងទីម័រ។ បើតាមកម្មវិធីផ្សាយកក្នុងហ្វេសប៊ុក សម្តេចតេជោ ក្នុងឱកាសសម្តេចដឹកនាំ គណៈប្រតិភូចូលរួមក្នុងមហាសន្និបាត...
កាលពីថ្ងៃទី ១៧ ខែកញ្ញា “សន្និសីទផ្សព្វផ្សាយក្វាងស៊ីស្តីពី ការរួមគ្នាកសាងច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោក នឹងផ្លូវសមុទ្រភាគខាងលិច ប្រកបដោយកម្រិតខ្ពស់” បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ីប្រទេសចិន។ កំឡុងពេលសន្និសីទ គេក៏មានរៀបចំពិធីសម្ពោធ ដំណើរការខ្សែរថភ្លើងសាកល្បង នៃរថភ្លើងភ្ជាប់ផ្លូវគោកនឹងសមុទ្រ ឈូងសមុទ្រBeibu ភូមិភាគក្វាងស៊ី-ទីបេ ដែលនេះជាសញ្ញា បញ្ជាក់ថាខ្សែផ្លូវដែកច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោកនឹងផ្លូវសមុទ្រ នៅភាគខាងលិចប្រទេសចិន សម្រេចបានការគ្របដណ្តប់ ទូទាំងតំបន់ភាគខាងលិច...
បរទេស៖ យោងតាមការលើកឡើង របស់ប្រធានគណកម្មការយោធា របស់អង្គការណាតូ លោក Robert Bauer កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាអង្គការណាតូ មិនបានចូលរួមពាក់ព័ន្ធទៅនឹង សង្គ្រាមដែលប្រឆាំងជាមួយនឹង រុស្ស៊ី នោះឡើយ ទោះបីជាខ្លួនបានផ្គត់ផ្គង់ អាវុធទ្រង់ទ្រាយធំ ទៅឲ្យប្រទេសអ៊ុយក្រែន នាពេលកន្លងមកក្តី។ នៅអំឡុងពេល នៃការថ្លែងការណ៍ជាមួយនឹង ក្រុមអ្នកកាសែតរបស់ប្រទេសអេស្តូនី ERR លោក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសសម្រេចដំឡើងប្រាក់ខែ ចំនួន២០០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ ប្រាក់ខែគោល១៩៨ដុល្លារ ដូច្នេះឆ្នាំ២០២៣នេះ បានសម្រេចបន្ថែម២ដុល្លារទៀត៕
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្រចាប់ពី១កេសឡើង ទៅពីស្តង់សរុបចំនួន៦៦ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបាន អាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី...
បរទេស៖ ប្រសិនបើអាមេរិកសម្រេចចិត្ត ផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន វាអាចចំណាយពេលពីរទៅបីឆ្នាំ មុនពេលដែលទីក្រុងគៀវអាចទទួលបាន។ នេះបើតាមរបាយការណ៍ Politico ដែលបានដកស្រង់សំដី របស់ឧត្តមសេនីយ៍ James Hecker របស់កងទ័ពអាកាសអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hecker...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសេដ្ឋកិច្ចលោក Robert Habeck កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់នឹងអាច ប្រឈមមុខទៅនឹងការផ្គត់ផ្គង់ ហ្គាសអស់ពីក្នុងស្តុក ទោះបីជាបានព្យាយាម ធ្វើការសន្សំនិងកាត់បន្ថយ នៅតាមទីតាំងជាច្រើន កន្លែងកន្លងមកក្តី។ បច្ចុប្បន្នស្តុករបស់ប្រទេស មានចំនួនច្រើនជាង ៩០ភាគរយ យោងតាមការបញ្ជាក់ដោយទិន្នន័យ AGSI ប៉ុន្តែអះអាងថាចំនួនហ្គាស ទាំងនោះនឹងអាចថយ ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ នៅត្រឹមចុងរដូវរងារខាងមុខនេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា តំបន់ចំនួន៤ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្សី បានធ្វើការប្រកាសអំពីផែនការ តាមរយៈការធ្វើប្រជាមតិដើម្បីចូលរួម ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។ ការវាយលុកដោយប្រទេសរុស្សី បានបន្តធ្វើឡើង អស់រយៈពេលជាច្រើនខែកន្លងមកហើយ ហើយអ៊ុយក្រែនក៏បានវាយលុក យកដែនអធិបតេយ្យ មួយចំនួនរបស់ខ្លួនមកវិញផងដែរ ទាំងនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងកើត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីស្ថិតនៅក្នុងតំបន់ស្ថិតនៅ...
បរទេស៖ សមាជិកសភារុស្ស៊ី បានអនុម័តច្បាប់ដ៏ទូលំទូលាយ កាលពីថ្ងៃអង្គារ ដោយដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់សកម្មភាព ក្នុងសម័យសង្រ្គាម រួមទាំងការចុះចាញ់ ខណៈដែលកងកម្លាំង របស់ប្រទេសនេះប្រឈមមុខ នឹងការបរាជ័យក្នុងសមរភូមិដ៏ធំជិត ៧ខែ បន្ទាប់ពីការលុកលុយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទបានព្រមានថា សង្រ្គាមត្រជាក់រវាងចិន និងអាមេរិក នឹងក្លាយជា “គ្រោះមហន្តរាយ” សម្រាប់ប្រទេសទាំងពីរ និងសម្រាប់ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវយ៉ក លោក Wang Yi...