ថ្ងៃទី១០ ខែមេសា ជាថ្ងៃគម្រប់មួយខែគត់នៃ កិច្ចសន្ទនារវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់នៅក្រុងប៉េកាំង ។ ក្នុងរយៈពេលមួយខែកន្លងទៅនេះ សឹងតែរាល់ថ្ងៃសុទ្ធតែមានដំណឹងល្អ និងការវិវឌ្ឍថ្មីដែលមកពីតំបន់មជ្ឈិមបូព៌ា “ចរន្តផ្សះផ្សា”នៅតំបន់មជ្ឈិមបូព៌ាត្រូវបាន ពន្លឿនជំហានទៅមុខ ។ កាលពីថ្ងៃទី៨ ខែមេសា តាមម៉ោងក្នុងតំបន់ គណៈប្រតិភូការទូតអារ៉ាប៊ីសាអ៊ូឌីត ទៅដល់ក្រុងតេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការងារលម្អិតនៃ ការបើកស្ថានទូតនិងស្ថានកុងស៊ុល ជាថ្មីឡើងវិញរបស់ភាគីទាំងពីរ ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញមន្ត្រីពាក់ព័ន្ធ ធ្វើការស្ដារប្រឡាយជើងឯក ឲ្យបានលឿន និងបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានី បានលឿន នៅពេលរដូវវស្សាមកដល់។ ការជំរុញរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ខណៈលោកដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក...
ប៉េកាំង៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនសម្រាប់សមយុទ្ធយោធា ដែលបានធ្វើឡើងនៅចុងសប្តាហ៍ នៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំ រវាងមេដឹកនាំកោះលោកស្រី Tsai Ing-wen និងប្រធានសភាតំណាងសហរដ្ឋអាមេរិកលោក Kevin McCarthy ។ ជាផ្នែកមួយនៃសមយុទ្ធដែនអាកាស និងសមុទ្ររយៈពេលបីថ្ងៃជុំវិញកោះ ដែលបានបញ្ចប់នៅថ្ងៃដដែលនោះ យោធាចិន បានធ្វើការវាយប្រហារក្លែងធ្វើមួយចំនួន ប្រឆាំងនឹងគោលដៅសំខាន់ៗនៅតៃវ៉ាន់ និងដែនទឹកជុំវិញរបស់នោះ។...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានក្លាយជា “និមិត្តសញ្ញា” នៃការបញ្ចប់នៃយុគសម័យ ក្រោយសង្គ្រាមត្រជាក់។ នៅក្នុងសៀវភៅខៀវការទូតឆ្នាំ២០២៣ ប្រទេសជប៉ុនក៏បានបង្ហាញពីជំហរ តឹងរ៉ឹងប្រឆាំងនឹងប្រទេសចិន ដែលបានជំរុញសកម្មភាពយោធា ដែនសមុទ្ររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាលើកដំបូង វាបានសន្យា នៅក្នុងរបាយការណ៍ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយប្រជាជាតិ “សកលខាងត្បូង”។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មិនមែនជាប្រភពនៃ “អន្ទាក់បំណុល” របស់ប្រទេសអាហ្រ្វិកនោះទេ ប៉ុន្តែជាដៃគូ ដើម្បីជួយពួកគេ និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀតឱ្យរួចផុតពី “អន្ទាក់នៃភាពក្រីក្រ”។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ មួយកម្រិតប្រឆាំងនឹងប្រទេសចិន ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ទាក់ទងនឹងបញ្ហាបំណុលរបស់អាហ្វ្រិក។ លោក...
យូអិន៖ មន្ត្រីជាន់ខ្ពស់ផ្នែករំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ថា ការអនុវត្តឧបករណ៍សកល សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម និងការផ្ទេរអាវុធមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់អាវុធមិនឱ្យ ធ្លាក់ចូលទៅក្នុងដៃខុស ដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ “ហានិភ័យដែលកើតចេញពី ការរំលោភលើកិច្ចព្រមព្រៀង ដែលគ្រប់គ្រងការនាំចេញអាវុធ និងឧបករណ៍យោធា” លោកស្រី Nakamitsu បានសង្កត់ធ្ងន់ថា...
កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យ មន្ត្រីទាំងអស់ត្រូវរួមគ្នាធ្វើការ ដើម្បីឲ្យកម្មវិធីរបស់រាជរដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ ក្នុងការបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ ឱកាសពិសេសបានមកដល់ទៀតហើយ គឺការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពសង្ក្រាន្ត យ៉ាងពិសេសបំផុតពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដោយធ្វើការបញ្ចុះតម្លៃចាប់ពី ២០% រហូតដល់ ៥០% ឯណោះសម្រាប់កញ្ចប់ពិនិត្យសុខភាព ។ តម្លៃបញ្ចុះនេះមានដូចជា ៖ កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ (Annual Check-up Package) , កញ្ចប់ពិនិត្យសុខភាពបេះដូង (Heart Check-up Package) និងកញ្ចប់ពិនិត្យជំងឺទឹកនោមផ្អែម...
ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រាប់ Al Roker នៃកម្មវិធី “Today” របស់កាសែត NBC ក្នុងបទសម្ភាសន៍មួយនៅសេតវិមាន មុនពេលពិធីបុណ្យ Easter ប្រចាំឆ្នាំនៅលើវាលស្មៅខាងត្បូងនៅពេលព្រឹកថា “ខ្ញុំគ្រោងនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាថ្មី”...