ភ្នំពេញ៖ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចិននឹងព្យាយាមធ្វើអ្វីៗ ជួយដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា ។...
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំនឿ ជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យ នៅក្នុងពិភពលោក តាមរយៈការងារជាប្រធានអាស៊ាន ។ ការបង្ហាញជំនឿនេះធ្វើឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅរាត្រី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រ តៃវ៉ាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងសូម ធ្វើសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈពេលដែលលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យដ៏លើសលប់ហើយលោក សង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។ លោក វ៉ាង យី ក៍បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។ ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។ ជាចុងក្រោយ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
ភ្នំពេញ៖ លោក Antony Blinken នៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ មានសុទិដ្ឋិនិយមថា ទីម័រ នឹងមកកាន់គ្រួសារអាស៊ាន ឆ្នាំក្រោយ ខណៈសម្តេចថា អាស៊ានត្រូវតែរួមគ្នា ជាធ្លុងមួយhttps://dap-news.com/national/2022/08/03/267314/ សម្ដេចតេជោ ៖ សភាពការណ៍នៅមីយ៉ាន់ម៉ាពេលនេះ កាន់តែអាក្រក់ជាងមុន ក្រោយប្រហារ ជីវិតសកម្មជន ប្រឆាំង៤រូបhttps://dap-news.com/national/2022/08/03/267359/ ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ឲ្យលោក វ៉ាង យី ចូលក្រាបថ្វាយបង្គំគាល់https://dap-news.com/national/2022/08/03/267461/...
ភ្នំពេញ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា អង្គការសង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ហៅកាត់ថា (IRCS) បានប្រកាសនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៩០នាក់បានស្លាប់ និង៨នាក់បានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។ លោក Pir-Hossein Kolivand ប្រធាន IRCS បានដល់ប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ថា ប្រតិបត្តិការសង្គ្រោះរបស់ IRCS...
ភ្នំពេញ:លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏បានរាយការណ៍ពីករណីជំងឺអុតស្វាជាលើកទី៣របស់ខ្លួននៅថ្ងៃពុធ ។ នេះបើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងថា អ្នកឆ្លងគឺជាបុរសជនជាតិអាល្លឺម៉ង់អាយុ២៥ឆ្នាំដែលបានចូលស្នាក់នៅលើកោះភូកេត (Phuket) កាលពីថ្ងៃទី១៨ ខែកក្កដា ហើយបានលេចចេញរោគសញ្ញាភ្លាមៗ ។ លោក Opas បានឲ្យដឹងថា...