ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអង់គ្លេសថា ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងសកលលោក។ នាឱកាសអនុញ្ញាតជូនលោក Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួប សម្ដែងការគួរសម នាថ្ងៃទី៥...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារបានសម្តែង ការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តទំនាក់ទំនងជាមួយលោកខាងលិច ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែមានការសង្ស័យពីឆន្ទៈ របស់លោកខាងលិចក្នុងការជួប ជាមួយរុស្ស៊ីពាក់កណ្តាលផ្លូវ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយរុស្ស៊ីថា “យើងនៅតែបើកចំហ ចំពោះទំនាក់ទំនង ប៉ុន្តែដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងដោយមានការពិចារណាជា ចាំបាច់អំពីផលប្រយោជន៍របស់រុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅអឺរ៉ុប និងតំបន់...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែ ននឹងពិភាក្សាអំពីលទ្ធភាពនៃ ការចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអូតង់ និងអ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្ម សារព័ត៌មានរបស់រដ្ឋាភិបាលថា “សមាជិកភាពរបស់អ៊ុយក្រែន នៃអង្គការណាតូនឹងក្លាយជា ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាថ្ងៃនេះ”...
ភ្នំពេញ៖តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២៣នេះ បានអញ្ជើញចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, កងវរសេនាតូចលេខ ១ (ថ្មធំ) កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងវរសេនាតូចលេខ...
ភ្នំពេញ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣៕
នៅឆ្នាំ២០២៣ ជាខួបទី ១០ឆ្នាំនៃការលើកឡើង គំនិតផ្តួចផ្តើមស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិដែលលោក Xi Jinping មេដឹកនាំកំពូលនៃ ប្រទេសចិនបានលើកឡើង ចំពោះសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី ៤ ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុChongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានចេញផ្សាយ របាយការណ៍ពិសេសមួយស្តីពី “ខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍...
ហែលហ្សេនគី៖ ប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបិទការិយាល័យ ស្ថានកុងស៊ុលរបស់ខ្លួនជា បណ្តោះអាសន្ននៅទីក្រុង Petrozavodsk ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួងការបរទេសហ្វាំងឡង់ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃកិច្ចការស្នូលរបស់ការិយាល័យ ទោះបីជាវាអាចបើកឡើងវិញ នៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។ ការិយាល័យប្រចាំនៅទីក្រុង Petrozavodsk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយផ្តោតលើបញ្ហាទាក់ទងនឹងការចូល ការតភ្ជាប់ទ្វេភាគី និងការលើកកម្ពស់...
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ (ទ.អ.ប.) នៃអាជ្ញធរសវាហិរញ្ញូវត្ថុមិនមែនធនាការ (ក.ស.ហ.) មានកិត្តិយសសូមក្រើនរំលឹកដល់អ្នកឧកញ៉ា ឧកញ៉ាម លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ ក្រុមហ៊ុន សហគ្រាស គម្រោងដែលបានទទួល អាជ្ញាបណ្ណប្រកបអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មផ្ដល់សេវាកម្មអចលនត្ថុ និងអាជីវកម្មបញ្ជាំនិង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ពី ន.អ.ប....
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះ រួមមាន ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។ អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ២៨...
ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែមេសាម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបជាមួយនឹង “វិធានការបច្ចេកទេសយោធា និងផ្សេងទៀត” ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ដែលកើតឡើងពីការចូលជា សមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តជាក់លាក់ទាក់ទងនឹង ការកសាងសមត្ថភាពការពារ នៅតាមព្រំដែនភាគពាយ័ព្យ របស់រុស្ស៊ីនឹងអាស្រ័យលើលក្ខខណ្ឌ ជាក់លាក់ដែលហ្វាំងឡង់ ចូលរួមជាមួយណាតូ...