លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើក នៃវេទិកាសន្តិភាពពិភពលោកលើកទី ១១ និងថ្លែងសុន្ទរកថា ។ ភ្ញៀវកិត្តិយសជាង ៤០០ រូបបានអញ្ជើញចូលរួមពធីបើក រួមទាំងលោក Rousseff ទេសភិបាលធនាគារអភិវឌ្ឍន៍ថ្មីនិងជាអតីតប្រធានាធិបតីប្រេស៊ីល លោក Ivanov អតីតលេខាក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Vilayyoda អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអតីតអ្នកនយោបាយផ្សេងទៀតអង្គទូតប្រចាំនៅប្រទេសចិន នៃប្រទេសនានានិងអ្នកជំនាញបញ្ញវន្តជាដើម...
បរទេស៖ អង្គការមិនរកប្រាក់ចំណេញ Open Society Foundations ដំណើរការដោយមហាសេដ្ឋី និងសប្បុរសជន George Soros កំពុងបញ្ឈប់ការងារបុគ្គលិកជាច្រើននាក់ ដែលជាផ្នែកនៃការរៀបចំឡើងវិញដែលកំពុងបន្តដំណើរការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរការនេះរួមបញ្ចូលទាំង “ការកាត់បន្ថយយ៉ាងច្រើននៃចំនួនសរុបមិនតិចជាង៤០ភាគតយ នៅទូទាំងពិភពលោក”នោះទេ, នេះបើតាម អ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិក។...
បរទេស៖ យោធាបាននិយាយថា យន្តហោះប្រភេទ T-27 Tucano របស់កងទ័ពអាកាសកូឡុំប៊ី ២គ្រឿងបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលហោះហើរហ្វឹកហាត់នៅជិតមូលដ្ឋានអាកាស Apiay កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងទ័ពអាកាស គឺអ្នកបើកយន្តហោះម្នាក់ដែលមានឋានន្តរសក្កិ វរសេនីយ៍ទោបានស្លាប់។ យោធាបាននិយាយទៀតថា “គណៈកម្មការត្រួតពិនិត្យមួយត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នៃឧប្បត្តិហេតុដើម្បីកំណត់ពីមូលហេតុ...
ប៉ារីស ៖ យោងតាម VOA បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា មនុស្សជាង១.៣០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងពេលយប់ទី៤នៃការធ្វើកុបកម្ម ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ផងដែរ កាលពីថ្ងៃសៅរ៍ ខណៈដែលពិធីបុណ្យសពបានធ្វើឡើងចំពោះក្មេងជំទង់ម្នាក់ឈ្មោះ Nahel M ដែលត្រូវបានបាញ់ប្រហារដោយប៉ូលិស ដែលបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេស ។...
គៀវ ៖ យោតាម VOA បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា មានជនស៊ីវិលច្រើនជាងមុន ដែលបានរងគ្រោះពីការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី នៅតំបន់ភាគខាងកើត និងភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គៀវ ដែលជាការបង្ហាញពីការបន្តគាំទ្រពីទីក្រុងម៉ាឌ្រីដ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។ សម្ដេច ស ខេង បានលេីកឡេីងបែបនេះ នាឱកាសអញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទី២បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល ២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេស...
ប៉េកាំង៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ច្បាប់ប្រឆាំងចារកម្ម ដែលត្រូវបានកែសម្រួល របស់ប្រទេសចិន បានចូលជាធរ ដោយបានពង្រីកវិសាលភាព និងទបស់ស្កាត់រាល់សកម្មភាព ចារកម្មនានាដើម្បីរក្សាបាននូវសន្តិសុខជាតិ ដែលបង្កឡើងដោយជនបរទេស និងធុរកិច្ចបរទេស ដែលជាក្តីព្រួយបារម្ភអំពីការអនុវត្ត តាមអំពើចិត្តនៅក្នុងប្រទេស ។ ច្បាប់វិសោធនកម្ម ដែលត្រូវបានអនុម័តដំបូង...
បរទេស ៖ មេដឹកនាំរងនៃគណបក្ស United Nation បាននិយាយនៅថ្ងៃអាទិត្យថា អ្នកគាំទ្រគណបក្ស Move Forward មិនគួរធ្វើបាតុកម្មនៅខាងក្រៅសភា ដើម្បីដាក់សម្ពាធសមាជិកសភា នៅពេលដែលបោះឆ្នោតជ្រើសរើស ប្រធានសភា បន្ទាប់នៅថ្ងៃអង្គារនោះទេ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ ការិយាល័យប៉ូលិសក្រុង របសថៃបានព្រមានសាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបុរសម្នាក់ ដែលមានប្រវត្តិឧក្រិដ្ឋកម្ម រយៈពេល ១៥ ឆ្នាំ ពីបទប្រើប្រាស់កម្មវិធីណាត់ជួបនារីៗ រួចហើយចាប់រំលោភ និងប្លន់ នារីទាំងនោះ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យថា យោងតាមការព្រមាន...