ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការណែនាំដល់លោក សរ កក្កដា ដែលទើបនឹងតែងតាំង ជាអភិបាលក្រុងព្រះសីហនុថ្មី ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយ មន្ត្រីក្រោមឱវាទរបស់ខ្លួន។ តាមអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ដែលជាអភិបាលស្រុកព្រៃនប់ ត្រូវបានផ្ទេរភារកិច្ច...
បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។...
វ៉ាស៊ីនតោន៖ លោក Steve Hanke សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអនុវត្តនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលមិនចាំបាច់ដោយសារតែអត្រាការប្រាក់ខ្ពស់នោះទេ។ លោកបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា “យើងនឹងមានវិបត្តិសេដ្ឋកិច្ច ដ៏ធំបំផុតនៅឆ្នាំ២០២៣ យើងនឹងមានវិបត្តិសេដ្ឋកិច្ចដោយសារ យើងមានកំណើន zero M2 រយៈពេល ៥ខែ...
ព្រុចសែល៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានជំរុញឱ្យសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការគ្រប់គ្រងតម្លៃថាមពល ដែលបានកើនឡើងយ៉ាងខ្លាំង ដែលបានឈានដល់កម្រិតមួយ ដែលមិនស្ថិតស្ថេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានលើកឡើងថា “វាគឺនៅកម្រិតអឺរ៉ុបតែប៉ុណ្ណោះ ដែលយើងនឹងទទួលបានជោគជ័យ ក្នុងការកាត់បន្ថយតម្លៃថាមពល។ មានតែអឺរ៉ុបទេដែលអាច សម្រេចបាននូវបញ្ហានេះ” ។ រដ្ឋាភិបាលសហព័ន្ធ និងតំណាងអង្គភាពសហព័ន្ធ របស់ប្រទេសបែលហ្ស៊ិកបានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ចាប់ពីនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង...
ភ្នំពេញ: ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិចិន ម្នាក់ កាលពីរសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ: ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន និង ប្រឈមនឹងការជាប់ពន្ធនាគារ រហូត...
វ៉ាស៊ីនតោន៖ សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវការបញ្ចៀសវិបត្តិសេដ្ឋកិច្ច ហើយបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ អាចនឹងធ្លាក់ចុះរហូតដល់ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានធុរកិច្ចអាមេរិក CNBC កាលពីថ្ងៃច័ន្ទ លោក Stephen Roach អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Jackson Institute of Global Affairs នៃសាកលវិទ្យាល័យ Yale...
កូឡារឡាំពួរ៖ លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នៅថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩៧០ លាន RM (៣០៣ លានដុល្លារ) ពីបទប្រព្រឹត្តអំពើពុករលួយ ដែលការកាត់ទោសនេះ គឺមានរយៈពេលត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីប្តីរបស់លោកស្រីត្រូវបានជាប់គុក បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ពីការផ្តន្ទាទោសពីបទពុករលួយរបស់លោក។ យោងតាមសារព័ត៌មាន The...
សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យឯកជន...
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់ លើមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា។ ក្នុងករណីនេះ សម្ដេច បានហៅក្រុមទាំងនោះថា “ភ្នែកនៅល្អ តែធ្វើជាខ្វាក់”។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា...