ឡូសអេនជឺឡេស ៖ រដ្ឋមន្ត្រីមកពីបណ្តាប្រទេសដែលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកដឹកនាំ ដោយសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើមការចរចា ជាផ្លូវការលើការកសាងសណ្តាប់ធ្នាប់ សេដ្ឋកិច្ចផ្អែកលើច្បាប់នៅក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលប្រទេសចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួន ។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Yasutoshi Nishimura បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ IPEF រយៈពេលពីរថ្ងៃនៅទីក្រុង Los Angeles ថាប្រទេសសមាជិកទាំង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។ លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រ ជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។ ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែង រកការចូលរួមឧបត្ថម្ភកងទ័ព និងគ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ឈរជើងតាមបន្ទាប់ព្រំដែន ប្រចាំខេត្តព្រះវិហា និងស្ទឹងត្រែងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាល រាជធានីភ្នំពេញ រួមមាន ៖...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ចុងក្រោយ របស់ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលនិយាយថាពួកគេមាន “ការសង្ស័យយ៉ាងធ្ងន់ធ្ងរ” អំពីចេតនារបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញគឺ “មិនស្ថាបនា” និង “រំលោភលើសុច្ឆន្ទៈ” ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ត្រូវបានដកស្រង់សម្តីថា នៃវិធីសាស្រ្តប្រកបដោយផ្លែផ្កាក្នុងអំឡុងពេលកិច្ចចរចាថា “វាគួរឱ្យភ្ញាក់ផ្អើល...
តូក្យូ៖ ជាមួយនឹងក្របខណ្ឌ សេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក មានការវិវឌ្ឍជាគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមិនច្បាស់លាស់ លោកប្រធានាធិបតី ចូ បៃដិន ហាក់ដូចជាទទួលបានជោគជ័យ ក្នុងការជៀសវាងការធ្វើនយោបាយ ពាណិជ្ជកម្មនៅផ្ទះមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិខែវិច្ឆិកា ។ អ្នកជំនាញពាណិជ្ជកម្មខ្លះបានលើកឡើងថា ប៉ុន្តែអាស្រ័យលើលទ្ធផលនៃការបោះឆ្នោត នៅពេលដែលការគ្រប់គ្រងរបស់សភានឹងជាប់គាំង ប្រធានាធិបតីប្រជាធិបតេយ្យ អាចផ្លាស់ប្តូរទៅជាវិធីសាស្រ្តពាណិជ្ជកម្ម “មានមហិច្ឆតា”...
ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួន ស្ដ្រីសង្ស័យម្នាក់ ដែលជាថៅកែ និង ជាម្ចាស់ នៃ ក្រុមហ៊ុនលក់ផលិតឡេ ល្បីឈ្មោះម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។...
អ៊ីស្ដង់ប៊ុល៖ បញ្ហាអសន្តិសុខស្បៀង ជាសាកលត្រូវបានប្រឌិត និងប៉ាន់ស្មានដោយសតិសម្បជញ្ញៈ ដោយសហរដ្ឋអាមេរិក ដើម្បីបន្តគោលនយោបាយអនុត្តរភាព របស់ខ្លួន នេះបើតាមឧត្តមនាវីតួកគី ចូលនិវត្តន៍ បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះ។ លោក Cihat Yayci បានឲ្យដឹងដោយដាក់ឈ្មោះសហរដ្ឋអាមេរិកថា ជាអ្នករៀបចំបែបនេះថា “វាហាក់ដូចជាមានឧបាយកលមួយចំនួន ដើម្បីពង្រឹង និងកៀរគរសេដ្ឋកិច្ចនៃមហាអំណាចធំៗ ដែលបានធ្លាក់ចុះដោយសារហេតុផលមួយចំនួន រួមទាំងជំងឺរាតត្បាតផងដែរ” ។...
ភ្នំពេញ ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេច ក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានអញ្ជើញបើកកិច្ចប្រជុំត្រួត ពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។...
ភ្នំពេញ: យុវជនជាពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកា និង សម្រេចតម្កល់ ទណ្ឌកម្មគាត់ អស់មួយជីវិត ជាប់ទាក់ទងនឹងការចាក់សម្លាប់ ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយមីងបង្កើត បន្ទាប់ពី គាត់ បានចាប់រំលោភសេពសន្ថវ: ជនរងគ្រោះ បានសម្រេច...
ម៉ូស្គូ៖ ប្រធានាធិបតី រុស្ស៊ី និង បារាំង បាន ស្តីបន្ទោស គ្នាទៅវិញទៅមកកាលពី ថ្ងៃអាទិត្យ ជុំវិញ សុវត្ថិភាព នៅ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia ក្នុង ប្រទេស អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...