ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកកាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយអ្នកការទូតមកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអាល្លឺម៉ង់ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដោយមានអ្នកវិភាគឲ្យដឹងថាប្រទេសចិនគឺជា ការខិតខំប្រឹងប្រែងសម្រាប់ការសម្រុះសម្រួលដោយការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តបន្ថែមភ្លើងទៅក្នុងអណ្តាតភ្លើង និងកេងប្រវ័ញ្ចជម្លោះ ដើម្បីធ្វើការបង្ហាញនយោបាយ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Sputnik...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនាពេលបច្ចុប្បន្ន បានប្រកាសថ្កោលទោស លោក សម រង្ស៊ី និងអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ព្រមទាំងបក្ខពួក ដែលតែងតែប្រមាថម្តង ហើយ ម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣...
ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទ នៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្ត បើកធ្វើសន្និសីទ ពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នៅទីក្រុងប៉េកាំង ពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។ សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សា អំពីរបាយការណ៍ការងារ...
ភ្នំពេញ ៖ ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ ។ ម្ហូបអាហារខូចគុណភាព យកមកដុតកម្ទេចចោលរួមមាន៖ សាច់ជ្រូក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក...
ភ្នំពេញ៖ លោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងជាប្រធាន កិច្ចប្រជុំកំពូល FICS (Finance in Common Summit) ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២ បានគូសបញ្ជាក់សារជាថ្មី អំពីការចូលរួមចំណែក របស់ធនាគារអភិវឌ្ឍន៍សាធារណៈ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបៃតងសាធារណៈ។ ទីភ្នាក់ងារ AFD...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់ កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់ការលើកឡើង អំពីបញ្ហារបស់សហគមន៍លោកបណ្ឌិត បានជូនជាយោបល់...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋាភិបាល នៅក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤នាក់ ហើយដោយសារគ្រោះបាក់ដី និងទឹកជំនន់កាលពី ចុងសប្តាហ៍ នៅលើឆ្នេរសមុទ្រ នៃរដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ខណៈដែលមនុស្សប្រហែល៤០នាក់នៅតែបាត់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល សៅប៉ូឡូ មនុស្ស៤៣នាក់បានស្លាប់នៅក្នុងគ្រោះបាក់ ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sao Sebastiao...
ប៉ូឡូញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសប៉ូឡូញបានក្លាយជា អ្នកតស៊ូមតិដ៏សំខាន់នៃបុព្វហេតុ របស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងអង្គការ NATO ហើយបានបញ្ជូនអាវុធយ៉ាងច្រើន ហើយក្លាយជាប្រទេសឆ្លងកាត់ ដ៏សំខាន់សម្រាប់ជំនួយអន្តរជាតិ ។ លោក Marek Belka អតីតនាយករដ្ឋមន្ត្រីបានប្រាប់វិទ្យុ TOK...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Houcemeddine Jbabli អ្នកនាំពាក្ យឆ្មាំជាតិ ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍គ្មានឯកសារសរុបចំនួន៥៦៩នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រទុយនេស៊ី ខណៈដែលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី ។ លោក Jbabli បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបាតុភូត នៃអន្តោប្រវេសន៍ខុសច្បាប់...
Over 39 million youth across ASEAN reached by innovative digital campaign, led by unique multi-sector alliance of 28 community organizations, businesses, associations,...