ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកកាន់ទុក្ខមកពីទូទាំងចក្រភពអង់គ្លេស និងជុំវិញពិភពលោក កំពុងតម្រង់ជួរពេញ១ថ្ងៃដើម្បីចូលមើលក្តារមឈូស របស់ព្រះមហាក្សត្រិយានី ខណៈដែលព្រះសពរបស់ ទ្រង់តម្កល់ទុកនៅក្នុងពិធីរបស់រដ្ឋ ។ អ្នកតាមដានក្នុងជួររដ្ឋាភិបាល បានប៉ាន់ប្រមាណថា ពេលវេលារង់ចាំគឺលើសពី១៤ម៉ោង ដោយជួរទាំងនោះមានចម្ងាយជិត៨គីឡូម៉ែត្រ ដោយឆ្លងកាត់ទីក្រុងឡុងដ៍ ។ ព្រះរាជា Charles...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា កុមារជាង១៤,៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ។ នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ចេញដោយបណ្ឌិតសភា កុមារអាមេរិក ហៅកាត់ (AAP) និងអង្គការកុមារ និងសមាគមមន្ទីរពេទ្យ បានបង្ហាញដូច្នេះ ។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា ការគាំទ្រសម្រាប់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោក ឡើងកាន់តំណែង ដោយទទួលរងនូវកំហឹង កាន់តែខ្លាំងឡើង ចំពោះពិធីបុណ្យសព របស់រដ្ឋសម្រាប់ អតីតមេដឹកនាំ ស៊ិនហ្ស៊ូ អាបេរ...
ប៉េកាំង៖ អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យយ៉ាងខ្ពស់មួយនៅកណ្តាលទីក្រុង Changsha រដ្ឋធានីនៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី១៦ កញ្ញានេះ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា អគារទូរគមនាគមន៍ចិន ដែលមានកម្ពស់ជាង ២០០ ម៉ែត្រនេះ...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាយោធារុស្ស៊ី និងចិន កំពុងចូលរួមក្នុងការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិកជាលើកទីពីរក្នុងរយៈពេលមួយឆ្នាំ។ នាវាសរុបចំនួន ៨គ្រឿង កំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដែលមានបំណងគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រួតពិនិត្យផ្លូវសមុទ្រ និងការពារទ្រព្យសម្បត្តិសេដ្ឋកិច្ចដែនសមុទ្រនៃប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតរួមគ្នាលើកទីពីរចាប់តាំងពីខែតុលាឆ្នាំ ២០២១ គឺជាផ្នែកមួយនៃកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានដើរលើគន្លងផ្លូវដោយប្រុងប្រយ័ត្នជុំវិញការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន នៅក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទង្វើដែលមានតុល្យភាពល្អិតល្អន់បំផុត ដែលអ្នកវិភាគបានលើកឡើងថា មិនងាយស្រួលសម្រាប់ទីក្រុងប៉េកាំង...
នៅថ្ងៃទី ១៥ ខែកញ្ញា សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ចិនអាស៊ានលើកទី១០ (ខាងក្រោមនេះ ហៅកាត់ថា សន្និសីទនវានុវត្តន៍ចិនអាស៊ាន) បានបើកធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័ត ក្វាងស៊ីប្រទេសចិន។ ទីតាំងកម្មវិធី ថតដោយ Lei Qijun សន្និសីទនវានុវត្តន៍ ចិនអាស៊ាននាឆ្នាំនេះ បានបើកដំណើរការ និងចេញផ្សាយបណ្តុំការងារសំខាន់ៗ របស់ក្រសួង វិទ្យាសាស្ត្រ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង ជាទស្សនៈទានជុំវិញ បញ្ហាច្បាប់ចរាចរណ៍ ដោយលោកចង់ឃើញ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួន ត្រូវកាត់ទោសជាទម្ងន់ ។ យោងតាមសំណេរ លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោករដ្ឋមន្ត្រី នាថ្ងៃទី១៦ កញ្ញានេះ បានរៀបរាប់ថា “ពេលខ្ញុំនិយាយថារឹតបន្តឹងច្បាប់ចរាចរណ៍មួយចំនួនធំយល់ថា ខ្ញុំសង្កត់លើការផាកវិន័យ...
ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្របខណ្ឌតូចនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងSamarkand ហើយផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃនិងបញ្ហាសំខាន់ៗអន្តរជាតិនិងក្នុងតំបន់ពាក់ព័ន្ធនឹងនយោបាយនិងស្ថានការណ៍សេដ្ឋកិច្ចក្នុងតំបន់។ លោកXi Jinpingបានលើកឡើងថា ចាប់ពី ការបង្កើតឡើងអង្គការសហប្រតិបត្តិការសៀងហៃជាង២០ឆ្នាំមក តែងតែជ្រោងទង់ “ស្មារតីសៀងហៃ”ជានិច្ច ហើយបានស្វែងរកមាគ៌ាធំឡើងបែបថ្មីមួយនៃអង្គការអន្តរជាតិ។ត្រូវពូនជ្រំទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកាន់ខ្ជាប់ការរាប់អានគ្នាដោយសមភាព ផ្តួចផ្តើមការបើកទូលាយនិងបរិយាប័ន្ន។ពិភពលោកពេលបច្ចុប្បន្នមិនមានសន្តិភាពទេ យើងត្រូវតែធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅ។ លោកXi Jinpingបន្តទៀតថា បក្សកុម្មុយនីស្តចិនជិតនឹងបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីគូសផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍប្រទេសចិនក្នុងដំណាក់កាលបន្ទាប់។ ជានិច្ចកាល...
ការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតគឺជាឧក្រិដ្ឋកម្មឆ្លងដែនទូទៅ ។ ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំ ២០២២ នេះ ស្ថាប័នសន្តិសុខសាធារណៈចិននិងផ្នែកប៉ូលីសនៃរដ្ឋសមាជិកចំនួន ៧៦ នៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិបានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងបទឆរបោក ដោយបានកម្ទេចទីតាំងប្រព្រឹត្តបទល្មើសចំនួន ១៧៧០ នៅប្រទេសជាច្រើននិងស្ទាក់ចាប់បានមូលនិធិខុសច្បាប់ជាង ៥០ លានដុល្លារអាមេរិក ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈចិនបានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតឆ្លងដែនជាទំនួលខុសត្រូវរួមរបស់សមត្ថកិច្ចប៉ូលីសគ្រប់ប្រទេសទាំងអស់។ ស្ថាប័នសន្តិសុខសាធារណៈចិននឹងអនុវត្តនូវច្បាប់ប្រឆាំងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិត ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិបន្ថែមទៀតនិងវាយបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មឆបោកទូរគមនាគមន៍និងតាមអ៊ីនធឺណិត ៕វិទ្យុមិត្តភាពកម្ពុជាចិន