បរទេស៖ មហាសេដ្ឋីម្ចាស់ ក្រុមហ៊ុន Foxconn គឹ លោក Terry Gou ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple បានចូលប្រគួតប្រជែងតំណែង ប្រធានាធិបតីកោះតៃវ៉ាន់ ដើម្បីនាំមកនូវសន្តិភាពជាមួយប្រទេសចិន និង ការពារកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ពីការក្លាយជាកូនអុកខាង ភូមិសាស្ត្រនយោបាយនៅក្នុងជម្លោះបង្ហូរ ឈាមជាមួយប្រទេសជិតខាងធំជាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨...
បច្ចុប្បន្ន ដើម្បីអនុលោមតាមបទប្បញ្ញត្តិ ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអតិថិជនទូរសព្ទចល័ត ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា ទាំងអស់កំពុងពន្លឿនដំណើរការរៀបចំ ស្តង់ដារព័ត៌មានសម្រាប់អតិថិជន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់មិនថាចាស់ ឬថ្មីត្រូវបានផ្ទៀងផ្ទាត់ និងត្រឹមត្រូវ។ យោងតាមបទប្បញ្ញត្តិ ការធ្វើឱ្យមានស្តង់ដារព័ត៌មាន អតិថិជនទូរសព្ទចល័ត រួមជាមួយនឹងការចុះឈ្មោះ អតិថិជនក្រោមអត្តសញ្ញាណពិត របស់ពួកគេនឹងបង្កើនប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ដោះស្រាយបញ្ហាឱ្យបានហ្មត់ចត់ ដូចជាសារឥតបានការ (Spam) និងឯកសារក្លែងបន្លំ។...
វ៉ាស៊ីនតោន៖ កាលពីសប្តាហ៍មុន ការបាញ់ប្រហារជាច្រើនលើកនៅក្នុងKentucky រដ្ឋផ្លរីដា របស់អាមេរិក និងរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់មនុស្ស ៨នាក់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ ជំរុញឲ្យមានការព្រួយបារម្ភ ពីអំពើហិង្សាដោយកាំភ្លើងជាថ្មី។ ថ្មីៗនេះនៅព្រឹកថ្ងៃអាទិត្យនេះ ការបាញ់ប្រហារមួយបានកើតឡើង នៅភោជនីយដ្ឋានមួយក្នុងទីក្រុង Louisville រដ្ឋ Kentucky របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ៦នាក់ ។...
បរទេស ៖ ជប៉ុនត្រូវតែអភិវឌ្ឍ វិស័យសព្វាវុធក្នុងស្រុក ប្រសិនបើខ្លួនត្រូវផ្តល់សន្តិសុខផ្ទាល់ខ្លួន ។ ឧត្តមសេនីយកំពូលជប៉ុនម្នាក់ បាននិយាយ ដោយលើកហេតុផលថា ទីក្រុងតូក្យូបច្ចុប្បន្នពឹងផ្អែកលើអាវុធ នុយក្លេអ៊ែររបស់អាមេរិកសម្រាប់ “ការរារាំង” ប្រឆាំងនឹងគូប្រជែងក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Nikkei Asia...
ភ្នំពេញ៖ ជនរងគ្រោះ ក្នុងករណីបាញ់បោះ នៅខេត្តមណ្ឌលគិរី ដែលបង្ករឡើងដោយ បុគ្គល រស់ ពុទ្ធា ហៅ ក្រប៊ី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានស្នើសុំដាក់ភស្ដុតាង បន្ថែមទៀត ដើម្បីឱ្យតុលារការពិនិត្យ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖ ប្រវត្តិរឿង៖ទី១៖ https://dap-news.com/national/2023/07/07/344270/ ប្រវត្តិរឿង៖ទី២៖
ស្វាយរៀង ៖ ដោយសារតែខឹងប្រពន្ធផឹកស៊ី រាល់ថ្ងៃមិនគិតកូនចៅ បុរសជនសង្ស័យជាប្ដី បានទាញដំបងឬស្សី វាយប្រពន្ធបណ្ដាលឱ្យស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំមុខរបរកសិករ ត្រូវជាប្ដីរស់នៅភូមិគោកកណ្ដោល...
ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា រៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូត រវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។ ការសម្តែងសិល្បៈនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ២៨ សីហា នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងស្របពេលទំនាក់ទំនង ការទូតរវាងចិន-កម្ពុជាកាន់តែមានភាព ស្អិតរមួតដូចដែកថែប។ ក្នុងឱកាសនោះ លោក វង្សី...
ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេស ដែលប៉ាន់ស្មានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសនៅថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលនោះ វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ១,៩២៤ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨,៨៧ ពាន់លានដុល្លារ កើនឡើង...
តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការ នៅក្នុងរោងចក្រដំឡើង រថយន្តចំនួន១២ ក្នុងចំណោមរោងចក្រចំនួន១៤ របស់ក្រុមរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រ ។ យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ ជាមួយនោះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងកម្ទេចចោលរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណង ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាព យកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕