ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ជំងឺផ្ដាសាយបក្សីដែលបង្ករោគខ្លាំង គឺជាជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទា១កន្លែងនៅផ្នែកខាងកើតនៃទីក្រុង Ain របស់ប្រទេសបារាំង ដែលបណ្តាលឱ្យទាសរុបចំនួន ១០.៦០០ក្បាលត្រូវបានសម្លាប់ ។ សារព័ត៌មាន Le Figaro បានរាយការណ៍ថា សេវារដ្ឋ ឬហៅថា នាយកដ្ឋានការពារប្រជាជន នៃក្រុង Ain...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ពិធីបិទការធ្វើសមយុទ្ធ កងទ័ពអន្តរជាតិឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅឧទ្យាន Patriot នៅមូលដ្ឋានយោធាស្នេហាជាតិ ក្នុងតំបន់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ។ ការប្រកួតប្រជែងក្នុងយោធាអន្តរជាតិ ដោយប្រើរថពាសដែកត្រូវបាន ធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ។ ក្រុមប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បំផុសចលនាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ឱ្យយល់់ដឹងច្បាស់ពីអនាម័យសង្គម ពោលគឺត្រូវចេះថែទាំបរិស្ថានទាំងអស់គ្នា ដោយម្នាក់ៗត្រូវតាំងខ្លួនជាសកម្មជនបរិស្ថាន ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនបំពុលបរិស្ថាន ដោយរួមគ្នាសម្អាតសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអនាម័យសង្គមយើងល្អស្អាត ពិសេសសទៀតនោះ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូទៅតាមប្រភេទសំរាម ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលយកទៅ ។ ក្នុងយុទ្ធនាការ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន...
សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ បន្ថែមពីលើទំនាក់ទំនង ដែលមានជាមួយគ្នាស្រាប់ហើយនោះ នៅព្រឹកនេះ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងមានតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ...
ស៊ីអិនអិន៖ រយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីត្រូវបានជាប់គាំង នៅក្នុងសង្គ្រាមដែលខ្លួន មិនបានគិតទុកជាមុន ប៉ុន្តែវាកំពុងទទួលបានភាពជោគជ័យ នៅផ្នែកខាងមុខមួយទៀត សេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងរបស់ខ្លួន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ ប៉ុន្តែបង្ហាញថាមានភាពធន់ខ្លាំង ជាងការរំពឹងទុក។ លោក Andrey Nechaev ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់រុស្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា “ខ្ញុំកំពុងបើកបរឆ្លងកាត់ទីក្រុងម៉ូស្គូ ហើយការកកស្ទះចរាចរណ៍ដូចគ្នា នៅទីនោះដូចពីមុន”...
គៀវ៖ អ្នកត្រួតពិនិត្យ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានគេរំពឹងថា នឹងទៅកាន់រោងចក្រថាមពល Zaporizzhhia ដែលគ្រប់គ្រងដោយរុស្ស៊ី “ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ” ចំពេលមានការបាញ់ផ្លោងជាថ្មី នៅរោងចក្រនេះ និងការភ័យខ្លាចកាន់តែខ្លាំងឡើង អំពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដែលអាចកើតមាន។ ប្រធាន IAEA លោក Rafael Grossi “បានលើកឡើងថា លោកកំពុងបន្តការ ពិគ្រោះយោបល់របស់លោក...
គៀវ៖ នៅពេលដែលសង្រ្គាម នៅអ៊ុយក្រែន បានកន្លងផុតទៅរយៈពេល ៦ខែ មន្ត្រីអាមេរិក និងអឺរ៉ុបបានឲ្យដឹងថា អ៊ុយក្រែន បានប្រើប្រាស់ដោយជោគជ័យ នូវវិធីសាស្រ្តនៃសង្រ្គាមតស៊ូ ដែលបង្កើតឡើង ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងបំផ្លាញផ្នែកយោធាដ៏ខ្ពង់ខ្ពស់របស់ខ្លួន។ គំនិតប្រតិបត្តិការតស៊ូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ី ជាមួយហ្សកហ្ស៊ីកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែតម្លៃរបស់វាត្រូវបានដឹងតែ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីថ្មីចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផុតកំណត់នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០២២ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៤នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៨១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៧៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕