អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមជួយសង្គ្រោះបានបន្តទុកចោលនូវកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកនៅរស់បន្ថែមទៀតដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទោះបីជាក្តីសង្ឃឹមតិចតួចក្តី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំចំនួន២លើកបានវាយប្រហារទីក្រុងរបស់ប្រទេសតួកគី កាលពីថ្ងៃទី៤កន្លងមកនេះ ។ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១៧.១៣៤នាក់នៅទីក្រុងរបស់តួកគី ដោយមានអ្នករងរបួសចំនួន៧១.៨០៦នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ ប្រទេសតួកគី ហៅកាត់ថា (AFAD) បានឲ្យដឹងដូច្នេះ ។ ចំនួនអ្នកស្លាប់ និងរបួស...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា...
ព្រះសីហនុ៖ លោកឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលតែងតែជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer ម៉ាស៊ីនបញ្ចាំងSlide រោងដាក់រថយន្តអង្គភាព និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូសម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗរបស់សិក្ខាកាម៕
ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោលគឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែលមានឈ្មោះថាបុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេច សម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ។ លោកស្រី លី ដាលីន ដែលជាសហគ្រិនឆ្នើមមួយរូប...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទឹកដីចិន នាថ្ងៃទី១០ កុម្ភៈនេះ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបេីយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធានាឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៃសហភាពអឺរ៉ុប បន្តគាំទ្រ ហើយលោកស្រី បានឲ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការ សម្រាប់ការដាក់ទណ្ឌកម្មជុំទី១០ ប្រឆាំងនឹងរុស្ស៊ី។ លោកស្រី បានឲ្យថាអ៊ុយក្រែន និង សហភាពអឺរ៉ុប...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានលំអិតថ្មី អំពីបាឡុងចារកម្មរបស់ចិន ដែលបានហោះហើរ លើប្រទេសកាលពីសប្តាហ៍មុន ដោយលើកឡើងថា បាឡុងនេះគឺច្បាស់ណាស់ ត្រូវបានប្រើ ដើម្បីប្រមូលព័ត៌មានសម្ងាត់ ។ មន្ត្រីក្រសួងការបរទេសអាមេរិក បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បាឡុង ដែលត្រូវបានបាញ់ ទម្លាក់ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីឆ្លងកាត់ទ្វីបអាមេរិក “មានសមត្ថភាពធ្វើប្រតិបត្តិការ ប្រមូលព័ត៌មានសម្ងាត់” ។ ទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភ របស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបមួយចំនួនបានបង្ហាញពី “ការត្រៀមខ្លួន” ដើម្បីផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងយន្តហោះ ចម្បាំង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានបញ្ចប់ដំណើរដ៏កម្រមួយរយៈពេលពីរថ្ងៃនៅខាងក្រៅប្រទេស ដើម្បីស្វែងរកអាវុធថ្មីពីលោកខាងលិច។ លោក ហ្សេឡិនស្គី នៅទីក្រុងណព្រុចសែលបានឲ្យដឹងថា “អឺរ៉ុបនឹងនៅជាមួយយើងរហូតដល់ជ័យជំនះរបស់យើង។ ខ្ញុំបានលឺវាពីមេដឹកនាំអឺរ៉ុបមួយចំនួន អំពីការត្រៀមខ្លួនក្នុងការផ្តល់ឱ្យយើងនូវអាវុធ និងជំនួយចាំបាច់ រួមទាំងយន្តហោះចម្បាំងផងដែរ”។ លោកបន្ដថា...
កណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នាឱកាសនោះ លោក ប៊ុន ផេង អភិបាលរងខេត្ត បានថ្លែងថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រ...