ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំចុះត្រួតពិនិត្យការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាម ដែលកំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក។ តាមរយៈគណនីហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់ កាលពីថ្ងៃ៣០ កក្កដា បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ មូលដ្ឋានសមុទ្ររាម។ ក្នុងនោះសម្ដេច...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី បានលើកឡើងនូវទស្សនៈមួយថា “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា “ទស្សនៈមួយក្នុងការដឹកនាំ ៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច“។ លោកបណ្ឌិត...
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីជួយសង្គ្រោះក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន៨នាក់ដែលជាប់នៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយនៅលើកោះ Java របស់ឥណ្ឌូនេស៊ី ត្រូវបានគេព្រួយបារម្ភថា បានស្លាប់បាត់បង់ជីវិត ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកបានឈានចូលដល់ថ្ងៃទី៥ ហើយដោយមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ។ គេបានដឹងថា អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណ ភាគច្រើនមិនត្រូវបានយកចិត្តទុកដាក់ចំពោះវិធានការសុវត្ថិភាពជាមូលដ្ឋាននោះទេ គឺជារឿងធម្មតានៅទូទាំងប្រជុំកោះក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលសម្បូរទៅដោយសារធាតុរ៉ែ ហើយគ្រោះថ្នាក់កើតឡើងជាញឹកញាប់ផងដែរ ។ ក្រុមកម្មករកំពុងជីកនៅក្នុងរណ្តៅជម្រៅ៦០ម៉ែត្រ...
បរទេស៖ កងកម្លាំងយោធានៃប្រទេសរុស្សី បានធ្វើការរឹបអូសបានរថយន្តយោធា ផលិតនៅក្នុងប្រទេសស៊ុយអែតប្រភេទ CV90 នៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹង ប្រទេសអ៊ុយក្រែនហើយរូបភាព និងវិដេអូត្រូវបានបង្ហាញតាមវិដេអូ លើបណ្តាញសង្គមផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារថយន្តយោធា របស់ស៊ុយអែតនេះត្រុវបានវាយប្រហារ ដោយគ្រាប់រ៉ូក្កែតចល័តបាញ់ ចេញដោយយោធាហើយជាលទ្ធផល មេបញ្ជាការម្នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងផ្សេងទៀត នៅក្នុងរថយន្តយោធានេះ បានគេចខ្លួនចេញបាត់។ CV-90 គឺជាត្រកូលនៃរថយន្តប្រយុទ្ធ ដែលបានបម្រើការជាមួយ...
បរទេស៖អារ៉ាប៊ីសាអូឌីតនឹងរៀបចំ កិច្ចប្រជុំដ៏សំខាន់មួយសម្រាប់ដំណើរការសន្តិភាព ជូនអ៊ុយក្រែននៅក្នុងខែក្រោយប៉ុន្តែក្នងនោះ មិនមានការចូលរួមពីភាគីរុស្សីឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រុមប្រទេសដែលចូលរួមនោះមានទាំងអ៊ុយក្រែន សហរដ្ឋអាមេរិកអឺរ៉ុបនិងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ។ តាមផែនការប្រទេសសរុបចំនួន៣០ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង Jeddah ចាប់ពីថ្ងៃទី៥និងទី៦ខេសីហាហើយក្នុងនោះក៏នឹងមានប្រទេសឥណ្ឌា ប្រេស៊ីលឥណ្ឌូនេស៊ីអេហ្ស៊ីប មិកស៊ិកូនិងហ្សាំប៊ីផងដេរ។ ប្រភពដដែលក៏បានសររសេរដែរថាអារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងល្អជាមួយ ប្រទេសចិន ត្រូវបានជ្រើសរើសជាកន្លែងរៀបចំការប្រជុំហើយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងប៉េកាំង ឱ្យចូលរួមកិច្ចពិភាក្សានេះផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រទេសចិន ទំនងជាមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះដែរ៕...
បរទេស៖មនុស្សយ៉ាងហោចណាស់១០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងប្រមាណជា៧០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិព្យុះភ្លៀង ដ៏ខ្លាំងក្លាមួយនៅភាគកណ្តាលនៃប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT មនុស្សភាគច្រើនគឺជាអ្នករស់នៅក្នុងតំបន់ Mary El នៃរដ្ឋ Volga នៅពេលដែលអាកាសធាតុដ៏អាក្រក់បានវាយប្រហារចំទីតាំងបោះតង់ ដ៏ពេញនិយមមួយកន្លែងរបស់ពលរដ្ឋក្នុងតំបន់។ គិតត្រឹមទីតាំងនេះប៉ុណ្ណោះមនុស្ស៨នាក់បានបាតបង់ជីវិតនិងរបួស២៩នាក់ ហើយក្នុងចំណោមនោះមានកុមារចំនួន៣នាក់ផងដែរដោយអជ្ញាធរបាន លើកឡើងថាភ្ញៀវទេសចរភាគច្រើនមិនបានធ្វើការតាម ដានព្យាករណ៍អាកាសធាតុជាមុន ឡើយពេលចេញដំណើរកំសាន្ត។ ក្រសួងក៏បានចែករំលែករូបភាពពីកន្លែងកើតហេតុ ដោយបង្ហាញអំពីដើមឈើធំៗជាច្រើនបាន ដួលរលំពាសពេញទីតាំងកើតហេតុដោយមានរថយន្ត១គ្រឿង បានខូចខាតដោយសារផលប៉ះពាល់ខណៈ...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់ក្នុងអំឡុងពេលចុះត្រួតពិនិត្យនៅខេត្ត Sichuan នាពេលថ្មីៗនេះថា ខេត្តSichuan គួរតែក្តាប់ជាប់គោលជំហរជាយុទ្ធសាស្ត្រ និងបេសកកម្មជាយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត ដោយឈរលើស្ថានភាពទូទៅនៃប្រទេសទាំងមូល ផ្អែកលើស្ថានភាពពិតក្នុងតំបន់ កំណត់យ៉ាងច្បាស់នូវគំនិតអភិវឌ្ឍន៍និងទិសដៅអភិវឌ្ឍន៍ដ៏សំខាន់ ពង្រឹងភាពខ្លាំង កែលម្អភាពខ្សោយ ខិតខំបង្កើតសមិទ្ធផលថ្មីក្នុងការលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការជំរុញការស្តារការអភិវឌ្ឍនៃជនបទ និងការពង្រឹងអភិបាលកិច្ចផ្នែកអេកូបរិស្ថាន ដើម្បីជំរុញអភិបាលកិច្ចនៃខេត្តSichuanនិងការស្តារការអភិវឌ្ឍនៃខេត្តSichuanក្នុងយុគសម័យថ្មីដល់កម្រិតថ្មី...
ខណៈពេលទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន ១ សីហាជិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារកងទ័ពជើងអាកាសនៃនៃយុទ្ធភូមិភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃទី ២៦ ខែកក្កដា ។ លោកបានតាងនាមជគណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការយោធាមធ្ឈិមចិន សម្តែងការសួរសុខទុក្ខដោយស្មោះត្រង់ចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងទ័ពជើងអាកាសនៃយុទ្ធភូមិភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងប្រសិទ្ធពរជូនចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន បុគ្គលិកស៊ីវិលយោធា កងជីវពលនិងកងទ័ពបម្រុង។លោកបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អនុវត្តតាមគោលគំនិតស្តីពីការពង្រឹងកម្លាំងយោធាក្នុងយុគសម័យថ្មី...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធធនាគារកម្ពុជា នៅបន្តរក្សាបានភាពធន់ និងរឹងមាំ ហេីយដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណ:ប្រតិភូកាយឫទ្ធិនារីកម្ពុជា ចូលរួមសន្និបាតលើកទី 38th នៃសមាគមកាយប្ញទ្ធិនារីពិភពលោក នៅប្រទេស Cyprus។ សន្និបាតនេះ នឹងមានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតពិភពលោកលើកទី 39th នៅ ឆ្នាំ ២០២៦ ក្នុងនោះមាន 3ប្រទេស ដែលជាបេក្ខភាពក្នុងការបោះឆ្នោត គឺ ប្រទេសកម្ពុជា...