បរទេស ៖ យោធាកូរ៉េខាងជើង បានចោទប្រកាន់ទៅលើមន្ទីរបញ្ចកោណថា បានធ្វើឱ្យភាពតានតឹង ដល់កម្រិតធ្ងន់ធ្ងរ និងជំរុញឱ្យតំបន់នេះខិត ទៅជិតគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយកូរ៉េខាងជើងព្រមានថា ការបង្កើតកំហុសណាមួយអាច នឹងនាំឱ្យមាន “គ្រោះថ្នាក់ដ៏គួរឱ្យតក់ស្លុត” , នេះបើយោងតាមសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច នៃអធិការខណ្ឌសែនសុខ បានរកឃើញគ្រឿងញៀន ចំនួន១០៣កញ្ចប់ស្រោបស្បៀងមាស ស្មើនឹង១០៣គីឡូក្រាម នៅក្នុងរថយន្តមួយគ្រឿង ពាក់ស្លាកលេខឡាវ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ បើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ វត្ថុរកឃើញជាគ្រឿងញៀនចំនួន១០៣គីឡូក្រាម ។ ហេតុការណ៍នេះកើតឡើងនៅចំណុចលើផ្លូវ៥៩៨...
បរទេស ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានប្រាប់សារព័ត៌មាន ZDF នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមិនអាច និងមិនគួរជ្រៀតជ្រែកជាមួយការសម្រេចចិត្តដ៏ចម្រូងចម្រាស របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ នៅក្នុងទ្វីបអឺរ៉ុប ភាគច្រើន ដល់អ៊ុយក្រែននោះទេ ទោះបីជាជំហររបស់លោក ស្ថិតក្នុងតួនាទីនាំមុខ ក្នុងការចុះហត្ថលេខា របស់ប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចព្រមព្រៀង...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បកស្រាយពាក្យ របស់លោក ដែលរិះគន់រដ្ឋាភិបាល អ៊ីស្រាអែល ទៅជាវិធានការជាក់ស្តែង ដែលការពារប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសប៉ាឡេស្ទីន បានជំរុញឱ្យលោក បៃដិន “បញ្ឈប់ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល” និង “ដើម្បីបង្ខំរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យចូលរួមក្នុងផ្លូវនយោបាយ...
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកអះអាងថា នៅពេលគណបក្សខ្មែររួបរួមជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលដែលហៅថា រាជរដ្ឋាភិបាលរួបរួមជាតិនឹងបិទការនាំចូលបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុក ។ តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាពេលថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានបង្ហាញក្តីសង្ឃឹមថ នៅពេលគណបក្សឈ្នះឆ្នោត ត្រូវតែរកទីផ្សារលក់ទំនិញ និងកសិផលរបស់ប្រជាកសិករខ្មែរ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ។ ចំណែក លោក គិត ស៊ូឡា ជាកូនប្រុសច្បងរបស់អ្នកឧកញ៉ាគិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ...
បរទេស ៖ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា កំពុងប្រញាប់ប្រញាល់ បញ្ចប់កិច្ចព្រមព្រៀង ជាមួយដៃបណ្តាគូណាតូ ដ៏មានឥទ្ធិពលបំផុត របស់ខ្លួនក្នុងអង្គការណាតូ រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង – លើសំណុំ នៃការធានាសន្តិសុខ សម្រាប់ប្រទេស អ៊ុយក្រែន ដូច្នេះកិច្ចព្រមព្រៀង អាចត្រូវបានបង្ហាញ ដល់ប្លុកពេញលេញ នៅពេលដែលសម្ព័ន្ធមិត្តយោធា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោក បានប្រកាន់យកជំហរត្រឹមត្រូវ និងតុល្យភាព នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបានពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅក្នុងការជួបជុំមួយនៅខេត្ត Bayburt ភាគខាងកើតប្រទេស បន្ទាប់ពីលោកបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន...
បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក អង់ដ្រេ ម៉េលនិក (Andrey Melnik) បានប្រាប់សមាជិកសភាអាល្លឺម៉ង់ឱ្យ “ទៅឋាននរក” បន្ទាប់ពីសមាជិកសភាអាល្លឺម៉ង់រូបនេះ បានប្រឆាំងនឹងការចែកចាយ គ្រាប់បែកចង្កោម ដល់កងកម្លាំង របស់ទីក្រុងគៀវ ។ លោក អង់ដ្រេ ម៉េលនិក ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានដាក់ឈ្មោះខ្លួនឯងដោយការប្រមាថជាសាធារណៈដល់ម្ចាស់ផ្ទះអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្នុងពេលបាតុកម្ម ប្រឆាំងការបោះឆ្នោត នៅកម្ពុជា ពីសំណាកប្រជាពលរដ្ឋខ្មែរ មួយចំនួនរស់នៅសហរដ្ឋអាមេរិក ដោយប្រើរូបភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមបែបអបិយ៍ជំនឿ ជំទាស់ទៅ នឹងរាជរដ្ឋាភិបាល និងការបោះឆ្នោតនៅកម្ពុជា ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា អះអាងថា...