ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong...
ប្រែសម្រួល ឈូក បូរ៉ាវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជំរុញពីសារៈសំខាន់នៃការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ ដែលចាប់ផ្តើមថ្ងៃសុក្រស្អែកនេះ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នេះបើយោងតាមអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby ។ នៅក្នុងបទសម្ភាសន៍តាមអ៊ិនធឺណិតជាមួយកាសែតជប៉ុន Kyodo News កាលពីថ្ងៃអង្គារ លោក Kirby បានឲ្យដឹងថា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹម៥០% ហើយបង្វែរយកមកជួយវិស័យសុខាភិបាលវិញនោះ គឺជាការល្អ។ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។ សម្ដេច នាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា លុយអាចចាយអស់ ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិ គឺចាយមិនអស់ឡើយ។នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ សម្ដេច...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន នឹងទទួលយកទាហានអ៊ុយក្រែន ដែលរងរបួស សម្រាប់ការព្យាបាលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់មាតុភូមិដែល ហែកហួរដោយសង្រ្គាមនៅក្នុងការប្រយុទ្ធ ដែលកំពុងបន្តដើម្បីការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប្រភពបានឲ្យដឹងថា នៅក្នុងចលនាដ៏កម្រមួយ ទាហានជាច្រើននឹងត្រូវបាន ទទួលយកនៅមន្ទីរពេទ្យកណ្តាលនៃកងកម្លាំងការពារ ស្វ័យការពារក្នុងទីក្រុងតូក្យូ នៅដើមខែក្រោយ សម្រាប់ការថែទាំវេជ្ជសាស្រ្ត និងការព្យាបាលរាងកាយ។ រដ្ឋាភិបាលជប៉ុន មានបំណងបង្ហាញការប្ដេជ្ញា ចិត្តកាន់តែខ្លាំងចំពោះអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលក្រុមទាំងប្រទេសសេដ្ឋកិច្ចទាំង៧ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ។...
ថ្ងៃទី១៧ ខែឧសភា មុនធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ី កណ្តាលដែលធ្វើឡើងទៅទីក្រុង Xi`an លោក Xi Jinping ប្រធានរដ្ឋចិនបានស្តាប់កររាយ ការណ៍ការងាររបស់រដ្ឋបាលខេត្ តShaanxi និងគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំខេត្ត Shaanxi។ លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន ខេត្តShaanxiត្រូវខិតខំឈានទៅមុខដើម្បីដើរតួនាទី ជាគំរូគេក្នុងតំបន់ខាងលិចចិន។ ខេត្ត Shaanxi...
នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូលចិន- អាស៊ី កណ្តាលកិច្ចសន្ទនានិងផ្លាស់ប្តូរជាន់ខ្ ពស់រវាងប្រព័ន្ធសារព័ត៌មានចិននិងអាស៊ីកណ្តាល ដែលផ្តួចផ្តើមរៀប ចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមានការចូលរួមពីប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃ ប្រទេសអាស៊ីកណ្តាលទាំង ៥ បានបើកធ្វើដោយជោគជ័យ ក្រុងប៉េកាំងនៅថ្ងៃទី ១៦ ឧសភា ។ អ្នកទទួលខុសត្រូវនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាស៊ីកណ្តាលទាំង ៥ មន្ត្រីទូតនៃបណ្តាប្រទេសអាស៊ី កណ្តាលប្រចាំនៅប្រទេសចិន អ្នកជំនាញនិងបញ្ញវន្តជាដើមបានពិគ្រោះពិភាក្សាគ្នាក្រោមប្រធានបទ” ការធ្វើទំនើបកម្មតាមបែបចិននិងអាស៊ីកណ្តាល៖...
ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងនឹងធ្វើឡើងនៅទីក្រុងXi’anខេត្តShanxiប្រទេសចិន។នេះជា កិច្ចប្រជុំកំពូលលើកដំបូងដែល ត្រូវរៀបចំឡើងនៅកន្លែងផ្ទាល់ គិតតាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ បានបង្កើតទំនាក់ទំនងការទូត រយៈពេល៣១ឆ្នាំមក ។ ក្នុងបរិបទដែលពិភពលោកកំពុង ប្រឈមមុខនឹងការប្រែប្រួលដែលមិន ធ្លាប់មានក្នុងរយៈ ពេលមួយសតវត្ស ប្រមុខរដ្ឋនៃប្រទេសទាំង៦ បានប្រជុំនៅចំណុចចាប់ ផ្តើមនៃផ្លូវសូត្របុរាណ គឺមានសារសំខាន់មិនធម្មតាទេ។“អ្នកជិតខាងល្អ មិត្តភក្តិល្អ ដៃគូល្អនិងបងប្អូនល្អ” នេះគឺជាការឆ្លុះបញ្ជាំងពិតប្រាកដនៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេស អាស៊ីកណ្តាលទាំង៥។ គិតតាំងពីការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនៅឆ្នាំ១៩៩២មក...
ជាតថភាពក្រោយឆ្នាំ១៩៩១ បណ្តាប្រទេសអាស៊ីកណ្តាលមានប្រទេសចំនួន៥គឺ ប្រទេសកាហ្សាក់ស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសតាហ្សីគីស្ថាន ប្រទេសកៀហ្ស៊ីគីស្ថាន និងប្រទេសតួកមេនីស្ថាន ដែលមានព្រំប្រទល់ប្រមាណ១៧០០គីឡូម៉ែត្រជាប់ជាមួយប្រទេសចិន គឺជាអ្នកជិតខាងដ៏ទុកចិត្តនិងស្និទ្ធស្នាល បំផុតរបស់ប្រទេសចិនដែលប្រៀបដូចបបូរមាត់និងធ្មេញអស់រយៈ ពេលជាង៣ទសវត្សរ៍កន្លងមកហើយ។ ជាគុណតម្លៃប្រវត្តិសាស្រ្តផ្តើមពីមរតកផ្លូវសូត្របុរាណតាំងពីជាង២ពាន់ឆ្នាំ ក្នុងកិច្ចផ្លាស់ប្តូរនិងផល ប្រយោជន៍រួមយ៉ាងទូលំទូលាយចងភ្ជាប់ប្រទេសចិន ជាប់ជានិច្ចជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ក្នុង រង្វង់នៃការអភិវឌ្ឍដែលមានលក្ខណៈបរិយាប័ន្ន មានចីរភាព មានការបើកចំហ ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ដែលជាជំហានៗ ប្រទេសចិននិងបណ្តាប្រទេសនៅ...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin និងសមភាគីលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃម្សិលមិញនេះបានអញ្ជើញជាអធិបតីភាពនៃពិធីចុះហត្ថលេខាសាងសង់ផ្លូវដែកដ៏សំខាន់មួយ។ យោងតាមការចេញផ្សាយរបស់ RT ផ្លូវដែកដ៏សំខាន់តភ្ជាប់រវាងទីក្រុង Rasht និងទីក្រុង Astara ត្រូវបានធ្វើឡើងដោយវត្តមានចូលរួមរបស់ប្រធានាធិបតីទាំងពីរតាមរយៈវិដេអូខល។ ផ្លូវដែកថ្មីជាកំណាត់ផ្លូវដ៏សំខាន់នៃផ្លូវដែក អន្តរជាតិនៃច្រករបៀងភាគ ខាងជើងនិងខាងត្បូងឬ International North South Transport Corridor...