ភ្នំពេញ ៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២នាក់ ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៩៥៩នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៦៤០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ការធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ របស់លោកស្រី ប៉េឡូស៊ី ប្រធានសភា សហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កើនកំដៅយ៉ាងខ្លាំង ។ នេះគឺជាដំណើរទស្សនកិច្ច របស់មន្ត្រីថ្នាក់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំនេះ ។ ប្រជាជននៅទូទាំងពិភពលោក បានតាមដានព្រឹត្តិការណ៍នេះ ដោយក្ដីព្រួយបារម្ភ ។ រដ្ឋាភិបាលចិនបានថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះដំណើរទស្សនកិច្ចនេះ ដោយសារដំណើរទស្សនកិច្ចនេះ...
បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីតាលី លោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសក្នុងការបញ្ចេញជំនួយជាថវិកា ប្រមាណជា១៧ពាន់លានអឺរ៉ូ ឬត្រូវជា១៧,៣ពាន់លានដុល្លារ អាមេរិក ក្នុងផែនការ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹង ការកើនឡើង នៃវិបត្តិអតិផរណាផង និងដើម្បីជួយគាំទ្រ ដល់កិច្ចការងារសង្គ្រោះបញ្ហា គ្រោះរាំងស្ងួត នៅក្នុងប្រទេសផង ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកពីសំណើទៅកាន់លោក ស៊ិន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលសុំឲ្យធ្វើយ៉ាងណាជួយបូមស្ដារ បាតសមុទ្រកម្ពុជា ដើម្បីធានាថា នាវាធុនធំអាចចូលមក ដោយមិនប៉ះជាមួយថ្ម ។ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហា សម្តេចតេជោមានប្រសាសន៍ថា ស្អែកនេះសម្ដេច...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេស តួកគី លោក Mevlut Cavusoglu នៅក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការគ្នា នៅក្នុងតំបន់អាស៊ីខាងកើត និងក៏ដូចជាការប្តេជ្ញាលើកកំពស់ កិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តម្លៃសន្តិភាព គឺជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ ដែលកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យថ្នាក់ដឹកនាំ ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនមានទំនុកចិត្ត សម្រេចមកកម្ពុជា ជាពិសេសក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះតែម្តង។ ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២...
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ...
បរទេស៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការប្រកាសអាសន្នហើយ ចំពោះបញ្ហារីករាលដាល នៃជំងឺអុតស្វាឬ Monkeypox បន្ទាប់ពី២សប្តាហ៍ ដែលអង្គការសុខភាពពិភពលោក WHO បានដាក់ចំណាត់ថ្នាក់ វាទៅជាវិរុសឆ្លង។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អាមេរិក លោក Xavier Becerra បានប្រកាសអំពី ភាពអាសន្នមួយនេះ នៅក្នុងអំឡុងពេល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាការធ្វើសមយុទ្ធយោធា របស់កងកម្លាំងយោធាចិន នៅឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បានកំពុងរុញច្រានឲ្យមានការពន្យាពេល នៃផែនការធ្វើតេស្តកម្លាំង ទ័ពអាកាស របស់អាមេរិក កាលពីថ្ងៃម្សិលមិញដូចគ្នានេះ។ មីស៊ីលប្រភេទ Minuteman III Intercontinental ballistic (ICMB) ត្រូវបានគេគ្រោងនឹង ធ្វើការបាញ់ធ្វើតេស្ត ចេញពីមូលដ្ឋានទ័ពអាកាស...