ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទចំនួន២នាក់ ដាក់គុក កំណត់ ៥ ឆ្នាំ ក្នុងម្នាក់ៗ ជាប់ទាក់ទងនឹងគាស់ទំលុះទំលាយ ឃ្លាំងរោងចក្រ និង លួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែ...
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានកិច្ចពិភាក្សារវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្ដីអំពីការស្នើសុំអោយមានការដំណើរការ ការធ្វើកាតជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែតសារឡើងវិញ។ លទ្ធផលខាងភាគីថៃ និងយកសំណើខាងយើងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តរ នេះជាលើកទី៤ហើយដែលនាយប៉ុស្តី៍បានស្នើរសូមខាងភាគីថៃដើម្បីធ្វើកាតជូនបងប្អូនខ្មែរយើងចេញ និងចូល ព្រឹក ល្ងាច ដើម្បីចូលផ្សាលុងក្លឿរ។
បរទេស៖ យោងតាមការបញ្ជាក់ ដោយលោក Martin Krengel ប្រធានសមាគម អ្នកផលិតក្រដាស របស់ អាល្លឺម៉ង់ Die Papierindustrie កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា វិបត្តិទីផ្សារហ្គាស របស់អឺរ៉ុប បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ និងការកាត់បន្ថយផលិតកម្ម នៅក្នុងវិស័យផលិតក្រដាស អនាម័យ ក្នុងបន្ទប់ទឹក។ លោក Krengel...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃពុធ បានស្ថិតនៅក្នុងទីក្រុងគៀវ ដោយលោកបានសាទរ ចំពោះការតស៊ូ រយៈពេលប្រាំមួយខែ របស់អ៊ុយក្រែន ចំពោះការឈ្លានពានរបស់រុស្ស៊ី ខណៈដែលសមភាគី របស់លោកគឺប្រធានាធិបតី Volodymyr Zelensky បានប្តេជ្ញាថា ការប្រយុទ្ធនឹងបន្ត “រហូតដល់ទីបញ្ចប់” ។ យោងទៅតាមសារព័ត៌មាន The...
វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុ នៃប្រទេសឡាវ បានព្រមានប្រជាជនទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្នចំពោះលទ្ធភាព នៃការបាក់ដី ទឹកជំនន់ ខ្យល់បក់ខ្លាំង និងភ្លៀងពីព្យុះត្រូពិច MA-ON ។ យោងតាមរបាយការណ៍ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះដោយនាយកដ្ឋាន ឧតុនិយម និងជលសាស្ត្រ ក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ព្យុះត្រូពិច MA-ON នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទៅកាន់ខេត្តមួយចំនួន...
បរទេស៖ សាលាឧទ្ធរណ៍ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍បានតម្កល់ទោសប្រហារជីវិតដែលផ្តល់ឲ្យអតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Banyin Tangpakorn ពីបទឃាតកម្មគិតទុកជាមុនលើមហាសេដ្ឋីផ្នែកសំណង់ គឺលោក Chuwong Sae Tang ។ លោក Banyin Banyin ត្រូវបានសាលាឧទ្ធរណ៍កាត់ទោសប្រហារជីវិតកាលពីខែកក្កដា ពីបទឃាតកម្មលើប្អូនប្រុសរបស់ចៅក្រមដែលកំពុងបើកសវនាការលើសំណុំរឿងកម្រិតខ្ពស់នេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៩០ម៉ឺននាក់ ស្មើនឹង ២ ០៥៤លើក បានចូលរួមឈ្វេងយល់ ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះបើយោងតាមរបាយការណ៍ ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគី...
ជប៉ុន សង្ឃឹមថា អនាគត ខ្លួននឹងមានស្ថានសេនានុព័ន្ធ កម្លាំងស្វ័យការពារជាតិជប៉ុន ផ្ទាល់នៅកម្ពុជា (Video)https://dap-news.com/national/2022/08/25/273549/ មកស្គាល់ ព្រះខ័នរាជ្យខ្មែរ មាន អាយុ ១០០០ ឆ្នាំ ល្បី ថា សម្លាប់មុន ចាំកាត់ក្តីក្រោយhttps://dap-news.com/national/2022/08/25/273560/ រដ្ឋបាលខេត្តព្រះសីហនុ ឲ្យពលរដ្ឋរស់នៅខុសច្បាប់ លើដីជិត១០០ហិកតា ក្នុងឃុំអូរត្រេះ ត្រូវចាកចេញhttps://dap-news.com/national/2022/08/25/273568/...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយរបស់សិស្សសាលា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី នេះបើយោងតាមបញ្ជាដែលបានបង្ហោះកាលពីថ្ងៃពុធនៅលើគេហទំព័រវិមានក្រឹមឡាំង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយរបស់កុមារដែលមានអាយុចន្លោះពី ៦ ទៅ ១៨ឆ្នាំនៅក្នុងតំបន់ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីនៃតំបន់ Donetsk,...
បរទេស៖ មនុស្សជិត ១៦ ៥០០នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសរុស្ស៊ីសម្រាប់ការតវ៉ាសង្គ្រាមក្នុងរយៈពេល ៦ ខែចាប់តាំងពីការឈ្លានពាន លើអ៊ុយក្រែន នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមសិទ្ធិមនុស្សឯករាជ្យមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គេហទំព័រ OVD-Info បាននិយាយថា ការឃុំខ្លួនភាគច្រើនលើសលប់បានកើតឡើងនៅក្នុងខែដំបូងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន...