បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសាកសពទី៦ ដែលត្រូវបានគេអូសចេញពីគំនរបែកបាក់អគារអាផាតមិនមួយកន្លែងនៅភាគខាងត្បូង ប្រទេសបារាំងក្នុងទីក្រុង Marseille។ ហេតុការណ៍ដែលបានបានកើតឡើង តាំងតែពីចុងសប្តាហ៍ដោយសាកសពចំនួន៥ ត្រូវបានគេរកឃើញភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការកំណត់ DNA កំណត់អត្តសញ្ញាញ។ អភិបាលក្រុង Marseille លោក Benoit Payan បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ពួកយើងសង្ឃឹមថានឹងនៅមានអ្នករស់រានមានជីវិតនៅពីខាងក្រោមអគារនៅឡើយ។ ដូច្នេះយើងត្រូវធ្វើការសំអាតនិងគាស់ កាយដោយយឺតៗនិងការប្រុងប្រយ័ត្នបំផុតមិនឲ្យមានគ្រោះថ្នាក់ឬរបួស ដល់មនុស្សដែលអាចជាប់នៅពីខាងក្នុងឡើយ។ គួរឲ្យដឹងដែរថាក្រោយហេតុការណ៍...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ឈ្លើយសឹកជនជាតិអ៊ុយក្រែនប្រមាណជា ១០០នាក់ដែលក្នុងនោះរួមទាំងស្ត្រីប្រមាណជា២០នាក់ផង ត្រូវបានធ្វើការដោះលែងក្នុងការដោះដូរ អ្នកទោសសង្គ្រាមរវាងគ្នាជាមួយនឹងប្រទេសរុស្សីកាលពី ចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារការិយាល័យ របស់លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថាក្នុងចំណោមឈ្លើយសឹងដែលបានដោះលែងទាំងនោះមានទាំងកងកម្លាំង យោធា កងកម្លាំងសន្តិសុខជាតិ កងកម្លាំងនាវានិងក៏ដូចជាកងកម្លាំងសន្តិសុខ តាមព្រំដែនផងដែរ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះមិនបានធ្វើការអះអាង អំពីចំនួនកងកម្លាំងយោធារុស្សី ដែលត្រូវបានភាគីខាងអ៊ុយក្រែនដោះលែងនោះទេ។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែមិនា ឆ្នាំ២០២២មកកងកម្លាំងយោធា និងឈ្លើយសឹកអ៊ុយក្រែន សរុបប្រមាណជាជាង២០០០នាក់ដែលត្រូវបានធ្វើការដោះដូរ និងដោះលែងជាមួយនឹងប្រទេសរុស្សី៕...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានបើកឲ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០-២៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខ៕
បរទេស៖កាសែត The Bloomberg កាលពីពេលចុងក្រោយនេះ បានបង្ហាញថាប្រទេសឥណ្ឌាបានបន្តទិញយកប្រេងឆៅរបស់រុស្សីយ៉ាងច្រើនហើយកាលពីខែមិនាកន្លងមកចំនួននៃការបញ្ជាទិញ បានកើនឡើងទៅដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានឬប្រមាណជា១,៦៤បារ៉ែលក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក្តីចំនួននេះបានកើនឡើងលើសបន្តិច ចំនួនទិញកាលពីក្នុងខែកុម្ភៈប្រមាណជា១,៦២លានបារ៉ែលក្នុងមួយថ្ងៃប៉ុន្តែទំហំនេះអាចផ្តល់ចំណាត់ថ្នាក់បានថា ប្រទេសឥណ្ឌានៅតែជាអ្នកនាំមុខគេ ក្នុងការទិញយកប្រេងច្រើនបំផុតពីរុស្សីជាប់គ្នា៦ខែ។ ទិន្នន័យក៏បានបង្ហាញដែរថាការនាំចូលប្រេងពីរុស្សី របស់ឥណ្ឌានៅខែមិនាមានការកើនឡើងខ្លាំង ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ដែលឥណ្ឌាបានទិញយកប្រេងឆៅតិចជាង ដល់៦៨៦០០បារ៉ែលពោលគឺតិចជាងដល់ទៅ២៤ដង។ តួលេខក៏អាចបញ្ជាក់បានដែរថាចំណែកទីផ្សាររបស់ឥណ្ឌា នៅក្នុងប្រេងរបស់រុស្សីគឺមានទៅដល់ ៣៤ភាគរយកាលពីខែមិនាពោលគឺមានការកើនឡើងដល់ទៅ២ដងធៀប ទៅនឹងទំហំនៃការផ្គត់ផ្គង់ដែលធ្វើឡើង ដោយប្រទេសអ៊ីរ៉ាក់ដែលជាអ្នកនាំចូលប្រេងធំបំផុតទី៣របស់ឥណ្ឌាបន្ទាប់ពី អារ៉ាប៊ីសាអូឌីតដែលឈរនៅលេខរៀងទី២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានពន្យល់ថា សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន មិនគួរត្រូវបានចាត់ទុកថាជា “ការសងសឹក” សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា គឺបានណែនាំយោធារបស់ខ្លួនឱ្យហោះហើរយន្តហោះស៊ើបការណ៍ ឱ្យឆ្ងាយពីតំបន់គ្រីមៀ ប្រទេសរុស្ស៊ី ។ របាយការណ៍នេះកើតឡើងបន្ទាប់ពីឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកដែលត្រូវបានចាត់ថ្នាក់លើជម្លោះអ៊ុយក្រែនត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមកាសែត គឺ ឯកសារមួយគូសផែនទីតំបន់ដែលយន្តហោះស៊ើបការណ៍អាមេរិកអាចហោះហើរបាន។ វាត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសារព្រមានចំពោះមន្ដ្រីថា កុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសកុំប្រើប្រាស់អាវុធខុសច្បាប់។ សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីសម្តេចតេជោ បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។...
នាយករដ្ឋមន្ត្រីលេីកទឹកចិត្តសហគ្រិន ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមត្រូវបង្កើនភាព ប្រកួតប្រជែងhttps://dap-news.com/national/2023/04/10/324742/ ទូតជប៉ុន គោរពវិញ្ញាណក្ខន បុរសជនជាតិជប៉ុនម្នាក់ដែលបានស្លាប់នៅកម្ពុជា កាលពី៣០ឆ្នាំមុនhttps://dap-news.com/national/2023/04/10/324610/ ព្រឹទ្ធសភា ឯកភាពលើសេចក្តីព្រាងច្បាប់ ការអនុម័តយល់ព្រមលើសន្ធិសញ្ញា កំណត់ព្រំដែនកម្ពុជា-ឡាវhttps://dap-news.com/national/2023/04/10/324622/ ខឹងម្ដាយមិនទិញម៉ូតូឲ្យ កូនដុតផ្ទះឆេះម៉ត់https://dap-news.com/national/2023/04/10/324645/ ពលករខ្មែរ ៨នាក់ បានស្លាប់ និងរបួស ៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅថៃhttps://dap-news.com/national/2023/04/10/324652/ រដ្ឋមន្ត្រីព័ត៌មាន...
លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា បក្សនិងរដ្ឋចិនត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុកប្រជាជនជាសំខាន់ ។ ការកសាងប្រទេសសង្គមនិយមទំនើបខ្លាំងដោយគ្រប់ជ្រុងជ្រោយ ប្រជាជនគឺជាកម្លាំងដើរតួនាទីលក្ខណៈសម្រេច។ ពេលកន្លងមកលោកបានគូសបញ្ជាក់ជាច្រើនលើកក្នុងឱកាសខុសគ្នាថា ត្រូវចងចាំថា ការរំពឹងទុកចំពោះជីវភាពរស់នៅល្អបវររបស់ប្រជាជនជាគោលដៅតស៊ូរបស់បក្ស។ គួរបញ្ជាក់ថា ក្នុងអំឡុងពេល ១០ឆ្នាំនៃយុគសម័យថ្មី សមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានសម្រេចការកើនឡើងខ្លាំងជាប្រវត្តិសាស្ត្រ ទំហំGDP របស់ចិនបានកើនពី៥៤ ទ្រីលានយាន់ប្រាក់ចិន ឡើងដល់ ១២១ ទ្រីលានយាន់ប្រាក់ចិន ដែលឈរនៅលំដាប់ទី២លើពិភពលោក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់ប្រភពនានាថា បញ្ជាការយោធាអ៊ុយក្រែនបានធ្វើវិសោធនកម្មផែនការយោធាមួយចំនួន ដោយសារតែការលេចធ្លាយឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានចាត់ថ្នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់សារព័ត៌មានថា រដ្ឋាភិបាលទីក្រុងគៀវ បានផ្លាស់ប្តូរផែនការយោធាមួយចំនួនរបស់ខ្លួនរួចហើយ ដោយសារតែការលេចធ្លាយឯកសារនេះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីអ្វីដែលត្រូវបានផ្លាស់ប្តូរក៏ដោយ ក៏វាបានកត់សម្គាល់ថា នៅចុងខែកុម្ភៈ លោក...