បរទេស ៖ អូស្ត្រាលីញូវស៊ឺឡេន និងអង់គ្លេសកាលពីថ្ងៃសុក្រម្សិលមិញនេះ ជាបន្តបន្ទាប់បានចេញ សេចក្តីប្រកាសជាផ្លូវការ បង្ហាញនូវទណ្ឌកម្មថ្មី របស់ខ្លួនផ្សេងទៀត ដើម្បីប្រឆាំងទៅនឹងប្រទេសរុស្សី ដែលក្នុងនោះសំដៅជាសំខាន់ទៅលើ វិស័យការពារជាតិរុស្សី វិស័យឧស្សាហកម្មនិងធនាគារ។ ក្នុងនោះផងដែរ អង់គ្លេសវិញ គឺបានដាក់បម្រាមលើការនាំ ចេញគ្រប់ប្រភេទឧបករណ៍ទាំងអស់ ដែលប្រើប្រាស់ដោយរុស្សី នៅក្នុងសមរភូមិប្រយុទ្ធ ។ ទណ្ឌកម្មថ្មីលើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា មន្ទីរបញ្ចកោណបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអាមេរិក និង កូរ៉េខាងត្បូង បានចូលរួមក្នុងសមយុទ្ធ ក្នុង“កំពូលតារាង” ដែលផ្តោតលើលទ្ធភាព ដែលកូរ៉េខាងជើងប្រើ អាវុធនុយក្លេអ៊ែរ ។ ប្រទេសកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ នៅថ្ងៃសុក្រនេះថា លោក Hamid Sajjadi រដ្ឋមន្ត្រីក្រសួងកីឡាអ៊ីរ៉ង់ បានរងរបួសដាច់សរសៃ ឈាមខួរក្បាល និងសន្លប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ ។ ការធ្លាក់ដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃទីក្រុង...
ព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារ ដែលសរុបជាថវិកាចំនួន ១០លានរៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះជាសមាជិកប.ស.ស. ម្នាក់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។ ការប្រគល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារខាងលើនេះ គឺធ្វើឡើងតាមរយៈ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅ នៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែង លោកនាយក លោកគ្រូ នៃវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ផងដែរ៕
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀតនូវ វត្តមានធុរកិច្ចជប៉ុននៅកម្ពុជា និងជំរុញឱ្យដំណើរការឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ។ ការឯកភាពគ្នាបែបនេះ ធ្វើឡេីងក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ ។ ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ឆ្នាំ២០២៣ នៅក្រុងសៀមរាប នាថ្ងៃទី២៤ កុម្ភៈ លោករដ្ឋមន្ត្រី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន បានបញ្ជាឱ្យត្រួតពិនិត្យ នៅអណ្តូងរ៉ែបើកចំហទាំងអស់ របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ នៅក្នុងពេលបាក់ដីនៅឯអណ្តូងរ៉ែធ្យូងថ្ម ខណៈមនុស្សចំនួន ៤៧នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ។ អណ្តូងរ៉ែដែលដំណើរការដោយ ក្រុមហ៊ុនក្នុងស្រុកតូចមួយឈ្មោះ Xinjing...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសបានត្រៀមបញ្ជូនរថក្រោះ Challenger 2 បន្ថែមទៀតពីឃ្លាំងអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wallace បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច...
កំពង់ចាម៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង វុទ្ធីជាប្រធាន និង លោក គឹមសួរ ភីរុណ ជាអនុប្រធាន នៃគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “សមត្ថភាពនៅក្នុងកញ្ចប់ជំនួយ សន្តិសុខនេះរួមមាន គ្រាប់បន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ (HIMARS) គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្របន្ថែម គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត ដឹកនាំដោយឡាស៊ែរ និងយន្តហោះគ្មានមនុស្សបើក Switchblade UAS” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣...