បរទេស៖ យោងតាមសារព័ត៌មាន USA Today បានឲ្យដឹងថា ស្របតាមកំណើននៃជនអនាថាគ្មានផ្ទះសម្បែង នៅទូទាំង សហរដ្ឋអាមេរិក បានកើនឡើង ទីក្រុង និងរដ្ឋកាន់តែច្រើនៗ បានចាត់វិធានតាមផ្លូវច្បាប់ ដោយកំណត់និងចាត់ ទុកថា សកម្មភាពរស់នៅក្នុងតង់ និងរថយន្ត ឬដេកនៅកន្លែងសាធារណៈគឺជាបទល្មើស។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យុត្តាធិការជាង១០០តំបន់នៅទូទាំងសហរដ្ឋអាមេរិក បានអនុម័តនូវបម្រាមបែបនេះ, នេះបើយោងតាមមជ្ឈមណ្ឌលច្បាប់សម្រាប់ជនអនាថាទូទាំងសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានខែចុង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលរបស់កម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង...
ភ្នំពេញ ៖ អាជ្ញាធរខេត្តកណ្ដាល បានឲ្យដឹងថា ករណីបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៤០ខ្នង។ ក្នុងនោះ ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល...
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ ជាកិច្ចស្វាគមន៍ លោកអគ្គនាយក ប.ស.ស. ចាត់ទុកការអញ្ជើញមកបេឡាជាតិ សន្ដិសុខសង្គម របស់ប្រតិភូគណៈមេធាវីកម្ពុជា នាថ្ងៃនេះ ថាជាជំនួបពិភាក្សាដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានជួបជជែកពិភាក្សារួមគ្នាលើការងារច្បាប់ ពិសេសការងារពាក់ព័ន្ធ នឹងរបបសន្ដិសុខសង្គម ដែល ប.ស.ស. កន្លងមកបានធ្វើកិច្ចការពាក់ព័ន្ធ នឹងច្បាប់ជាច្រើន ទាំងការកសាងច្បាប់ និងការចុះអនុវត្តច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងជំនួបពិភាក្សានេះដែរ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានមានប្រសាសន៍៖ មកដល់ពេលនេះ គណៈមេធាវីមានសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន ២ ៧០០រូប ដោយក្នុងអាណត្តិ ចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចម្រេីន តម្រូវការផ្លូវច្បាប់មានច្រើន ទន្ទឹមជាមួយគ្នានេះ បេឡាជាតិសន្ដិសុខសង្គម ក៏បានពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់បុគ្គលស្វ័យនិយោជន៍ គណៈមេធាវី ដែលមានមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាមានបំណងចុះបញ្ជី ជាសមាជិក ប.ស.ស. ក្នុងរបបសន្ដិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍។ ជាការឆ្លើយតប លោកអគ្គនាយក ប.ស.ស. បានសម្រេចឯកភាពយល់ព្រម លើការរៀបចំអនុញ្ញាត ឱ្យមេធាវីពេញសិទ្ធិ និងមេធាវីកម្មសិក្សា អាចចុះបញ្ជីចូលជាសមាជិក ប.ស.ស. នៅក្នុងគម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសមាជិក គណៈមេធាវីទទួលបាន អត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។ ក្នុងនោះដែរលោកអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បេឡាជាតិសន្ដិសុខសង្គម នឹងត្រៀមខ្លួន ដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែង ទៅតាមតម្រូវការរបស់គណៈមេធាវី៕
វ៉ាស៊ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិក បានស្នើឱ្យកូរ៉េខាងត្បូង ជំរុញក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន កុំឱ្យបំពេញចន្លោះទីផ្សារណាមួយនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ហាមឃាត់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ Micron Technology ពីការលក់បន្ទះឈីប។ ដំណឹងនេះកើតមានមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីលោក ចូ បៃដិន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ...
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH...
កំពង់ចាម ៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក្នុងនាមគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស. អ) បានណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទ ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការ...
ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។...
គៀវ ៖ អ៊ុយក្រែន បានថ្កោលទោស អ្វីដែលខ្លួនហៅថាការអត្ថាធិប្បាយ មិនសមហេតុសមផលរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង ដែលចោទសួរអំពីអធិបតេយ្យភាពរបស់អតីតប្រទេសសូវៀត ។ ប្រទេសបារាំង និងរដ្ឋបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី ក៏បានសម្តែងការខកចិត្ត ចំពោះការលើកឡើងនេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលសួរអំពីជំហរ របស់លោកថាតើ គ្រីមៀ ជាផ្នែកមួយនៃអ៊ុយក្រែន...