តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ភ្ញៀវមកពីសហរដ្ឋអាមេរិកបានពង្រឹងការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការពារខ្លួន ។ ប្រធានាធិបតីលោកស្រី Tsai Ing-wen បានថ្លែងនៅថ្ងៃសុក្រនេះ ខណៈដែលលោកស្រីបានជួបសមាជិកសភាអាមេរិកចុងក្រោយបង្អស់ដែលមកដល់កោះនេះដើម្បីផ្គើននឹងទីក្រុងប៉េកាំង ។ ប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនប្រឆាំងនឹងការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅតៃប៉ិបានចាប់ផ្តើមសមយុទ្ធយោធានៅជិតកោះនេះ បន្ទាប់ពីប្រធានសភាតំណាងសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចកាលពីដើមខែសីហា...
ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមការងារ ត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានឱ្យដឹងថា តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដល់បងប្អូនកម្មករនិយោជិតមួយរយៈពេលកន្លងមកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។ បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ...
ចាកាតា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Mitra Adiperkasa (MAP) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងការនាំយកម៉ាកល្បីៗមកកម្ពុជា រួមមាន ZARA, New Balance, FitFlop, Digimap និងម៉ាកល្បីៗជាច្រើនទៀត ដើម្បីដាក់លក់ក្នុងផ្សារទំនើបធំៗ របស់ ជីប ម៉ុង រីថែល។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅឯ Sahid Sudirman Center ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំង ផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលតម្រូវការរបស់ប្រជាជនខ្មែរ ផ្នែកកម្សាន្ត និងការនិយមផលិតផលម៉ាកល្បីៗ កំពុងកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់នេះបានទាក់ទាញក្រុមហ៊ុនម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ឱ្យមានទំនុកចិត្ដខ្ពស់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ជីប...
ភ្នំពេញ៖នៅថ្ងៃទី 12 13 និង 14 ខែ សីហានេះ ផលិតផលទឺកដោះគោម្សៅ Similac Gain IQ បានធ្វើការរៀបចំកម្មវិធីដ៏ពិសេសមួយដែលមានឈ្មោះថា “ពិភពកុមារវៃឆ្លាត 5G” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បីបង្ហាញពីផលិតផលថ្មី ជាមួយរូបមន្ត 5G* ថ្មីដំបូងបំផុតរបស់ខ្លួននៅកម្ពុជា...
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើក របស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រា ដោយក្លាយជាចម្រៀងវីដេអូដំបូងគេ ដែលមានចំនួនអ្នកមើល លើសពីមួយលានដង ក្នុងរយៈពេលតិចជាង 24 ម៉ោង។ ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ...
បរទេស៖ ការផ្អាកនយោបាយដ៏សំខាន់មួយ កំពុងកើតមានឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ តុលាការ ធម្មនុញ្ញកាលពីថ្ងៃពុធ ដើម្បីព្យួរនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha ពីតួនាទី។ ប៉ុន្តែវាក៏នឹងជាអំឡុងពេល ដែលមនុស្សគ្រប់គ្នា មានភាពស្ងប់ស្ងាត់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ ហើយមិនអាចទុកចិត្តនរណាម្នាក់បានឡើយ មិនថាជាមិត្ត ឬសត្រូវនោះឡើយ ។ យោងតាមសារព័ត៌មាន THAI PBS...
វ៉ាស៊ីនតោន៖ ក្នុងពេលឆាប់ៗនេះ កងកម្លាំងអ៊ុយក្រែន នឹងអាចប្រែក្លាយ រថយន្តភីកអាប់ធម្មតា និងយានជំនិះផ្សេងទៀត ទៅជាឧបករណ៍បាញ់ គ្រាប់រ៉ុក្កែតចល័ត ដែលអាកំទេច យន្តហោះដ្រូនរបស់រុស្សីបាន ដោយសារធាតុថ្មី នៅក្នុងកញ្ចប់សព្វាវុធចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ។ ឧបករណ៍ VAMPIRE ពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក L3Harris ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំនួយចំនួន ៣ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន...
បរទេស ៖ ក្រុមហ៊ុនផលិតស្មាតហ្វូន របស់ប្រទេសចិន គឺម៉ាក Oppo និងម៉ាករងរបស់ខ្លួន គឺ OnePlus បានបញ្ឈប់ការលក់ ស្មាតហ្វូន នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីចាញ់បណ្តឹងប៉ាតង់ ជាមួយក្រុមហ៊ុន Nokia។ យោងតាមវែបសាយ THE VERGE ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...