ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន...
គៀវ៖ ទោះបីជាចាប់ផ្តើមនៃអាកាសធាតុរដូវរងាក៏ដោយ ខ្សែជួរមុខនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ទំនងជានឹងមិនថមថយនៅក្នុងប៉ុន្មានខែខាងមុខនេះទេ។ ថ្វីបើគ្រាប់រ៉ុក្កែតរុស្ស៊ី បន្តធ្វើឱ្យខូចបណ្តាញថាមពលអ៊ុយក្រែនក៏ដោយ កងកម្លាំងរបស់ទីក្រុងគៀវ ហាក់ដូចជាត្រៀមខ្លួន ដើម្បីបន្តរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅពេលដែលដីរឹងនៅដើមឆ្នាំថ្មីខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរដែលចោទសួរដោយ Newsweek នៅមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Odesa ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនថា “ការវាយតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ មានដូចខាងក្រោមថា កងកម្លាំងប្រដាប់អាវុធរបស់យើងមិនមានគម្រោងបញ្ឈប់នោះទេ” ។...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា សហភាពអឺរ៉ុប ហៅកាត់ថា (EU) បានសន្យាថា នឹងគៀងគរប្រាក់ចំនួន១០ពាន់លានអឺរ៉ូនៅឆ្នាំ២០២៧ ដើម្បីពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ។នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប សហភាពអឺរ៉ុប និងអាស៊ាន (EU-ASEAN) ដែលធ្វើឡើងនៅទីនេះកាលពីថ្ងៃពុធ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលនឹងផ្តោតលើការផ្លាស់ប្តូរបៃតង និងការតភ្ជាប់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមការតភ្ជាប់ប្រកបដោយនិរន្តរភាព...
WeChat video call 300 meters underground, supporting real-time communication in emergencies On December 15, the 4G industrial ring network that can be...
ណូវែលសេឡង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា នៅឆ្នាំក្រោយ ប្រទេសណូវែលសេឡង់នឹងបញ្ចប់ការហាមប្រាមថ្នាំជក់បារី ។ច្បាប់ដែលបានអនុម័តដោយសភាកាលពីថ្ងៃអង្គារមានន័យថា អ្នកណាដែលកើតក្រោយឆ្នាំ២០០៨នឹងមិនអាចទិញបារី ឬផលិតផលថ្នាំជក់បានទេ ។ វានឹងមានន័យថា ចំនួនមនុស្សដែលអាចទិញថ្នាំជក់នឹងថយចុះជារៀងរាល់ឆ្នាំ ។ ជាឧទាហរណ៍នៅឆ្នាំ២០៥០មនុស្សអាយុ ៤០ឆ្នាំ នឹងក្មេងពេកក្នុងការទិញបារី ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ayesha Verrall...
នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលដំណឹង ពីសហព័ន្ធឧស្សាហកម្ម WAPI ឱ្យដឹងថា បច្ចេកទេសគន្លឹះស្តីពីសុវត្ថិភាពបណ្តាញ IOT (TRAIS)ដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិន បានក្លាយជាស្តង់ដាអន្តរជាតិដែលត្រូវបានចេញផ្សាយដោយអង្គការ ធ្វើអន្តរជាតូបនីយកម្មស្តង់ដា/គណៈកម្មាធិការអន្តរជាតិ សម្រាប់ការធ្វើអន្តរជាតូបនីយកម្មស្តង់ដា ចំពោះគម្រោងអេឡិចត្រូនិក(ISO/IEC) ។ វាគឺជាស្តង់ដាអន្តរជាតិមួយទៀត របស់ចិនដែលមានកម្មសិទ្ធិបញ្ញារបស់ខ្លួន ក្នុងវិស័យបច្ចេកវិទ្យាគន្លឹះនៃបណ្តាញ IOT ។ តាមការបញ្ជាក់ឱ្យដឹងថា ស្ដង់ដាទាំងនេះអាចផ្តល់សេវាកម្មសុវត្ថិភាពខ្ពស់ ដូចជាការធ្វើការវិនិច្ឆ័យពីតួអង្គពិតនិងសុវត្ថិភាពទូរគមនាគមន៍ជាដើម ហើយនឹងបង្ការប្រកបដោយប្រសិទ្ធភាព នូវការគំរាមកំហែងផ្នែកសុវត្ថិភាព ដូចជាការក្លែងបន្លំអត្តសញ្ញាណការលួចស្តាប់និងកែប្រែទិន្នន័យដែលសំដៅចំពោះប្រព័ន្ធ RFID ជាដើម ៕
លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោក Zambry រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ខែធ្នូ។ លោក Wang Yi បានថ្លែងថា ចិននិងម៉ាឡេស៊ីគឺជាមិត្តដ៏ល្អ និងដៃគូល្អ ដែលមានប្រវត្តិសាស្រ្ត ពាន់ឆ្នាំ ។...
ភ្នំពេញ៖ ខណ្ឌឫស្សីកែវជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធផល ដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់ ។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤និងជាលើកចុងក្រោយបង្អស់នេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានសន្យានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ ដើម្បីរួមចំណែកលើកស្ទួយ សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ នាឱកាសអនុញ្ញាតឱ្យទូតកូរ៉េ...
ភ្នំពេញ៖ សហភាពអឺរ៉ុប បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងារ របស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC ព្រមទាំងប្តេជ្ញាចិត្ត គាំទ្រមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិល ទៅកាន់មាគ៌ា ប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត ។ ការថ្លែងកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះបញ្ហាមីយ៉ាន់ម៉ា ពីសំណាក់សហភាពអឺរ៉ុប ធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប...