ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសប្រទាន ផ្តល់គោរមងារថ្នាក់ជាតិ «មត៌កមនុស្សរស់» ដល់ព្រឹទ្ធាចារ្យចំនួន៩រូប ៕
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើក្រុមហ៊ុនចិន សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញផងដែរ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន...
អង់ការរ៉ា/ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទនៅទីក្រុងរបស់ប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់១៥.៣៨៣នាក់ ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះ បានបង្ហាញឲ្យដឹង ។ ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សស្លាប់នៅទីក្រុងរបស់ប្រទេសតួកគីដោយសារគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១២.៣៩១នាក់ ទីភ្នាក់ងារ Anadolu របស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ។...
ក្រសួងអប់រំ ឱ្យទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ តាមគ្រឹះស្ថានសិក្សា ព្រោះមិនមែន ជាប្រពៃណីខ្មែរhttps://dap-news.com/national/2023/02/09/311106/ លោក សុខ ឥសាន៖ កូវ សាមុត ស្លាប់ជិត៣០ឆ្នាំ សម រង្ស៊ី មិនដែលនិយាយ តែជិតបោះឆ្នោត ទើបប្រឌិតរឿងបង្ខូចឈ្មោះគេឯងhttps://dap-news.com/national/2023/02/09/311133/ អាជ្ញាធរខេត្តព្រះសីហនុ ចុះវាយរបង នៅលើឆ្នេរអូឈើទាលហើយhttps://dap-news.com/national/2023/02/09/311158/ក្រសួងមហាផ្ទៃ ឲ្យខិតខំផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតា...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សអស់៣.៤៨០នាក់ និងចំនួន៣.០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសស៊ីរី ។ នេះបើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធ ។ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា អ្នកស្លាប់រួមមាន១.៥៧០នាក់នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ចំនួន១.៩១០នាក់នៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម ។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១.២៦០នាក់ និងរបួស២.២៨៥នាក់ ។ ក្រសួងអប់រំស៊ីរី...
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពចូលលួចសម្ភារអេឡិចត្រូនិច ក្នុងនោះមាន៖ កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង និងកាសស្តាប់សម្លេងកុំព្យូទ័រ ចំនួន១៧គ្រឿង របស់ ក្រុមហ៊ុន អិលជី ដែលមានទីតាំង ផ្ទះលេខ១៣៥ ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្រ្តីបោះឆ្នោត ត្រូវពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា ឱ្យមានប្រសិទ្ធភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី៩...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល ជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣...