យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia ។ លោក Guterres បានលើកឡើងថា...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ជាសកល នៃជម្លោះអ៊ុយក្រែន។ យោងតាមការប៉ាន់ប្រមាណ របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនចំនួន ៣៤៥លាននាក់នឹងមានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ឬមានហានិភ័យខ្ពស់នៃអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ៨២ ដែលមានវត្តមានប្រតិបត្តិការរបស់ WFP ។ លោកស្រីបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
ប៉េកាំង៖ បេសកជនចិនមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ បញ្ឈប់ការបន្ថែមប្រេង ទៅក្នុងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងឆេះស្រាប់ទៅហើយនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបាន ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះអ៊ុយក្រែនថា សន្តិភាពមិនអាចសម្រេចបានដោយការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ឬបញ្ជូនអាវុធឡើយ។ សន្តិភាពត្រូវតែខិតខំ និងថែរក្សាដោយគ្រប់ភាគីដែលធ្វើការជាមួយគ្នា។ មិនថាស្ថានភាពស្មុគ្រស្មាញប៉ុណ្ណា ភាពខុសប្លែកគ្នាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ទ្វារទៅរកការទូត...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ជាប់ទាក់ទងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ។ លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី...
ភ្នំពេញ ៖ កម្ពុជាសម្រេចបោះផ្សាយ «លក់មូលបត្ររដ្ឋឆ្នាំ២០២២» ក្នុងទំហំទឹកប្រាក់ ១ ២១៩ ៥០០ ០០០ ០០០ រៀល ស្មើនឹង ៣០០លានដុល្លារ ខណៈការបោះផ្សាយលក់ចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០២២ តទៅ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតតួកគី និងសង្ឃឹមថា ការិយាល័យនេះ នឹងធ្វើការសិក្សាស្វែងយល់ រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃ កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ។ ការថ្លែងស្វាគមន៍របស់សម្ដេចតតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយ លោកស្រី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់ទៀត ខណៈ ជាសះស្បើយ ចំនួន៣៣នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៩៧នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៧៧នាក់ អ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
១០ឆ្នាំកន្លងទៅនេះ យានជំនិះ ខ្ចូសនៅភូមិ ផ្ទះនៅជនបទ កន្លែងជាច្រើនបានក្លាយទៅជា “ការិយាល័យចល័ត” របស់លោក Xi Jinping ប្រធានរដ្ឋចិន ។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនជិះនាវាចុះត្រួតពិនិត្យការងារ នៅអាងស្តុកទឹក Danjiangkou ស្រុក Xichuan...
លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសន្និសីទបើកចំហ ស្តីពីបញ្ហាអ៊ុយក្រែននៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី” ជាដាច់ខាត ។ លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹង មួយចំនួនដែលកើតឡើងលើផ្ទៃអន្តរជាតិ នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការ...