បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវនឹងធ្វើការអនុញ្ញាតិឲ្យជីធម្មជាតិ របស់ប្រទេសរុស្សីអាចឆ្លងកាត់ប្រទេសខ្លួនបានលុះត្រាណាតែរដ្ឋាភិបាលក្រុងមូស្គធ្វើការដោះដូរយោធាអ៊ុយក្រែនដែលពួកគេចាប់ខ្លួនត្រឡប់មកវិញ។ លោក Zelenskyបានបញ្ជាក់ទៀតថាដើម្បីអាចជួយដោះស្រាយបញ្ហាខ្វះខាតជីកសិកម្មរបស់សកលលោកនោះមូស្គូត្រូវធ្វើការដឹកជញ្ជូនវាតាមប្រទេសអ៊ុយក្រែនប៉ុន្តែទោះបីជាយ៉ាងណាក្តីចាំបាច់រុស្សីត្រូវតែធ្វើការដោះលែងយោធាអ៊ុយក្រែនមួយចំនួនជាការដោះដូរគ្នាជាមុនសិន។ លោក Zelensky បាននិយាយថា៖ខ្ញុំនឹងប្រឆាំងដាច់ខាតនូវការនាំចេញជីកសិកម្មរបស់ខ្លួនរុស្សីតាមដែនអធិបតេយ្យភាពរបស់យើង។ខ្ញុំនឹងសម្រេចចិត្តធ្វើវាលុះត្រាណាតែមានការដោះដូរអ្នកទោសរបស់យើងត្រឡប់មកវិញជាមុនសិន។ ជាការឆ្លើយតបភ្លាមៗរុស្សីបានធ្វើការបដិសេធចំពោះសំណើរនេះដោយក្នុងនោះអ្នកនាំពាក្យរបស់លោកវិមានក្រមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះថា៖តើមនុស្សទាំងនេះនឹងជីកសិកម្មជាវត្ថុដូចគ្នា ឬស្ថិតនៅក្នុងកម្រិតសំខាន់ដូចគ្នាមែនឬ? ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមប្រភពមន្ត្រី នៃក្រសួងការពារជាតិបារាំងដែលសុំមិនបញ្ចេញអត្តសញ្ញាណ ថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់ Politico កាលពីថ្ងៃសៅរ៍ម្សិលមិញបានឲ្យដឹងថាប្រទេសបារាំងបានបន្តគាំទ្រ និងហ្វឹកហាត់ជូនកងកម្លាំងយោធារបស់អ៊ុយក្រែន នៅក្នុងកម្មវិធីហ្វឹកហ្វឹនពិសេសមួយអស់រយៈពេលជាយូរមកហើយ។ យោងតាមការបញ្ជាក់ ដដែលបានឲ្យដឹងទៀតថា មិនខុសពីអង់គ្លេសដែរបារាំង បានសម្រេចចិត្តក្នុងការផ្តល់នូវការហ្វឹកហាត់ជាច្រើនដល់យោធាអ៊ុយក្រែន ចាប់តាំងតែពីពេលដែលរុស្សីបានបើកយុទ្ធការដោយយោធាមកលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ មកម្ល៉េះហើយក្នុងនោះ មានយោធាអ៊ុយក្រែន៤០នាក់ ដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់អាវុធ CAESAR របស់បារាំងផងដែរ។ លើសពីនេះប្រភពដដែលបានបន្តថា នៅទឹកដីបារាំងយោធាអ៊ុយក្រែនផ្សេងទៀត ប្រហែលជាអាចទទួលការហ្វឹកហាត់ជំនាញយ៉ាងស៊ីជម្រៅ លើសពីអ្វីដែលអង់គ្លេសបានផ្តល់ឲ្យដែលមានត្រឹមតែគោលការណ៍មូលដ្ឋានប៉ុណ្ណោះ ហើយប៉ុន្តែមន្ត្រីបារាំងទាំងនេះមិនអាចបញ្ជាក់ទៀតទេ...
ស្វាយរៀង ៖ ចោលស្ទើរភ្លើងម្នាក់ដាច់ចិត្ត ចេញលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដោយសារអត់លុយបុណ្យភ្ជុំវេនទី៨ ត្រូវពលរដ្ឋនិងសមត្ថកិច្ច ពទ្ធ័ចាប់បានកាលពីវេលា ម៉ោង៨និង១៥នាទីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាមានករណីចោរកាច់សោម៉ូតូ របស់ពលរដ្ឋម្នាក់ឈ្មោះភី មានមុខទិញគោ លក់គោ រស់នៅភូមិ...
ភ្នំពេញ ៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះជាចលនាសម្អាតលើកទី ២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ...
ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀង ដេីម្បីអបអរសាទរ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ ទទួលបានជោគជ័យជាអនេក។ ...
ភ្នំពេញ៖ នារសៀលថ្ងៃ០៦រោចនឹងព្រឹកថ្ងៃ០៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦នឹងទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង...
ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកកើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ហើយបានថ្លែងថា វាលឿនពេកហើយក្នុងការនិយាយថា ជំនោរនៃសង្រ្គាមបានវិលត្រឡប់មកវិញនោះ បើទោះបីជាកងកម្លាំងរបស់លោកទទួលបានទឹកដីយ៉ាងឆាប់រហ័សក្នុងខែនេះក៏ដោយ ។ មេដឹកនាំអ៊ុយក្រែនក៏បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសៅរ៍នេះ អំពីហានិភ័យ “ដែលមិនធ្លាប់មានពីមុនមក” ពីព្យុះទីហ្វុង បង្កជា “គ្រោះថ្នាក់ខ្លាំង” ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kyushu ភាគខាងត្បូង ដោយជំរុញឱ្យអ្នកស្រុកត្រូវជ្រកនៅទីសុវត្ថិភាពនៅមុនពេលព្យុះមកដល់ ។ ព្យុះទីហ្វុង Nanmadol...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់ប្រទេស Uzbek លោក ពូទីនបានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយដើម្បីការពារអ្វីដែលលោកបានលើកឡើងថា ជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី...