សភាពការណ៍ផ្លាស់ប្តូរមិនដែលមានក្នុងមួយសតវត្សរ៍លាយលំជាមួយនឹងជំងឺរាតត្បាត ការប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ច្របូកច្របល់ និងកិច្ចការដ៏លំបាកនៃកំណែទម្រង់ ការអភិវឌ្ឍន៍ និងស្ថិរភាពក្នុងស្រុក សេដ្ឋកិច្ចចិនកំពុងឆ្ពោះទៅមុខក្រោមសម្ពាធជាបន្តបន្ទាប់។ កិច្ចប្រជុំការងារសេដ្ឋកិច្ចលើកដំបូងបន្ទាប់ពីសមាជបក្សកម្មុយនីសចិនលើកទី២០បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៥ដល់ថ្ងៃទី១៦ ខែធ្នូ។ ដើម្បីបូកសរុប “អ្វីដែលយើងបានធ្វើ” នៅឆ្នាំនេះ គុណភាពនៃការអភិវឌ្ឍន៍ត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់ ការងារ តម្លៃទំនិញ និងស្បៀងអាហារមានស្ថិរភាព ហើយស្ថានភាពសេដ្ឋកិច្ច និងសង្គមទាំងមូលនៅតែមានស្ថិរភាព សមិទ្ធិផលទទួលបានទាំងអស់នេះមិនងាយស្រួលទេ យើងគួរចេះថែរក្សាឱ្យបានល្អ។ លោកប្រធានរដ្ឋចិន Xi...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះ គម្រោងកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនអេកូខាមរបស់កូរ៉េនៅប្រទេសកម្ពុជា។ បើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្រេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា «បិតាស្ថាបនិកសន្តិភាព និងជាមេដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។ វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ដល់ប្រទេសជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី។ សូម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល (លើកទី៥) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍនភាព និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅក្រោយបរិបទជំងឺកូវីដ-១៩។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក ប៉ាក ហឹងឃ្យុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ៕
ភ្នំពេញ ៖ ពិធីចុះហត្ថលេខា លើការសាងសង់មូលដ្ឋាន ឱសថបុរាណរួមគ្នា នៅអាងទន្លេមេគង្គ-ឡានឆាង និងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការការពារ និងការប្រើប្រាស់ធនធាន ឱសថប្រកបដោយនិរន្តរភាព ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ លោក Zhao Haiyan អគ្គទីប្រឹក្សា នៃស្ថានទូតចិនប្រចាំកម្ពុជា និងអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន...
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពជូនពរនិងអបអរសាទរ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមគោរពជូនពរនិងអបអរសាទរ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីក្រោមឱវាទ សូមគោរពជូនពរនិងអបអរសាទរ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។