បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ គឺលោក Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយ តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីទីមួយ លោក Prawit...
ភ្នំពេញ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំរបាយការណ៍ បូកសរុបលទ្ធផលការងារ ខែសីហា និងទិសដៅ អនុវត្តការងារខែកញ្ញា ឆ្នាំ២០២២នៅបញ្ជា ការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ។ គួរឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួម ដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រផងដែរ៕
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតដោយសំឡេង 5-4 ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ព្យួរពីតួនាទី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដីការបស់តុលាការបានធ្វើឡើង បន្ទាប់ពីសម្រេចទទួលយកញត្តិ សុំសេចក្តីសម្រេចលើការកាន់តំណែង ជានាយករដ្ឋមន្ត្រីរយៈពេល ៨ឆ្នាំរបស់លោក។ ញត្តិត្រូវបានបញ្ជូនពី...
ប៉ៃលិន៖ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ បងប្អូននិយោជកជាច្រើន ដែលបានចូលរួមក្នុងពិធីខាងលើ បានសម្តែងនូវការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យឯកជន ហើយពួកគាត់ទាំងអស់ដែលជានិយោជកពេញចិត្ត ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់កំណត់។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល...
ប៉េកាំង ៖ ច្បាប់បន្ទះឈីប ឬ Chips and Science Act ដែលទើបអនុម័ត ដោយសភាសហរដ្ឋអាមេរិក គឺជាទង្វើធម្មតានៃការបង្ខិតបង្ខំសេដ្ឋកិច្ច ដែលបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់ទីផ្សារ និងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បង្ខូចទ្រង់ទ្រាយខ្សែ សង្វាក់ផ្គត់ផ្គង់ semiconductor សកល និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ការបង្កើតការរឹតបន្តឹង និងការផ្ដាច់ចេញគឺ...
វ៉ាស៊ីនតោន ៖ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុម ដែលគាំទ្រ ដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា តាមការណែនាំ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន “កងកម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសយ៉ាងជាក់លាក់នៅខេត្ដ Deir ez-Zor...
ភ្នំពេញ ៖ សម្រាប់លទ្ធផល នៃការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ភាគីសហជីព បានដាក់តួលេខចំនួន២១៥ដុល្លារ សម្រាប់ការចរចាបន្តទៀត ខណៈភាគីនិយោជករក្សាតួលេខ១៩៤ដដែល ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងរក្សាការដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ី ខណៈដែលកំពុងធ្វើការរួមគ្នា ជាមួយនឹងក្រុមប្រទេសចំនួន៧ ផ្សេងទៀត ខណៈដែលសង្រ្គាមនៅ អ៊ុយក្រែន នឹងឈានចូលដល់ខែទី៧ របស់ខ្លួនដោយគ្មានទីបញ្ចប់ ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងស្ទើរតែទាំងអស់ ខណៈដែលលោកបានឆ្លងកូវីដ-១៩ បានណែនាំពួកគេឱ្យបង្កើតវិធានការ ដើម្បីដោះស្រាយការកើនឡើង តម្លៃថាមពល ដែលបណ្តាលមកពីសង្រ្គាម...
ភ្នំពេញ ៖ លោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានសន្យានៅ ចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេច នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោកនឹងបន្តអនុវត្តកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ។ ការបន្តអនុវត្តកិច្ច...
ម៉ូស្គូ ៖ តំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្កើន សកម្មភាពបំផ្លិចបំផ្លាញ របស់ពួកគេយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការលើកកម្ពស់សន្តិសុខ រួមតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន និងបង្ករឿងដូចគ្នានៅអាស៊ី...