បរទេស៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រ ពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលជារឹបអូសជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីចំណាយលើការកសាងប្រទេសឡើងវិញ។ យោងតាមសារព័ត៌មានបរទេស RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វិធានការនេះបានជះឥទ្ធិពលលើទឹកប្រាក់ចំនួន ៥,៤ លានដុល្លារដែលត្រូវបានដកហូតពីពាណិជ្ជកររុស្ស៊ីលោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេសពីការដាក់ទណ្ឌកម្ម, នេះបើយោងតាមមន្ត្រីកំពូល។...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា “ការឯកភាពគ្នា” ត្រូវបានឈានដល់ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ដែលទីក្រុងគៀវនឹងមិនប្រើប្រាស់អាវុធ របស់លោកខាងលិច រួមទាំងរថក្រោះ Leopard អាល្លឺម៉ង់ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី លោកខាងលិចនៅតែចាត់ទុកតំបន់គ្រីមៀ និងតំបន់រុស្ស៊ីថ្មីចំនួនបួនទៀត ជាផ្នែកនៃអ៊ុយក្រែន។ យោងតាមសារព័ត៌មាន...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៦។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0805។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម បន្តធ្វើសកម្មភាពញុះញង់ អុចអាល ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...