ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបានលើកឡើងថា សម្តេចគ្រាន់តែផ្ទេរតំណែងជានាយករដ្ឋមន្រ្តីទៅឲ្យកូនប្រុសច្បង តែមិនផ្ទេរអំណាចនោះ គឺជាការខុសឆ្គងដ៏ធំមួយ ដោយបង្ហាញពីភាពល្ងិតល្ងង់ថែមទៀតផង។ សម្ដេចតេជោលើកឡើងបែបនេះ ក្រោយពីមនុស្សមួយចំនួននៅក្រៅប្រទេស បាននាំវិភាគថា សម្ដេចបានផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតប៉ុណ្ណោះ ប៉ុន្ដែមិនបានផ្ទេរអំណាចទាំងស្រុងនោះទេ គឺសម្តេចនៅតែមានអំណាចគ្របដណ្តប់លើនាយករដ្ឋមន្រ្តីដដែល។ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានកូនម្នាក់ក្នុងចំណោមកូនជាច្រើននាក់របស់អតីតមេបក្សប្រឆាំងដែលកំពុងនិរទ្ទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសបានផ្ញើសារមកសម្តែងការអបអរសាទដល់កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី ។ ដោយថ្លែងមិនបញ្ចេញចំឈ្មោះដល់បុគ្គលនយោបាយចាស់វស្សាណាមួយនោះ ប៉ុន្តែក្នុងន័យសំដៅដល់លោក សម រង្ស៊ីដែលគ្រប់គ្នាដឹងថា ជាដៃគូនយោបាយនោះសម្តេចតេជោបានបញ្ជាក់ថា “កូនគេបានទំនាក់ទំនងមកម៉ាណែត ដើម្បីអបអរសាទរដល់ម៉ាណែតផងដែរ ក្នុងពេលឪពុកគេបានរារាំងការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ហ៊ុន ម៉ាណែត”៕
បរទេស៖ ខណៈពេលដែលកូរ៉េខាងជើង កំពុងបញ្ជូនអត្តពលិកមួយក្រុមទៅចូលរួមការប្រកួតជើងឯក ពិភពលោករបស់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) ដែលធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ នោះ គេដឹងថាទង់ជាតិកូរ៉េខាងជើង នឹងត្រូវលើកឡើងដោយបំពានលើទណ្ឌកម្មអន្តរជាតិ។ សារព័ត៌មានតូក្យូ បានរាយការណ៍នៅថ្ងៃទី ១៧ ថាមានលទ្ធភាពខ្ពស់ ដែលទង់ជាតិកូរ៉េខាងជើង នឹងត្រូវបានលើកឡើងក្នុងអំឡុងពេល ពិធីបើកនិងបិទនិងពិធីប្រគល់មេដាយ ដោយដកស្រង់ សម្តីមន្ត្រីកូរ៉េខាងជើង។...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា មុនការបោះឆ្នោត។ ការប្ដេជ្ញាចិត្តរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តជូនកិត្តិទេសាភិបាបណ្ឌិត ធ្វើជានាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧។...
ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ថ្ងៃ២២ សីហានេះ សម្តេចបានក្លាយជាឪពុកនាយករដ្ឋមន្រ្តី ខណៈប៉ុន្មានម៉ោងមុនជានាយករដ្ឋមន្រ្តី ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានទំលាយឲ្យដឹងថា ប្រសិនបើលទ្ធផលបោះឆ្នោតក្រោម៧៤ភាគរយ សម្តេចនឹងមិនចាកចេញពីនាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែដោយសារសំឡេងឆ្នោតកើនរហូតដល់ជាង៨០ភាគរយ ទើបសម្តេចបានផ្ទេរទៅឲ្យយុវជនជំនាន់ក្រោយដែលមានកិត្តិទេសាបណ្ឌិតហ៊ុន ម៉ាណែត ។ ដោយសម្តេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អ្នកជំនាន់ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្តវេនវ័យក្មេង នឹងពោរពេញទៅដោយសមត្ថភាពគ្រប់គ្រាន់ ទោះបីជាអំរែកដែលពួកគេទូរែកធ្ងន់ធ្ងរក៏ដោយ ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ សីហា សម្តេចតេជោបានថ្លែងថា សុខភាពសម្តេចមិនទាន់មានការអន់ថយនោះទេដូច្នេះអាចធ្វើនាយករដ្ឋមន្ត្រីជាថ្មីវិញបាន...
លោក ថាក់ស៊ិន នៅពេលបញ្ជូនខ្លួនពីព្រលានដនមឿន ទៅកាន់តុលាការព្រហ្មទណ្ឌ រួចអាចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ១៥ថ្ងៃ រួចក្រុមគ្រូពេទ្យជំនាញពន្ធនាគារ និងវិនិច្ឆ័យត្រូវបញ្ជូនទៅពន្ធនាគារ ឬមន្ទីរទេ្យ យោងឯកសារជំងឺរបស់លោក ថាក់ស៊ីន និងជនជាប់ចោទមានអាយុច្រើន ៧៤ឆ្នាំ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ដែលបានផុតកំណត់ពីនាយករដ្ឋមន្រ្តីអាណត្តិចាស់បានលើកឡើងថា សម្តេចបានដឹងពីប្រជាពលរដ្ឋដែលមានការសោកស្តាយចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី ប៉ុន្តែសម្តេចនៅតែបន្តក្នុងឆាកនយោបាយ តាមរយៈកសាងប្រទេសជាតិតាមតួនាទីដែលជាប្រធានគណបក្សកាន់អំណាច និងជាតំណាងរាស្រ្តជាដើម ។ សម្តេចបន្តថា ដោយមានការព្រមព្រៀងគ្នាក្នុងជួរគណបក្ស គឺសម្តេចនឹងក្លាយជាប្រធានព្រឹទ្ធសភានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះពលរដ្ឋកុំស្តាយស្រណោះចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukrey និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើប្រធានបទចំណង ទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នាលើបញ្ហាអន្តរជាតិនានា។ ប្រភពដដែលបានសរសេរទៀតថាមន្ត្រីកំពូលទាំងពីរបានចង្អុលបង្ហាញរួមគ្នានូវសារៈសំខាន់នៃការបំពេញកិច្ចការងារជាដៃគូយុទ្ធសាស្ត្ររួមគ្នាឆ្ពោះទៅមុខទាំងតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសកម្មភាពយោធាផង។ ពួកគេក៏បានពិភាក្សាទៅលើបញ្ហាវិវឌ្ឍទៅ នៃតំបន់និងអន្តរជាតិជាពិសេសបញ្ហានៅស៊ូដង់ លីប៊ី និងនីហ្សៀ ព្រមទាំងលទ្ធផល នៃកិច្ចប្រជុំសម្រាប់ប្រទេសស៊ីរីកន្លងមកនិងក៏ដូចជាបញ្ហាទឹកដីប៉ាឡេស្ទីនផងដែរ។ ក្នុងនោះផងដែរភាគីទាំងពីរបានអះអាង នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងរយៈពេលខាងមុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់ផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី