បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃប្រទេសចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកធ្លាប់បានធ្វើការបង្ហោះ បាឡុងរយៈកំពស់ខ្ពស់ និងរំលោភលើដែនអធិបតេយ្យភាពរបស់ចិន មិនតិចជាង១០ដងនោះទេ គិតចាប់តាំងតែពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។ ការលើកឡើងរបស់ចិន ពេលនេះធ្វើឡើងបន្ទាប់ពីមាន ការបាញ់ទំលាក់បាឡុងស្រាវជ្រាវមួយ របស់ចិននៅពីលើរដ្ឋការ៉ូលីណាខាងជើង ពីសំណាក់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ិនតោនបានចោទប្រកាន់ចិនទៀតថា បានធ្វើការបង្ហោះបាឡុងដើម្បីស៊ើបយកការណ៍ ពីលើប្រជាជាតិជាច្រើនក្នុងទ្វីបចំនួន៥។ លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសង្គ្រោះរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៤.៣០០នាក់បានស្លាប់ និង៧.៦០០នាក់ ត្រូវបានរាយការណ៍ នៅភាគពាយព្យនៃប្រទេសស៊ីរី ដែលជាលទ្ធផលនៃគ្រោះរញ្ជួយដីដ៏ធំ ដែលបានវាយប្រហារប្រទេសនេះកាលពី ១សប្តាហ៍មុន ។ គួរបញ្ជាក់ថា ចំនួនសរុបដែលបានរាយការណ៍ ដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ មិនរាប់បញ្ចូលលក្ខខណ្ឌនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនោះទេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យអ្នកដែលចង់ទទួលព័ត៌មាន ពីឆាណែលតេឡេក្រាមសម្តេច អាចចូលរួមបានទាំងអស់ រួមទាំងក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសដើម្បីបានស្តាប់ និងដឹងព័ត៌មាន ដោយគ្មានបញ្ហាអ្វីនោះទេ។ ការលើកឡើងរបស់សម្តេចតេជោ និងជាប្រធានគណបក្សប្រជាជនកម្ពុជានេះ ក្រោយមានមនុស្សមួយចំនួន បានព្យាយាមរកលេខទូរស័ព្ទសម្តេច ដើម្បីភ្ជាប់ទៅតេឡេក្រាមសម្តេចផ្ទាល់។ យោងតាមសារសំឡេងរបស់ សម្តេចតាមប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៤ កុម្ភៈ បានបញ្ជាក់យ៉ាងដូច្នេះថា មានអ្នកខ្លះមិនយល់ពីឆាណែលតេឡេក្រាម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអរគុណចំពោះស្ថាប័ននីតិប្រតិបត្តិឡាវ បានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ដើម្បីរួមចំណែកជួយដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងឱកាសសម្ដែងការគួរសមជាមួយលោកបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់ឡាវនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ...
ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានច្រានចោលទាំងស្រុងចំពោះ ការព្រួយបារម្ភនានារបស់ ស្ថានទូតបរទេសប្រចាំកម្ពុជា ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ។ បន្ទាប់ពីក្រសួងព័ត៌មានប្រកាសបិទវិទ្យុ VOD ហើយសមត្ថកិច្ចបានយកសេចក្តីសម្រេចរបស់ក្រសួងទៅដល់ស្នាក់ការ VOD នាថ្ងៃ១៣ កុម្ភៈ នោះ ឃើញមានស្ថានទូតបរទេសដូចជា ទូតអូស្ត្រាលី និងទូតអាមេរិកជាដើម បានចេញសេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសចិន បាននិយាយ នៅថ្ងៃចន្ទនេះថា បាល់ឡុងហោះដែលមានរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះហើរពីលើដែន អាកាសរបស់ខ្លួនដោយគ្មាន ការអនុញ្ញាតលើសពី១០ដងចាប់តាំងពីដើមឆ្នាំ២០២២ ដែលនេះធ្វើឲ្យបង្កើនជម្លោះការទូត បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់ អ្វីដែលខ្លួននិយាយថា ជាចារកម្មរបស់ចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា យន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកលើទីតាំងយោធា១កន្លែង នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីព្រឹកថ្ងៃចន្ទ ដែលនេះជាការឆ្លើយតបទៅ នឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចេញពីតំបន់ក្របខណ្ឌប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ។ ការផ្ទុះជាច្រើនត្រូវបានឮនៅក្នុងតំបន់ដាច់ដោយឡែកពីគ្នានៃតំបន់ឆ្នេរសមុទ្រដែលជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនជាង២លាននាក់ ។ សាក្សីបានឃើញរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលធ្វើដំណើរទៅកន្លែងបំផ្ទុះគ្រាប់បែក ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុស្តិ៍ក្រោមដីផលិតវត្ថុធាតុ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាកម្ពុជាបានរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុ នឹងធ្វើឲ្យមាន ភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍ខាងមុខ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៤ កុម្ភៈនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ១៥-២១កុម្ភៈ កម្ពុជា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាប កណ្តាល...
ភ្នំពេញ៖ ថ្លែងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា លោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ បានកោតសរសើរ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីឡាវ បានថ្លែងបញ្ជាក់ថា « សូមសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា រុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានរុញច្រានទៅមុខ២-៣គីឡូម៉ែត្រ តាមខ្សែបន្ទាត់ជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលក្រុង គៀវ បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានវាយលុក ទៅលើការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ជាច្រើន ។ នៅគ្រាដែលខួបលើកទី១ នៃការលុកលុយរបស់រុស្ស៊ី បានខិតជិតមកដល់...