ភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានយកសេចក្តីសម្រេចរបស់ ក្រសួងព័ត៌មាន ស្តីពីការលុបអាជ្ញាបណ្ណរបស់សារព័ត៌មាន VOD ដែលជ្រកក្រោមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ប្រគល់ទៅថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ នៅទីស្នាក់ការ ស្ថិតនៅជិតផ្សារបឹងកេងកង ។ សម្រាប់ការចុះទៅដល់ទីស្នាក់ការ VOD ផ្ទាល់របស់សមត្ថកិច្ចនេះ ក៏មានមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្ដរជាតិ បើកបង្រៀនភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សានុសិស្សមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣។ លោក ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។ ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអាល្លឺម៉ង់លោកស្រី Nancy Faeser បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា បណ្តាប្រទេសសមាជិកអឺរ៉ុបមួយចំនួន គួរតែទទួលយកសំពាធពីអឺរ៉ុប ជួយសម្រាលដល់សមាជិកដទៃទៀត តាមរយៈការទទួលជនភៀសខ្លួន អ៊ុយក្រែនដែលកំពុងភៀសខ្លួន ចេញពីជម្លោះជាមួយនឹងរុស្សី។ ថ្លែងទៅកាន់ក្រុមការងារអ្នកកាសែត Sonntag កាលពីចុងសប្តាហ៍កន្លងមក លោកស្រីរដ្ឋមន្ត្រី បានធ្វើការលើកឡើងបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ រវាងបណ្តាប្រទេសសមាជិកអឺរ៉ុប ចាំបាច់ត្រូវតែធ្វើឡើងនៅក្នុងស្ថានភាព នៃការភៀសខ្លួនរបស់ពលរដ្ឋអ៊ុយក្រែន...
បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យ ប្រារព្ធទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើក កម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមប្រឹក្សាសុខុមាលភាព សត្វនៃប្រទេស ឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព” ។...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូ ឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ លោក សូមចូលរួមអបអរសាទរជាមួយ ថ្នាក់ដឹកនាំទាំងអស់នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រ យ៉ាងសកម្មដល់សមាជិករបស់ខ្លួន...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីសាជាថ្មីកាលពីថ្ងៃអាទិត្យ បានធ្វើការលើកឡើងថាសហភាពអឺរ៉ុប ដែលតែងតែបានបន្តធ្វើកា រអំពាវនាវឲ្យមានការគាំទ្រផ្នែកអាវុធបន្ថែមទៀតឲ្យអ៊ុយក្រែន នោះគឺនឹងបានត្រឹមតែតែបង្កជម្លោះនេះ ឲ្យកាន់តែយូរជាងនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វិទ្យុ Kossuth លោករដ្ឋមន្ត្រី Peter Szijjarto បានថ្លែងធ្វើការកត់សំគាល់ទៅលើជំហរបស់លោក ប្រធានសភាអឺរ៉ុប Roberta Metsola ដែលជម្រុញឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង និងអាវុធដែលអាចប្រើប្រាស់ក្នុង ចំងាយឆ្ងាយជាច្រើនទៀតទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោករដ្ឋមន្ត្រីរូបនេះដដែលបានថ្លែងទៀតថាអ្វីដែលជាការលើកឡើងរបស់មន្ត្រីកំពូលរបស់អឺរ៉ុបរូបនេះទៅលើឲ្យអ៊ុយក្រែនមិនត្រឹមតែនឹងធ្វើឲ្យអឺរ៉ុបកាន់តែខូចខាតធ្ងន់ធ្ងរនិងអាក្រក់ឡើងនោះទេវានឹងធ្វើឲ្យសង្គ្រាមនេះនឹងកាន់តែអូសបន្លាយហើយគ្រោះថ្នាក់ខ្លាំងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីចេញពីកម្ពុជាកាលពីជាង ១ម៉ោងមុន។ ការចេញទៅឡាវរបស់សម្តេចនេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញ ដល់របស់សម្ដេចតេជោ និងគណៈប្រតិភូ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ធំៗចំនួន៣របស់ប្រទេសអ៊ុយក្រែន និងរដ្ឋធានី គៀវ នឹងអាចជៀសវាងការដាច់ ចរន្តអគ្គិសនីនៅថ្ងៃអាទិត្យនេះ ។ អ្នកផលិតឈានមុខគេ គឺក្រុមហ៊ុន DTEK បានឲ្យដឹងដូច្នេះកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានធ្វើការ ជួសជុលបណ្តាញអគ្គិសនីដែលខូច ដោយសារការវាយប្រហារ ទ្រង់ទ្រាយធំមួយរបស់រុស្ស៊ី...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។...