បរទេស៖ ការបញ្ជូនរថក្រោះ Abrams ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន អាចចំណាយពេលដល់ទៅមួយឆ្នាំ ឬច្រើនជាងនេះ ទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់របស់ទីក្រុងគៀវ ដើម្បីពន្លឿនដំណើរការបញ្ជូននេះក៏ដោយ ។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់កងទ័ពអាមេរិកលោកស្រី Christine Wormuth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Wormuth ត្រូវបានដកស្រង់ដោយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹង ជួបសមភាគីចិន គឺលោក ហ្ស៊ី ជិនពីង បន្ទាប់ពីក្រុងប៉េកាំងបានអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន...
បរទេស៖ យោងតាមរបាយការណ៍ របស់ពីសារព័ត៌មានអាមេរិក គឺ យន្តហោះ Poseidon អាមេរិក ដែលមានប្រភពមកពីយន្តហោះ Boeing 737 airframe និងផ្ទុកនូវឧបករណ៍ត្រួតពិនិត្យជាច្រើន ក៏ដូចជាប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ត្រូវបានប្រឈមមុខដំបូងជាមួយនឹងយន្តហោះចម្បាំងចិន J-11 interceptor នៅប្រហែលចម្ងាយ ៣០ ម៉ាយពី កោះប៉ារ៉ាសែល។ យោងតាមសារព័ត៌មាន...
ប៉េកាំង៖ ទីក្រុងអូតាវ៉ា បានដើរតាមគោលនយោបាយចិន របស់ទីក្រុងវ៉ាស៊ីនតោនយ៉ាងតឹងរ៉ឹង ដែលវាបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់នៃចិត្ដគំនិត ក្នុងសង្គ្រាមត្រជាក់ និង “ការទូតផ្អែកលើតម្លៃ”។ នេះគឺជាការតំរែតំរង់ ដែលបោះបង់គោលនយោបាយការបរទេស ប្រកបដោយប្រសិទ្ធភាព និងសមហេតុផល។ ប្រទេសកាណាដា បាននិងកំពុងមានភាពតានតឹងជាពិសេសលើប្រទេសចិននាពេលថ្មីៗនេះ។ ទីមួយ វាបានដើរតាមអាមេរិកក្នុងការបំភាន់ដោយចេតនាលើបាឡុងរបស់ចិន និងចូលរួមក្នុងការលេងល្បែងនយោបាយដ៏ច្របូកច្របល់ ខណៈដែលជាក់ស្តែងបានកំណត់គោលដៅចិន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយកាណាដាមួយចំនួនបានរំជួលចិត្ត...
ប៉េកាំង៖ នៅថ្ងៃគម្រប់ខួបមួយឆ្នាំនៃជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ប្រទេសចិន បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានការដោះស្រាយផ្នែកនយោបាយនៃវិបត្តិអ៊ុយក្រែន ជាមួយនឹងផែនការជាក់លាក់បន្ថែមទៀត ដែលសម្រួលដល់ក្តីបារម្ភរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន ក្នុងលក្ខណៈអព្យាក្រឹត និងជាប់លាប់។ នៅក្នុងឯកសារគោលជំហរ ១២ចំណុចដែលមានចំណងជើងថា “ជំហររបស់ចិន លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យបញ្ឈប់អរិភាព និងបន្តការចរចាសន្តិភាព បញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី និងបោះបង់ចោលស្មារតីនៃសង្គ្រាមត្រជាក់។ ចិនក៏បានអំពាវនាវឱ្យគោរពអធិបតេយ្យភាព នៃប្រទេសទាំងអស់ និងសម្តែងការប្រឆាំង...
អង់ការ៉ា៖ ចំនួនមនុស្សស្លាប់ ដោយសារការរញ្ជួយដីដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីដើមខែនេះ ឥឡូវនេះបានកើនដល់ជាង ៥០០០០នាក់ហើយ នេះបើយោងតាមតួលេខចុងក្រោយ របស់ប្រទេសទាំងពីរ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) របស់ប្រទេសតួកគីបានឲ្យដឹងថា នៅក្នុងប្រទេសតួកគីមនុស្សចំនួន ៤៤២១៨ នាក់បានស្លាប់ដោយសារការរញ្ជួយដីនេះ ខណៈដែលចំនួនអ្នកស្លាប់ចុងក្រោយបង្អស់ នៅក្នុងប្រទេសស៊ីរីបានប្រកាសថាមានចំនួន ៥៩១៤ នាក់។ ការរញ្ជួយដីលើកទីមួយនៅថ្ងៃទី០យ ខែកុម្ភៈ ដែលបានវាយប្រហារភាគអាគ្នេយ៍...
គៀវ៖ មេដឹកនាំអ៊ុយក្រែនបានសន្យាថា នឹងជំរុញឱ្យទទួលបានជ័យជំនះនៅឆ្នាំ២០២៣ ខណៈដែលប្រជាជនអ៊ុយក្រែន បានប្រារព្ធខួបដ៏ក្រៀមក្រំ នៃការឈ្លានពានរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូបានប្រាប់ពិភពលោកឱ្យទទួលយក “ការពិត” នៃសង្គ្រាមរបស់ខ្លួន។ នៅក្នុងពិធីមួយនៅទីលាន St Sophia ក្នុងទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រគល់មេដាយដល់ទាហាន និងម្តាយរបស់មនុស្សម្នាក់ដែលត្រូវបានសម្លាប់ ហើយលោកស្រក់ទឹកភ្នែកនៅពេលដែលប្រារព្ធភ្លេងជាតិ។ លោកបានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយថា “យើងបានក្លាយជាគ្រួសារតែមួយ...
ភ្នំពេញ៖ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើន និងមានឱកាសគ្រប់គ្រាន់ ក្នុងក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់ ដូច្នេះត្រូវរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡេីងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី២៩ ជូននិស្សិតជយ័លាភី...
នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai...
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងរក្សាភាពស្ងៀមស្ងាត់អំពីការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំមុន បើទោះបីជាប្រទេសនេះនៅតែបន្តទទួលរងនូវវិបត្តិថាមពលធ្ងន់ធ្ងរ បន្ទាប់ពីការរំខានការផ្គត់ផ្គង់ ឧស្ម័នរបស់រុស្ស៊ីក៏ដោយ។ មិនអនុញ្ញាតឱ្យចូលប្រើឡើយ សូម្បីតែសមាជិកនៃសភាជាន់ទាបអាល្លឺម៉ង់ រាល់ព័ត៌មានអំពីបញ្ហានេះត្រូវបានចាត់ថ្នាក់ថាជា “ការសម្ងាត់ខ្ពស់” ដោយសារតែអ្វីដែលហៅថាច្បាប់ភាគីទីបី ដែលការពារជម្លោះ ជាមួយផលប្រយោជន៍របស់រដ្ឋសម្ព័ន្ធមិត្ត ឬ ...