ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លង សាលាពុទ្ធិក អនុវិទ្យាល័យ សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណ វត្តសន្សំកុសល...
NARA ៖ ប្រភពស៊ើបអង្កេត បាននិយាយកាលពីថ្ងៃចន្ទថា ជនសង្ស័យនៅក្នុង ការបាញ់សម្លាប់អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រាប់ប៉ូលីសថា គាត់ជឿថា ជីតារបស់លោក Abe បាននាំក្រុមសាសនាមួយ មកប្រទេសជប៉ុន ដែលគាត់មានកំហឹង ប្រឆាំងនឹងក្រុមនេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១...
កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កា បានសម្រេចចិត្តលាលែងពីតំណែង ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី។ នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងជាមួយនាយករដ្ឋមន្ត្រី Ranil Wickremesinghe ក្នុងរដ្ឋធានីកូឡុំបូ រដ្ឋមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងការពិភាក្សាមានមតិថា នៅពេលដែលមានកិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រគល់ការទទួលខុសត្រូវរបស់ពួកគេទៅឱ្យរដ្ឋាភិបាលថ្មី។ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃសៅរ៍បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា។ កាលពីថ្ងៃសៅរ៍...
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...
ភ្នំពេញ ៖ ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងកម្រិត១១០មីលីម៉ែត្រ រយៈពេល៣ថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្លូវទឹក តាមអូរធម្មជាតិ ក្នុងភូមិសាស្រ្តភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា មានជំនន់ទឹកភ្លៀងលិច ចូលផ្ទះប្រជាពលរដ្ឋមួយចំនួន ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យលិចចូលក្រោមផ្ទះចំនួន ១៧ខ្នងផ្ទះ និងលិចហូរលើផ្លូវលំប្រវែង ១៥០ម៉ែត្រ...
រៀងរាល់ថ្ងៃទី១១ ខែកក្កដា គឺជាទិវានាវាចរណ៍ របស់ប្រទេសចិន ។ នៅថ្ងៃនេះក្នុងឆ្នាំ ១៤០៥ នៃគ.ស អ្នកនាវាចរចិន Zheng He បានដឹកនាំក្បួនទូក ដ៏ធំមួយទៅកាន់ មហាសមុទ្រឥណ្ឌា ដែលបើកការនាំមុខ សម្រាប់ប្រជាជាតិចិន ទៅកាន់មហាសមុទ្រ ។ សព្វថ្ងៃនេះ គំរូនៃក្បួននាវា របស់លោក Zheng...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២៖ សប្ដាហ៍នេះពិតជារំភើបជាងសប្ដាហ៍មុនទៅទៀត..!! ដូច្នេះប្រញាប់រុសរាន់ឡើងណា៎! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 30 គ្រឿងទៀតកំពុងរង់ចាំអ្នក.! សូមកុំឱ្យពេលវេលានេះកន្លងផុតទៅឱ្យសោះ..! សប្តាហ៍ទី...
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយា កំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ គូស្វាមីភរិយា...
បរទេស ៖ លំហូរឧស្ម័ន របស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream នៅសមុទ្របាល់ទិក គឺត្រូវបានផ្អាក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករ Nord Stream AG បាននិយាយថា ការងារថែទាំ...