ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់ វិស័យកសិកម្ម របស់ប្រជាកសិករ ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ជាសារធាណៈបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ នាព្រឹកថ្ងៃ ២៩ សីហា ។...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្ដែងនូវការអបអរសាទរ ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក ។ នេះជាការបញ្ជាក់របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ទៅប្រតិភូអាមេរិកថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឲ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។ ក្នុងជាមួយប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់អ្នកដែលបន់ស្រន់ កុំឲ្យសហរដ្ឋអាមេរិកចេញវីសាជូនពរបណ្ឌិត និងដែលថាអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដេកអេះពោះទៅ ពីព្រោះទាំងតំណាងសភា និងរដ្ឋាភិបាលអាមេរិក បានមកជួបនៅវិមានសន្តិភាព ហើយហៅលោកបណ្ឌិតថា ជានាយករដ្ឋមន្ត្រីកម្ពុជាពេញៗមាត់ ។ បណ្ឌិតហ៊ុន ម៉ាណែតអះអាងថា គ្រប់គ្រាន់ហើយដែលតំណាងស្ថាប័នទាំង២របស់អាមេរិកមកមកជួបបណ្ឌិតជាង២ម៉ោងនាថ្ងៃ២៨ សីហា ដែលបានហៅនាយករដ្ឋមន្រ្តីកម្ពុជាពេញមាត់ ។ នេះសបញ្ជាក់ថា...
ភ្នំពេញ ៖ កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មីបានឌឺដងទៅក្រុមបុគ្គលតាំងខ្លួនជាបណ្ឌិត ជាអ្នកវិភាគថា “មានអ្នកខ្លះថា ខ្ញុំដាក់ចេញគោលនយោបាយអត់ន័យ ដូច្នេះខ្ញុំមិនចេះដល់អស់លោកអ្នកវិភាគទេ” ។ ប៉ុន្តែទោះបីជាយ៉ាងណា កិត្តិទេសាភិបាលក៏បានបកស្រាយថា សម្រាប់គោលនយោបាយក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ្នកតាក់តែគោលនយោបាយដែលដាក់ចេញនេះ សុទ្ធតែក្រុមបណ្ឌិតមានជំនាញច្បាស់លាស់ខាងសេដ្ឋកិច្ចដែលពួកគាត់បានសិក្សាមកពីបរទេស ។ យ៉ាងហោចណាស់ កិត្តិទេសាភិបាលថា “ខ្ញុំមិនចេះដល់លោកបណ្ឌិតវិភាគទេ តែខ្ញុំក៏បានបញ្ចប់PHD...
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីថ្មីដែលចេញពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សនយោបាយមួយចំនួនបានធ្វើការផ្លាស់ប្តូរគោលនយោបាយរហូត គ្រាន់តែដាក់មួយរយៈពេលដែលខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដាក់ចេញធ្វើដើម្បីប្រជាជននិងយូរអង្វែង។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃ ២៩សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ “ខ្ញុំមើលនិងស្តាប់គណបក្សនយោបាយខ្លះក្នុងមួយថ្ងៃ ឬមួយឆ្នាំ គោលនយោបាយរបស់គាត់ប្រែជិត១០ដងហើយគ្មានគោលនយោបាយច្បាស់លាស់ និយាយតាមអារម្មណ៍តាមឱកាស»។ នាយករដ្ឋមន្ត្រីបានអះអាងថា ការដឹកនាំប្រទេសមិនមែនចេះតែធ្វើតាមអារម្មណ៍...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេក្នុងស្រុកផ្តោតលើគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ដោយស្វះស្វែងរកដៃគូសហការល្បីល្បាញទូទាំងពិភពលោក។ ដើម្បីសម្រេចបេសកកម្ម ថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅជួបក្រុមហ៊ុនយក្ស ជំនាញខាងគ្រឿងផ្សំអាហារ និងភេសជ្ជៈរបស់ប្រទេសអាមេរិក គឺក្រុមហ៊ុន The Archer-Daniels-Midland (ADM) ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ប្រមាណជាង ១០០ឆ្នាំ ក្នុងការបង្កើតរសជាតិ និងផ្សំគ្រឿងផ្សំ សម្រាប់អាហារ និងភេសជ្ជៈ ហើយក្រុមហ៊ុនទាំងពីរ បានចែករំលែកបទពិសោធន៍ក្នុងការផលិតភេសជ្ជៈ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ញាញ់ ជាពិសេសបង្កើតជាកត្តាលើកជំរុញផែនការដើម្បីពង្រីកខ្លួន ក្នុងវិស័យភេសជ្ជៈឲ្យរក្សាជំហរក្នុងការប្រើប្រាស់តែបច្ចេកវិទ្យា និងគ្រឿងផ្សំល្អបំផុតសម្រាប់ការផលិត។ ការចុះទៅសំណេះសំណាល់ផ្ទាល់ ជាមួយក្រុមហ៊ុនអន្តរជាតិជាហូរហែបែបនេះ សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាគិតពីសារៈសំខាន់នៃការអភិវឌ្ឍផលិតផលរបស់ខ្លួន ដោយតែងតែពិគ្រោះពិភាក្សា ជាមួយអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍មិនតិចជាង១០ទសវត្សឡើយ។
បរទេស៖ អ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក បានលើកឡើងថា មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិកនិងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំងចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេល នៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ។ យោងតាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។ យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។...