ព្រះសីហនុ៖ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ។ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ...
ខេត្តព្រះសីហនុ ៖ លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្រោមពីគម្រោង អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី២ បានបញ្ចប់ជាផ្លូវការមក គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងទី៣ ដោយមានជំហានទី២ មានប្រវែង ៤០០ ម៉ែត្រជម្រៅទឹក១៦,៥០ ម៉ែត្រនិងជំហានទី៣ មានប្រវែង ៤៣០...
ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ-វត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និង ការប្រគល់វិញ្ញាបនបត្រសមាជិកភាពថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX)។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ-វត្ថុ, ថ្នាក់ដឹកនាំធនាគារ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាត ដោយសាររាំងស្ងួត។ ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធាន ទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីតិចទៅមធ្យម...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់លោករដ្ឋមន្ត្រី បានទទួលមរណភាព...
បរទេស ៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសម្រេចប៉ុនប៉ងម្តងទៀត នូវការដកខ្លួនចេញ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ សេចក្តីថ្លែងការណ៍ របស់លោកធ្វើឡើង មុនពេលកិច្ចប្រជុំកំពូល BRICS នាពេលខាងមុខ នៅខែសីហា នៅទីក្រុង Durban ត្រូវបានប្រគល់...
ភ្នំពេញ៖ ឆ្លើយតបនឹងប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ មេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក បានកំណត់ទីតាំងចំនួន ៧កន្លែង សម្រាប់ការចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣...
ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា សហគមន៍អន្តរជាតិ បានទទួលស្គាល់ជាទូទៅ ពីគោលការណ៍ចិនតែមួយ ពោលគឺលើពិភពលោកនេះ គឺមានប្រទេសចិន តែមួយគត់ ឯតៃវ៉ាន់គ្រាន់តែជាដែនកោះមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ ។ ជាពិសេស តៃវ៉ាន់គ្មានអាសនៈ ក្នុងអង្គការសហប្រជាជាតិនោះទេ ដែលមានន័យថា តៃវ៉ាន់ មិនមែនជារដ្ឋអធិបតេយ្យ ហើយរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន គឺតំណាងឱ្យប្រទេសចិន ទាំងមូល ក្នុងនោះបូករួមទាំងតំបន់...
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ការពង្រឹងវប្បធម៌និងគុណតម្លៃប្រជាធិបតេយ្យ គឺដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេល១៣នាទី។ ខ្លឹមសារវីដេអូ បានបង្ហាញថា កម្ពុជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តែងរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ រៀងរាល់៥ឆ្នាំម្តងដើម្បីជ្រើសរើសគណបក្សនយោយបាយដែលប្រជាពលរដ្ឋពេញចិត្តឱ្យដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់។ ពីមួយអាណត្តិទៅមួយអាណត្តិ ចាប់តាំងពីឆ្នាំ...
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានឲ្យដឹងនៅប្រទេសព័រទុយហ្គាល់ថា សន្តិភាពនឹងសម្រេចបានតែតាមរយៈ “ការសន្ទនា និងការចរចានយោបាយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនសិនហួ។ លោកឲ្យដឹងនៅក្នុងសភាព័រទុយហ្គាល់ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃថា “អ្នកដែលជឿជាក់លើដំណោះស្រាយយោធា ចំពោះបញ្ហាបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំង នឹងទំនោរនៃប្រវត្តិសាស្ត្រ។ គ្មានដំណោះស្រាយ ចំពោះជម្លោះជាតិ ឬអន្តរជាតិនឹងស្ថិតស្ថេរនោះទេ...