ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសចិន ដែលជាមិត្តដែកថែប ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោងប្រមាណជា១៣ និង២០នាទី ម៉ោងនៅចិនត្រូវនឹងម៉ោង១២និង២០ ម៉ោងនៅកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សម្តេចតេជោ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការ...
ភ្នំពេញ ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់ អត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ទុតិយតា (អស់សុពលភាព តែស្ថិតនៅក្នុង ទិន្នន័យចាស់) បានណែនាំក្រុមការងារ ខិតខំផ្តល់សេវា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតាជូនប្រជាពលរដ្ឋ ទោះបីពួកគាត់ធ្វើចំណាក់ស្រុក ទាំងក្នុង...
ប៉ារីស៖ បន្ទាប់ពីដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេស ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឈប់សម្រាកនៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃពុធ ហើយបានជួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ។ ពិធីជប់លៀង ត្រីភាគីត្រូវបានធ្វើឡើងនៅការិយាល័យប្រធានាធិបតីបារាំងដើម្បី “បន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដែលធ្វើឱ្យវាអាចធ្វើទៅបាន ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ចំពោះតម្រូវការដែលបានបង្ហាញដោយទីក្រុងគៀវ”...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកធ្វើការការពារ ចំពោះការឆ្លើយតបនៃរដ្ឋាភិបាល របស់លោកចំពោះគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទដោយលើកឡើងថា វាគឺជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការរៀបចំខ្លួនបានទុកជាមុន សម្រាប់គ្រោះធម្មជាតិ ដែលមានកម្លាំងបែបនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួន នៃអ្នកបាត់បង់ជីវិត ចំពោះហេតុការណ៍គ្រោះថ្នាក់រញ្ជួយដីនៅតួកគី និងស៊ីរីបានកើនឡើងទៅដល់១២០០០នាក់ ហើយខណៈដែលមានការរិះគន់ជាច្រើន...
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃពុធបានជំរុញ ឱ្យសហរដ្ឋអាមេរិក មើលប្រទេសចិន ក្នុងមធ្យោបាយ ដែលមានគោលបំណង និងសមហេតុផល អនុវត្តតាមគោលនយោបាយចិន ជាវិជ្ជមាន និងជាក់ស្តែង ហើយធ្វើការជា មួយប្រទេសចិន ដើម្បីនាំយកទំនាក់ទំនងទ្វេភាគី ត្រឡប់មកវិញនៅលើផ្លូវ នៃការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព និងរឹងមាំ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី...
បរទេស ៖ ប៉ូលីស របស់ប្រទេស New Zealand កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា បានរកឃើញសារជាតិកូកាអ៊ីន ដែលបានបណ្តែត លើសមុទ្រប៉ាស៊ីហ្វិក កាលពីសប្តាហ៍កន្លងទៅជាមួយនឹង ទំហំដល់ទៅ៣,៥តោន ហើយវាត្រូវបានគេជឿជាក់ថា ជាទំហំដែលធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។ សារជាតិញៀន ដែលត្រូវបានគេវេចខ្ចប់ក្នុងថង់ប្លាស្ទិក ចំនួន៨១ដុំធំៗ និងត្រូវបានរៀបចំដាក់នៅពីខាងក្នុង នៃឧបករណ៍បណ្តែតទឹកមួយ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅវាយរបង ដែលសាងសង់នៅលើឆ្នេរអូឈើទាលហើយ នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ការចុះទៅរុះរើក៏ដូចជាការវាយកំទេចចោល នូវរបងដែលសាងសង់លយ ចូលឆ្នេរសមុទ្រនេះ ក្រោយពីម្ចាស់ដីអនុវត្ត តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ រឿងរ៉ាវនៃការសាងសង់របង ដែលចាក់គ្រឹះយ៉ាងរឹងមាំនេះ បានអូសបន្លាយជិត១០ថ្ងៃមកហើយ...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការ មន្ទីរអង្គភាពពាក់ព័ន្ធ ចាប់ផ្តើមអនុវត្តការងារ ដើម្បីការពារតំបន់រមណីយដ្ឋាន ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius បានបង្ហាញអំពីភាពមិនច្បាស់លាស់ ជុំវិញបញ្ហានៃការព្យាយាមដណ្តើមយកតំបន់ Crimea និង Donbass ពីប្រទេសរុស្សីវិញថា នោះជារឿងដែលមិនងាយស្រួលនោះទេ។ រដ្ឋមន្ត្រីរូបនេះក៏បានលើកឡើងដែរថា មិនត្រឹមតែប៉ុណ្ណោះក្រៅតែពី មិនអាចសម្រេចបានតាមលទ្ធផល ហើយនោះចំពោះមុខលោកខាងលិច ដែលតែងតែបន្តផ្គត់ផ្គង់យោធា ទៅឲ្យប្រទេសអ៊ុយក្រែននោះបែរជា នឹងត្រូវប្រឈមមុខទៅនឹងការធ្វើសង្គ្រាម ជាមួយនឹងប្រទេសរុស្សីទៅវិញផងដែរ ។ លោករដ្ឋមន្ត្រីបានពណ៍ថា...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើការបញ្ជូន ជំនួយមនុស្សដែលមានទំហំដល់ទៅ ១៣០តោន ទៅកាន់ប្រទេសតួគីនិងប្រមាណជា ៦តោនបន្ថែមទៀត ទៅឲ្យប្រទេសស៊ីរីបន្ទាប់ពីព្រឹត្តិការណ៍ គ្រោះធម្មជាតិដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទកន្លងមក។ យន្តហោះយោធារបស់ កងកម្លាំងទ័ពអាកាសឥណ្ឌា C-17 ចំនួន៤គ្រឿង ត្រូវបានប្រើប្រាស់នៅ ក្នុងប្រតិបត្តិការលើកនេះដែលសំភារៈជាច្រើន ត្រូវបានគេមើលឃើញថា ជាប្រភេទសំភារៈប្រើប្រាស់ និងសំភារៈថ្នាំពេទ្យហើយក៏ដូចជា បានបញ្ជូនក្រុមការងារជួយសង្គ្រោះ ១០១នាក់ និងយោធាផ្នែកសុខាភិបាល...