បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ នៅថ្ងៃទី២៣ សីហានេះ ក្រសួងការបរទេសខ្មែរ បានប្រារព្ធពិធីផ្ទេរតំណែង ជូនរដ្ឋមន្ត្រីថ្មីគឺលោក សុខ ចន្តាសោភា និងសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលក្នុងឱកាសនោះលោក ប្រាក់ សុខុន ជាអតីតរដ្ឋមន្ត្រី ការបរទេស បានពោលពាក្យ សារស័ព្ទបង្កប់ន័យក្តុកក្តួលថា «នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទូតកម្ពុជា ទើបតែងតាំងថ្មី ចំនួន ៧រូប ថា ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់ អំពីសភាពការណ៍ពិត ព្រមទាំងការអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ។ នាឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍...
ហ្សកាតា ៖ រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM) បានចេញផ្សាយលក្ខខណ្ឌយោង (TOR) សម្រាប់អង្គភាពគាំទ្រ នៃភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាការបង្ហាញ ពីជំហានឆ្ពោះទៅមុខ សម្រាប់ការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ។ ធ្វើជាសហប្រធាននៃ AEM លើកទី៥៥ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើសំណើ សុំជ្រើសតំាងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញថ្មីចំនួន១រូប។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន១រូបនេះ សម្រាប់ជំនួសតំណែងលោក សំ ព្រហ្មនា...
ភ្នំពេញ ៖ ឈានចូលដល់ការបង្កើតរាជរដ្ឋាភិបាលថ្មីភ្លាមៗក្នុងនីតិកាលទី៧ កាលពីថ្ងៃ២២ សីហា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងឥស្សរជនជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃបណ្តាក្រសួង-ស្ថាប័ន ៕
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្នុងនោះពលករទាំងអស់ បានបង្ហាញការជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីចំពោះការបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។ លោក ពេជ្រវីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ហុងសុង នៃប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ខែសីហា បានសម្ដែងនូវក្តីរំភើប និងបានអបអរកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។ លោកជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ។លោកថាទន្ទឹមនឹងនោះ...
បរទេស៖ នាយកដ្ឋានកែប្រែបាននិយាយនៅថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនពីពន្ធនាគារ Remand ទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យទូទៅ Police General កាលពីពាក់កណ្តាលយប់ ដើម្បីព្យាបាលជំងឺលើសឈាម ក្នុងចំណោមរោគសញ្ញាដទៃទៀត។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានកែប្រែបាននិយាយថា...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលប្រាក់ចំនួន ១២ពាន់លានអឺរ៉ូ ប្រហែល ១៣ពាន់លានដុល្លារអាមេរិក នៅក្នុងជំនួយថវិកាពីសហភាពអឺរ៉ុប ចាប់តាំងពីដើមឆ្នាំនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងចំណោមទឹកប្រាក់សរុបចំនួន ១,៥ពាន់លានអឺរ៉ូត្រូវបានបង់ទៅឱ្យអ៊ុយក្រែន នៅមុនថ្ងៃដែលជាជំនួយទី៧ នៃកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ដូចក្នុងរយៈពេលមុនដែរ អ៊ុយក្រែន នឹងដឹកនាំកម្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយថវិកាជាអាទិភាពរបស់ខ្លួន រួមទាំងវិស័យសង្គម និងមនុស្សធម៌។ នៅខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប បានបែងចែក ១៨...
ភ្នំពេញ៖ ពលករ និង សិស្សនិស្សិតខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បានសម្ដែងការអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ការអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។ តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករមកពីគ្រប់តំបន់ផ្សេងៗគ្នាបានលើកឡើងព្រមៗគ្នាថា បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។ ពួកគេបាន សម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន...