ម៉ូស្គូ៖ យោងតាមមន្ត្រីស៊ើបការណ៍យោធាអ៊ុយក្រែនម្នាក់ បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងសម្លឹងមើល ទៅលើការការពារ ដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានបាច់ថ្មីនៃយន្ដហោះដ្រូនធុន Shahed ដែលផលិតដោយអ៊ីរ៉ង់។ លោក Vadym Skibitsky អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ភ្នាក់ងារ RBC របស់អ៊ុយក្រែនថា ក្នុងពេលឆាប់ៗនេះ រុស្ស៊ីនឹងទទួលបានការដឹកជញ្ជូនយន្តហោះដ្រូនធុន Shahed-131 និង-136...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាឱ្យធ្វើទំនើបកម្មជំរកគ្រាប់បែកនៅទូទាំងប្រទេសរុស្ស៊ី ដោយព្រួយបារម្ភពីការវាយប្រហារ ដែលអាចកេីតឡេីង នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទដោយកាសែត The Moscow Times ។ គេហទំព័រអនឡាញបានសរសេរថា មន្ត្រីរុស្ស៊ីបច្ចុប្បន្ន និងអតីតមន្រ្តីបានឧ្យដឹងថា វិមានក្រឹមឡាំងបានបញ្ជាឱ្យ ត្រួតពិនិត្យ និងជួសជុលលើជម្រក និងលេណដ្ឋាន ចំពេលមានការកើនឡើងនៃការ ភ័យខ្លាចថាប្រទេសនេះ អាចត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ុយក្រែន។ កាលពីខែតុលា វិមានក្រឹមឡាំងបានចេញក្រឹត្យមួយដែលបានបញ្ជាឱ្យតំបន់នានានៅភាគខាងលិចនៃប្រទេសរុស្ស៊ី...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១១បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោង ចក្រនៅកម្ពុជា ដោយអាចបង្កើតឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងផងដែរ ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបន បត្រចុះបញ្ជីគម្រោង វិនិយោគ ដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TIENS...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ភ្នំពេញ៖ ក្នុងពិធីទទួលស្វាគមន៍ ភ្ញៀវទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាថានឹងប្រឹងប្រែងទាក់ ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ការទទួលស្វាគមន៍ទេសចរចិនទាំង១២៥នាក់នាពេលនេះ ដោយសារជាជើងហោះហើរ ពីប៉េកាំងមកភ្នំពេញឡើង វិញលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឲ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបាននិងកំពុងបើកសម័យប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន២ នៅព្រឹកថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការចូលរួមចំនួន១០៧រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក...
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល ទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា។ ក្នុងជំនួបពិការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នាឱកាសអនុញ្ញាតជូនលោក FUMIAKI TAKAHASHI ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 របស់អាមេរិក គួរតែស្ថិតនៅក្នុងប្រទេស ហើយមិនត្រូវបញ្ជូនទៅអ៊ុយក្រែននោះទេ។ លោកបានរាយការណ៍មុននេះថា ក្រុងវ៉ាស៊ីនតោនគ្មានគម្រោងបញ្ជូនយន្តហោះចម្បាំងទៅឱ្យទីក្រុងនោះទេ ចំពេលមានជម្លោះជាមួយក្រុងម៉ូស្គូនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន លោក...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានប្រមូលកំទេចកំទី មួយចំនួន ពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ កាលពីចុងសប្តាហ៍នៅរដ្ឋ South Carolina ហើយនឹងព្យាយាមយកមកវិញ នូវបំណែកជាច្រើន តាមដែលអាចធ្វើបាន ដើម្បីពិនិត្យមើលសមត្ថភាព ឃ្លាំមើលរបស់យាននេះ។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា សហរដ្ឋអាមេរិក...