បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្យាករណ៍ថា យោធាអ៊ុយក្រែន អាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងគៀវ ដើម្បីធ្វើអ្វីដែលរដ្ឋាភិបាលស៊ីវិល បដិសេធមិនធ្វើ នោះគឺចរចាសន្តិភាពជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក មេដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបញ្ជាក់អំពីសេណារីយ៉ូនេះថា...
តូក្យូ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលបានក្លាយជា ដំណើរទស្សនកិច្ចលើកទីពីរ របស់សមាជិកសភាអាមេរិក ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង បានធ្វើឱ្យប្រទេសចិនខឹងសម្បា កាលពីដើមខែនេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋ លោកស្រី Marsha Blackburn សមាជិកនៃគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃពិធីសែនព្រះខែ ដែលប្រពៃណីចិន-វៀតណាម សែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ ដោយមានការដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរ នៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ រីឯអ្នកខ្លះទៀត ហូបនំលោកខែជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។ ពិធីសែនព្រះខែ ក៏ត្រូវនឹងថ្ងៃសីល...
ស្វាយរៀង ៖ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក សួង ណយ បានលើកឡើងថា អ្នកផលិត ផលិតផលក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផល នាំចូលពីខាងក្រៅ។ ការថ្លែងលើកឡើងរបស់លោក សួង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២២នាក់ទៀត ខណៈជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៧ ៥១៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៩៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់។
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិន ដីគោក បានឲ្យដឹងថា ការប៉ុនប៉ងរបស់អាជ្ញាធរ គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ដើម្បីបន្ត “ឯករាជ្យភាពតៃវ៉ាន់” ដោយការស្វែងរកការគាំទ្រ ពីកងកម្លាំងខាងក្រៅ នឹងមិនរារាំងផ្លូវរបស់ប្រទេសចិន ក្នុងការបង្រួបបង្រួមជាតិ និងការស្តារជាតិឡើងវិញនោះទេ។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចាប់ផ្តើមវេទិកាឥណ្ឌូប៉ាស៊ីហ្វិកនាពេលថ្មីៗនេះ ដោយអ្វីដែលគេហៅថា សម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន...
ភ្នំពេញ៖ លោកស្រីឈុន ដាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការប្រកាសសាលក្រមលើសំណុំរឿង ព្រហ្មទណ្ឌ របស់ប្តីប្រពន្ធជាប់ចោទមួយគូ បន្ទាប់ពី ធ្វើសវនាការ កាលពីថ្ងៃ ឧសភា និង ចេញដីកាចាត់របៀប...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងសុន្ទរកថានៅក្នុងវេទិកាសហប្រតិបត្តិការធុរកិច្ច ដែលប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ដោយកោតសរសើរចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលប្រទេសទាំងពីរទទួលបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ លោក Li បានលើកឡើងថា សមិទ្ធិផលទាំងនោះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ។ លោក Li បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរដ៏ស្មុគស្មាញ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បំពេញកាតព្វកិច្ចរបស់ពួកគេ ទាក់ទងនឹងការមិនរីកសាយភាយ នុយក្លេអ៊ែរ និងលុបចោលការសម្រេចចិត្ត របស់ពួកគេលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ ក្នុងចំណោមប្រទេសទាំងបីនេះ បង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់វិស័យឯកជន ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា «WoodAI» ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា តាមរយៈចង្វាក់ផលិតកម្ម របស់ខ្លួន នាថ្ងៃទី២៥ ខែសីហា...