ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ។ តាមរយៈសេចក្ដីអំពាវនាវគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា «ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យទឹកទន្លេ មានការហក់ឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៨ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានជម្លៀសប្រជាពលរដ្ឋ ចំនួន១៥០នាក់ ចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍បឋមពីកងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៨ ឲ្យដឹងថាសកម្មភាពនាពេលនោះគឺបានដាក់កំលាំងរួម៤៥នាក់ , រថយន្តចំនួន៨គ្រឿង , អូប័រចំនួន៤គ្រឿង...
ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើរឿងដ៏អស្ចារ្យពីរ ជូនដល់ក្រុមស័្មគ្រចិត្តបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដោយបានយក Helicopter របស់ខ្លួនជូនដំណើរកីឡាករបាល់ទាត់ទៅកាន់ខេត្តបាត់ដំបង និងព្រមទាំងឧបត្ថម្ភការប្រកួតទាំងមូលផងដែរ ដើម្បីប្រមូលមូលិធិទៅបរិចាក ដល់មុន្ទីរពេទ្យគុន្ធបុប្ផា ចូលរួមជាចំណែកជួយកុមារនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នោះផងដែរ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា...
ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំ ពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកថា ។ លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ...
ម៉ូស្គូ៖ យោធាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានប្រឈមនឹង បញ្ហាជាមួយនឹងប្រព័ន្ធទំនាក់ទំនង Starlink ដែលទទួលបានការ កោតសរសើរយ៉ាងខ្លាំង នាពេលកន្លងមក ហើយ តើមានអ្វីអាចនៅ ពីក្រោយបញ្ហានេះ? របាយការណ៍បានលេចឡើង ដែលបង្ហាញថា ផ្កាយរណប Starlink បានឈប់ ដំណើរ ការនៅ ក្នុងផ្នែកខ្លះ នៃតំបន់ជម្លោះអ៊ុយក្រែន ។...
ម៉ូស្គូ៖ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ របបទីក្រុងគៀវ បានស្វាគមន៍ទាហាន ស៊ីឈ្នួលបរទេសជាច្រើនពាន់នាក់ ដើម្បីប្រយុទ្ធជាមួយកង ទ័ពអ៊ុយក្រែន ជាមួយគ្នានេះដែរទាហានស៊ីឈ្នូល ជាច្រើនបានបាត់បង់ជីវិត នៅលើសមរភូមិ។ ខណៈពេលដែលសម្ភារៈដែលគាំទ្រសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ផ្តល់ដល់អ៊ុយក្រែន ត្រូវបានពិភាក្សា ដោយបើកចំហដោយអ្នកនយោបាយ និង ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ពួកសកម្មប្រយុទ្ធបរទេស...
បរទេស៖ ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីសំណាក់ប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។ ខែមិថុនាក៏ត្រូវបានចាត់ទុកថា ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។ គួរឲ្យដឹងដែរថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធ របស់ក្រុមទាហាន ស៊ីឈ្នួល Wagner ដែលឆ្លងកាត់ តំបន់ព្រំដែន ដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហាន អាមេរិកនិង ប៉ូឡូញជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លង...