ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងលោកស្រី និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃ ប.ស.ស. សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «សម្តេចកិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជា «សម្តេចកិត្តិសង្គហបណ្ឌិត» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចកិត្តិសង្គហបណ្ឌិត ស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាលសម្តេចកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនាព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុវណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ៖ ដោយមានការលើកទឹកចិត្តចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះកងទ័ព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ បានដឹកនាំសមាជិក សមាជិកទាំងក្នុង និងក្រៅប្រទេស ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ...
ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជានៅថ្ងៃ៨ មេសានេះបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារលោកស្រី ម៉ែន សំអន ជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕
ប៉េកាំង៖ បន្ទាប់ពីទទួលយកជាផ្លូវការនូវប្រទេសហ្វាំងឡង់ ជាសមាជិក និងសន្យាថាជាការធានា សន្តិសុខដោយរឹងមាំ អង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានបែកបាក់គ្នាជុំវិញស្ថានភាព ក្រោយសង្គ្រាមរបស់ទីក្រុងគៀវ ដោយអ្នកជំនាញបានឲ្យដឹងថា ការបែងចែកនេះ គឺមានឫសគល់នៅក្នុងភាពមិនប្រាកដប្រជាលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែកើនឡើងរួមជាមួយ នឹងការពង្រីករបស់ណាតូ។ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់មន្ត្រីមិនបញ្ចេញឈ្មោះបួននាក់ ដែលពាក់ព័ន្ធនឹងការ ការពិភាក្សាក្នុងអំឡុងពេលកិច្ច ប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានសាកល្បងយន្តហោះដ្រូន វាយប្រហារមិនស្គាល់ប្រភេទ ច្បាស់លាស់នៅក្រោមទឹក ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតរលកយក្សស៊ូណាមិ គោលបំណងបំផ្លាញកប៉ាល់ និងកំពង់ផែរបស់សត្រូវ ជាមួយនឹងតំបន់គោលដៅ ដែលស្ថិតនៅឆ្ងាយជាងការសាកល្បងលើកមុន បានសម្រេច ដោយជោគជ័យ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា យន្តហោះដ្រូន Haeil-2 បានធ្វើដំណើរលើផ្លូវរាងអេលីប...
គ៊ែរ ៖ អ្នកជំនាញបានឲ្យដឹងថា ទោះបីជាមានការប៉ុនប៉ង ដើម្បីក្លែងបន្លំថាជា “បង្គោលនៃលទ្ធិប្រជាធិបតេយ្យ” ដោយរៀបចំកិច្ចប្រជុំកំពូលទីពីរ សម្រាប់លទ្ធិប្រជាធិបតេយ្យ ក៏ដោយ សហរដ្ឋអាមេរិក គឺមិនប្រកាន់លទ្ធិប្រជាធិបតេយ្យឡើយ ដោយសារគោលនយោបាយ ការបរទេសផ្អែកលើអនុត្តរភាព របស់ខ្លួន ។ លោក Mokhtar Ghobashy អនុប្រធានមជ្ឈមណ្ឌលនយោបាយអារ៉ាប់ និងជាអ្នកយុទ្ធសាស្រ្ត ដែលមានមូលដ្ឋាននៅទីក្រុងគែរ បានលើកឡើងថា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រាល់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ត្រូវតែផ្តោតលើការបង្កើត “សណ្តាប់ធ្នាប់ពិភពលោកថ្មី និងគិតគូរពី ផលប្រយោជន៍រុស្ស៊ី និង ការព្រួយបារម្ភរបស់រុស្ស៊ី”។ រុស្ស៊ីបានឲ្យដឹងជាយូរមកហើយថា ខ្លួនកំពុងដឹកនាំការតស៊ូប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោក ហើយអះអាងថាការវាយលុករបស់អ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រយុទ្ធនោះ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការបន្តការវាយលុករបស់ខ្លួនលើសពីមួយឆ្នាំនៅអ៊ុយក្រែន ដោយមើលឃើញថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុល ចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
ភ្នំពេញ៖ ខណៈការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ កាន់តែខិតជិតមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា «សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាព គ្រប់គ្រង បានទេ»។ ក្នុងពិធីជួបសំណោះសំណាល ជាមួយា អាចារ្យ អាចារិនី...