បរទេស៖ យោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានបរទេស មួយចំនួនដែលរួមមានទាំង Mash, SHOT និង RT ផងកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងទ័ពអ៊ុយក្រែនបានធ្វើការ ប្រើប្រាស់យន្តហោះដ្រូន UAV ជាលើកដំបូងដើម្បីធ្វើការវាយប្រហារ ទៅលើទឹកដីរបស់ប្រទេសរុស្សី ។ យន្តហោះដ្រូនដែលត្រូវបាន គេជឿជាក់ថា ផលិតដោយក្រុមហ៊ុនអាមេរិក AeroVironment បានហោះចូលក្នុងដែនអាកាស របស់ប្រទេសរុស្សីបានបន្តិចពីទឹកដី...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានដាក់បង្ហាញប្រព័ន្ធរ៉ាដាដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពអាចរកឃើញយានជំនិះខ្នាតតូចក្នុងរយៈកម្ពស់ទាប (MAVs) កាលពីថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។ ប្រព័ន្ធរ៉ាដា ដែលមានឈ្មោះថា Shahid (Martyr) Jalilvand ត្រូវបានដាក់បង្ហាញក្នុងពិធីមួយ ដែលមានការដង្ហែរក្បួនដោយកងកម្លាំងជើងគោក កងទ័ពជើងទឹក ទ័ពអាកាស និងកងពលការពារអាកាស ដើម្បីប្រារព្ធទិវាកងទ័ពជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៨ ខែមេសា។...
បរទេស ៖ អគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្សី ដែលមានទាំងអាមេរិក អង់គ្លេស និងកាណាដា ត្រូវបានធ្វើការកោះហៅមកទាំងអស់ ដោយក្រសួងការបរទេស របស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ។ យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា ការកោះហៅនេះធ្វើឡើង បន្ទាប់ពីរុស្សីបានចោទប្រកាន់ថា ពួកគេបានព្យាយាមជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុង របស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍រួមគ្នា កន្លងមកទៅលើបញ្ហាដាក់ទោសសកម្មជន បក្សប្រឆាំង របស់រុស្សីដែលមានឈ្មោះថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ជីវិត និងប្រមាណជាប្រាំនាក់ទៀត បានទទួលរង របួសនៅក្នុងហេតុការណ៍ រលំអគារកំពស់ច្រើនជាន់មួយកន្លែង នៅក្នុងទីក្រុងញូវយ៉ក។ អ្នកឆ្លើយឆ្លង ព័ត៌មាន បានបញ្ជាក់ថាអគារ ដែលមាន៣ជាន់ សម្រាប់ប្រើប្រាស់ដល់ការចត រថយន្តបានបាក់រលំចេញ ពីអគារជាន់ទី២ដំបូងគេហើយ បន្ទាប់មកក៏បន្តទៅផ្នែកជាច្រើនទៀត នៃអគារតែម្តង។...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានជំរុញឱ្យកងកម្លាំងបរទេស ជាពិសេសសហរដ្ឋអាមេរិក ចាកចេញពីតំបន់អាស៊ីខាងលិច ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ខណៈដែលពួកគេកំពុង សម្របសម្រួល សន្តិសុខក្នុងតំបន់។ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីប្រារព្ធទិវាកងទ័ពជាតិរបស់អ៊ីរ៉ង់នៅថ្ងៃទី១៨ ខែមេសា នេះបើយោងតាមគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោក...
“ល្បឿនកំណើនGDP នៃត្រីមាសទីមួយ ខ្ពស់ជាងមុននិងការប៉ាន់ប្រមាណ ” “ សេដ្ឋកិច្ចចិនងើបឡើងវិញយ៉ាងឆាប់រហ័ស ” “ទីចាប់ផ្តើម នៃសេដ្ឋកិច្ចចិន មានសភាពល្អប្រសើរ” ។ល។ បន្ទាប់ពីប្រទេសចិន បានចេញផ្សាយជាផ្លូវការ នូវទិន្នន័យសេដ្ឋកិច្ចជាតិ នៃត្រីមាសទីមួយឆ្នាំ ២០២៣នៅថ្ងៃទី១៨ ខែមេសា ប្រព័ន្ធសារព័ត៌មានបរទេស បានវាយតម្លៃយ៉ាងសកម្មព្រមៗគ្នា ។ សេដ្ឋកិច្ចចិនបានបង្ហាញពីកម្លាំង ជាក់ស្តែងយ៉ាងខ្លាំង...
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩មេសាឆ្នាំ២០២៣នេះ បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បា ប់ចំនួន៣ ដែលរដ្ឋាភិបាលប្រគល់ជូន។ សម័យប្រជុំរដ្ឋសភាធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប។ សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់ផលប្រយោជន៍មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ជាទីកត់សម្គាល់ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានលើផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នៅថ្ងៃទី១៨...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យក្រុមប្រទេស G7 ឆ្លុះបញ្ចាំងពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ បោះបង់ចិត្តគំនិតសង្រ្គាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា និងបញ្ឈប់ការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីសេចក្តីថ្លែងការណ៍រួមដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុន ស្តីពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងកើត...
តេអេរ៉ង់៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំកាលពីថ្ងៃអាទិត្យ សម្រាប់ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន កាលពីខែមករាឆ្នាំ២០២០ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ ចុងចោទសំខាន់ត្រូវបានកំណត់ថា ជាមេបញ្ជាការប្រព័ន្ធការពារ ហើយតុលាការក៏បានរកឃើញ សមាជិកការពារដែនអាកាសចំនួន ៩នាក់នៃកងទ័ពអ៊ីរ៉ង់ មានពិរុទ្ធក្នុងឧបទ្ទវហេតុដ៍សាហាវ ដោយផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ។ ការចោទប្រកាន់ដែលចេញ ដោយតុលាការបាននិយាយថា...